កម្រងសម្ដី៥ឃ្លាដែលអាចផ្លាស់ ប្ដូរការគិតរបស់អ្នកចំពោះខ្លួនឯង

1.«អារម្មណ៍​និង​ការ​គិត​លេច​ឡើង​មក​ ហើយ​ក៏​រលត់​បាត់​ទៅវិញ។ វា​បាន​ក្លាយ​ ជា​កាន់តែ​ច្បាស់​ថា​ពួក​វា​គ្រាន់តែ​មក​ហើយ​ទៅវិញ​ដោយ​ខ្លួន​វា​ប៉ុណ្ណោះ។ វា​គ្មាន​អត្តា​ឯណា​ដែល​ជា​ម្ចាស់​ទៅលើ​ពួក​វា​នោះ​ឡើយ»។ Tara Brach

2.«ចង់​ផ្លាស់ប្ដូរ​ពិភពលោក​ដោយ​មិន​បាន​ស្វែងរក​ការ​ពិត​អំពី​ខ្លួនឯង ប្រៀប​ដូចជា​ការ​ព្យាយាម​គ្រប​ដណ្ដប់​ពិភពលោក​ជាមួយ​នឹង​ស្បែក​សត្វ​ដើម្បី​គេច​ចេញ​ពី​ភាព​ឈឺចាប់​នៃ​ការ​ដើរ​លើ​ថ្ម​និង​បន្លា។ វា​ងាយស្រួល​ជាង​បើ​សិន​ជា​យើង​ពាក់​ស្បែកជើង»។ Ramana Maharshi

3.«មាន​មនុស្ស​តិចតួច​ណាស់​ក្នុង​ចំណោម​ពួក​យើង​ដែល​បាន​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន។ ជារៀងរហូត ពួក​យើង​តែង​ប្រមើល​មើល​អំពី​អ្វី​ដែល​នឹង​មក​ដល់ ឬ​ក៏​ចងចាំ​អំពី​អ្វី​ដែល​បាន​កន្លង​ផុត​ទៅ​ហើយ»។ Louis L’Amour

4.«ការ​សមាធិ​គ្រាន់តែ​ជា​ការ​មាន​សតិ​ដឹង​ពី​អ្វី​ដែល​កំពុងតែ​កើតឡើង​ឥឡូវ​នេះ​ដោយ​ពុំ​មាន​ការ​ប្រាថ្នា​ចង់​ឲ្យ​ខុស​ពី​នេះ​នោះ​ឡើយ។ រីករាយ​ជាមួយ​នឹង​ភាព​រីករាយ​ដោយ​មិន​មាន​ការ​ជាប់​ជំពាក់​នៅ​ពេល​វា​ផ្លាស់ប្ដូរ។ នៅ​ជាមួយ​នឹង​ភាព​មិន​រីករាយ​ដោយ​មិន​មាន​ការ​ភ័យខ្លាច​ថា​វា​នឹង​ក្លាយ​ជា​បែប​នេះ​រហូត»។ James Baraz

5.«សេចក្ដី​សុខ​គឺជា​ធម្មជាតិ​របស់​អ្នក។ វា​មិន​ខុស​នោះ​ឡើយ​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​វា។ អ្វី​ដែល​ខុស​គឺ​ជា​ការ​ស្វែងរក​វា​ពី​ខាងក្រៅ​នៅ​ពេល​វា​ស្ថិត​នៅ​ខាងក្នុង»។ Ramana Maharshi

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.