ការកើនឡើងនូវតម្លៃ ប្រេងឥន្ធនៈនាំឱ្យមានអតិ ផរណានៅក្នុងខែឧសភា

បើយោងតាមការិយាល័យស្ថិតិជាតិ (អង់គ្លេស) អតិផរណាធ្លាក់ចុះនៅត្រឹម ២.៤ ភាគរយនៅក្នុងខែឧសភា ក្រោយពីការធ្លាក់ចុះនេះ តម្លៃប្រេងឥន្ធនៈបានកើនឡើងភ្លាមៗតែម្តង។

ការិយាល័យស្ថិតិជាតិ (ONS) បាននិយាយថា តម្លៃប្រេងឥន្ធនៈបានកើនជារៀងរាល់ខែ ចាប់តាំងពីឆ្នាំ ២០១១ ដោយកើនឡើង ៣.៨ ភាគរយ។
លោក Mike Hardie ប្រធានផ្នែកអតិផរណានៃការិយាល័យស្ថិតិជាតិ បាននិយាយថា ការកើនឡើងខ្លាំងនូវតម្លៃប្រេងឆៅចុងក្រោយនេះ បាននាំឱ្យការចំណាយរបស់អ្នកប្រើប្រាស់មានការធ្លាក់ចុះ ហើយចំនួននៃការធ្លាក់ចុះនេះ កើតមានចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនម្លេះ។

ការកើនឡើងនូវតម្លៃប្រេងក៏ជំរុញឱ្យវត្ថុធាតុដើមឡើងថ្លៃដែរ។ នៅក្នុងក្រុមហ៊ុនជាច្រើន ដែលតម្លៃវត្ថុធាតុដើមទាំងនេះកើនឡើងដល់ទៅ ៩.២ ភាគរយ។

ការកើនឡើងនូវតម្លៃប្រេងក៏នាំឱ្យតម្លៃនៃការធ្វើដំណើរតាមផ្លូវទឹក និងអាកាសឡើងថ្លៃផងដែរ។ លោក Laith Khalaf អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Hargeaves Landown បាននិយាយថា ខណៈពេលដែលអតិផរណាស្ថិតក្រោមការគ្រប់គ្រង មានសញ្ញាពីរនៅខាងក្នុង និងក្រៅទិន្នន័យ។

លោកមានប្រសាសន៍ថា តម្លៃប្រេងឥន្ធនៈកើនឡើង ៨% នៅក្នុងឆ្នាំនេះ ហើយក្រុមហ៊ុនថាមពល Big Six ទាំងអស់កំពុងកែប្រែស្ថានការណ៍តម្លៃប្រេងនៅរដូវក្តៅនេះ ដែលមិនទាន់ផ្គត់ផ្គង់គ្រប់តាមចំនួននៅឡើយទេ។

កាលពីថ្ងៃអង្គារ ការរិយាល័យស្ថិតិជាតិ បានលើកឡើងថា កំណើនប្រាក់ឈ្នួលបានធ្លាក់ចុះ ២.៨ ភាគរយក្នុងរយៈពេលបីខែ រហូតដល់ខែមេសា តម្លៃប្រាក់ឈ្នួលធ្លាក់ចុះ ២.៩ ភាគរយ។ ទិន្នន័យបានបង្ហាញថា សម្ភារៈនៃការផលិតប្រេងបានធ្លាក់ចុះ ១.៤ ភាគរយនៅក្នុងខែមេសា ដែលជាការធ្លាក់ចុះខ្លាំងនៅ ៦ ឆ្នាំចុងក្រោយនេះ។

ការកើនឡើងនូវតម្លៃប្រេងឥន្ធនៈត្រូវទូទាត់ទៅនឹងការធ្លាក់ចុះនូវ “តម្លៃទំនិញ សេវាកម្ម វប្បធម៌ និងកម្សាន្ត” ជាពេសេសនោះគឺ ល្បែងផ្សេងៗនៅក្នុងកុំព្យូទ័រ។
គេនិយាយថា “តម្លៃ Game ទាំងអស់នេះ គឺអាស្រ័យលើការរួមគ្នានៃតារាងលក់ដ៏ល្អទាំងអស់ ដែលជាលទ្ធផល តម្លៃសរុបផ្លាស់ប្តូរជារឿយៗ ពីមួយខែទៅមួយខែ”។
ការិយាល័យស្ថិតិជាតិក៏បាននិយាយដែរថា តម្លៃអាហារបាននាំឱ្យអតិផរណាកើនឡើង ជាពិសេសគឺ ផលិតផលស្ករ ចាហួយ ទឹកស៊ីរ៉ូ សូកូឡា និងដំណាប់ជាដើម។

គណៈកម្មការដែលបានកំណត់អត្រាការប្រាក់នៅធនាគារអង់គ្លេស នឹងពិចារណាតួលេខអតិផរណាចុងក្រោយ នៅពេលខ្លួនជួបប្រទះអតិផរណានៅខែបន្ទាប់។

សេដ្ឋវិទូជាច្រើនបានធ្វើការបែងចែកជាក្រុម ស្តីពីពេលវេលាដែលធនាគារនឹងដំឡើងអត្រាការប្រាក់ ដោយសេដ្ឋវិទូមួយចំនួនថា នឹងដំឡើងនៅខែកក្កដា រីឯសេដ្ឋវិទូដទៃទៀតគិតថា ការដំឡើងអត្រាការប្រាក់នឹងត្រូវពន្យាពេលរហូតដល់ឆ្នាំ ២០១៩ ខាងមុខ៕

ឯកសារយោង៖ BBC
រូបភាពទាំងស្រុងដោយ៖ BBC

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.