ការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យា សាស្ត្របានអះអាងថា៖ 99.99% គឺមនុស្សដែលជា អ្នកបង្កឲ្យមានការប្រែប្រួល អាកាសធាតុ

អាមេរិក៖ យោងតាមទិន្នន័យថ្មី នៃការវិភាគដោយប្រព័ន្ធផ្កាយ រណបក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ថាមនុស្សគឺជាអ្នកបង្កឲ្យមានការប្រែប្រួលអាកាសធាតុជុំវិញសកលលោកនេះ។ បើយោងតាមសារព័ត៌មាន Futurism ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

សព្វថ្ងៃផែនដីនៅតែបន្តឡើងកម្តៅ ស្របពេលគ្រោះធម្មជាតិផ្សេងៗក៏នៅតែបន្តកើតឡើងដូចគ្នា។ មនុស្សជាច្រើនបានចោទប្រកាន់ថា មូលហេតុដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុបណ្តាលមកពីការផលិតនិងប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីល។ ប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្របានជំទាស់នឹងការចោទប្រកាន់នេះយ៉ាងដាច់អហង្ការថា ភាគរយដែលត្រឹមត្រូវលើការចោទប្រកាន់នេះមានត្រឹមមួយក្នុងចំណោមមួយលានប៉ុណ្ណោះ។

យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីមន្ទីរពិសោធន៍ Lawrence Livermore ក្នុងរដ្ឋ California បានឲ្យដឹងថា ឥឡូវនេះការប្រែប្រួលអាកាសធាតុក្លាយជាបញ្ហាប្រឈមយ៉ាងធំមួយទៅហើយ។ មិនតែប៉ុណ្ណោះ បញ្ហានេះបានឈានដល់ចំណុចមួយដែលគេស្គាល់ថា ស្តង់ដារមាស (gold standard) ដែលជាភស្តុតាងបង្ហាញថា ការចោទប្រកាន់របស់មនុស្សទៅលើការប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីលមានភាគរយត្រឹមត្រូវតែមួយប៉ុណ្ណោះក្នុងចំណោមមួយលាន។ ដូចចេ្នះហើយភាគរយ ៩៩.៩៩៩៩% ទៀតគឺជាសកម្មភាពរបស់មនុស្សសុទ្ធសាធដែលជាអ្នកបង្កឲ្យមានការប្រែប្រួលអាកាសធាតុនេះឡើង៕

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.