កម្មកររោងចក្រ២នាក់ ស្លាប់ និងជាង៣០នាក់ផ្សេង ទៀតរងរបួសធ្ងន់ស្រាល នៅក្នុង ឧបទ្ទវហេតុគ្រោះថ្នាក់ចរា ចរណ៍

ស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលឲ្យក ម្មកររោងចក្រ២នាក់ស្លាប់ និងរង របួសធ្ងន់ស្រាលជាង៣០នាក់ផ្សេងទៀត ក្នុងនោះក៏មានកម្មការិនីមានផ្ទៃពោះដែរ​ ហេតុការណ៍នេះកើតឡើងវេលាម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បេីតាមប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា​ មុនពេលកើតហេតុ ក្រុមកម្មករកម្មការិនីធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបានបើកវ៉ាម៉ូតូមួយគ្រឿងនៅក្នុងល្បឿនលឿន ហើយគ្រប់គ្រងល្បឿនលែងបានក៏រេចង្កូត បណ្ដាលឲ្យក្រឡាប់តែម្ដង។

​ ប្រភពព័ត៍មាន​បន្តទៀតថា អ្នកបើកបររថយន្តកូរ៉េខាងលើទើបតែចេះបើកបរមិនទាន់ស្ទាត់នោះទេ ហើយការដឹកជញ្ជូនកម្មករ-កម្មការិនីនៅព្រឹកថ្ងៃនេះ គឺទើបតែជាលើកដំបូងប៉ុណ្ណោះ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ជីភូ ១៩នាក់ ក្រៅពីនោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទីរួមខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់មានឈ្មោះ ៖១- រ៉ន ស្រីអូន ភេទស្រី បម្រើការងារនៅរោងចក្រ យូលី​ ទី២- គង់ ចន្ធី ភេទប្រុស បម្រើការងារនៅរោងចក្រ យូលី។

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.