កុំកុំពីក្មេងងប់មើលរឿង​ ក្បាច់គុនស្ទើរភ្លេចសាលា រៀនក្លាយជាតារាល្បីហុងកុង

កុំកុំ ជាកំពូលតារាភាពយន្តដ៏ល្បីល្បាញម្នាក់ក្នុង ឧស្សាហកម្មភាពយន្តហុងកុង។ តារាក្បាច់គុនចិនរូបនេះ មានប្រវត្តិជាក្មេងងប់មើលរឿងវាយតប់តាំងពីលោកមានអាយុ ៧ឆ្នាំមកម្លេះ រហូតដល់ថ្នាក់ទប់លែងជាប់បោះបង់សាលា ចូលហាត់គុណតែម្តង។
លោកចាប់ផ្តើមល្បីខ្លាំងនៅទូទាំងអាស៊ីក្នុងសតវត្សទី២០ ដែលធ្វើអោយគាត់អាចកើបលុយក្លាយជាតារាមានចំណូលខ្ពស់លំដាប់ជួមុខរបស់ប្រទេសចិនចាប់ពីឆ្នាំ២០០៩មក និងតម្លៃខ្លួនហក់ឡើងខ្ពស់រហូតដល់រាប់លានដុល្លារឯណោះក្នុងមួយរឿងៗ។

កុំកុំ ឈ្មោះដើម Donnie Yen កើតនៅខេត្ត Guangzhou ប្រទេសចិន មានម្តាយជាគ្រូក្បាច់គុនចម្រុះ និង Tai Chi(ថាយ-ជិ) មានឳពុកជាអ្នកកាសែត និងមានប្អូនស្រីម្នាក់ផងដែរ។ គ្រួសារមួយនេះបានផ្លាស់មករស់នៅហុងកុងតាំងពីកូនច្បងមានអាយុ២ឆ្នាំមកម្លេះ ហើយផ្លាស់លំនៅជាបន្តទៀតទៅរស់នៅទីក្រុង Boston វិញ ក្រោយពីរស់នៅទីក្រុងដែនកោះអស់រយៈពេលពេលជាង៥ឆ្នាំមក។
នៅពេល កុំកុំ មានអាយុ៧ឆ្នាំ គេក៏ចាប់ផ្តើមវក់ជាមួយក្បាច់គុនរហូតភ្លេចបាយភ្លេចទឹក ដល់ថ្នាក់លែង ចង់ទៅរៀនទៀតផង។ រឿងក្បាច់គុនដែលគេតាមដានពីមួយរឿងទៅមួយរឿង បានជម្រុញទឹកចិត្តអោយក្មេងប្រុសណាយចិត្តពីសាលារូបនេះ បានចូលសាលាហាត់គុនវិញម្តង។
លុះឈានដល់វ័យជំទង់បុរសមានមុខមាំរូបនេះ បានដើរផ្លូវខុស ក្លាយជាក្មេងទំនើង ដោយសារតែរាប់អានមិត្តភក្តិមិនល្អ។ ម្តាយរបស់លោកឃើញដូច្នេះគាត់ក៏បានបញ្ជូនកូនប្រុសរបស់គាត់ត្រលប់មកចិនវិញ ក្រោយមើលឃើញ នៅទីនេះមិត្តភក្តិដែលកុំកុំ សេពគប់សុទ្ធតែជាក្មេងមិនល្អក្នុងទីក្រុង។
មកចិនមិនបានប៉ុន្មាន គាត់បានចូលសាលាគុណថ្នាក់ខ្ពស់ជាងមុននៅក្រុម Bejing Wushu និងបានរៀនជាមួយលោក Jet Li នៅខ្មែរគេស្គាល់ថា លោក លី លានជា ជាតារាសម្តែងក្បាច់គុណដ៏ឆ្នើមមួយរូបផងដែរ។
លើសពីនេះទៅទៀតក៏ជាឱកាសដែលគាត់ត្រូវគេណែនាំអោយស្គាល់អ្នកដឹកនាំរឿងលោក Yuen Woo-Ping ព្រមទាំងបានចូលប្រកួតក្នុងព្រឹត្តិការណ៍ធំ The Miracle Fighters ធ្វើឡើងនៅឆ្នាំ១៩៨៣។ មួយឆ្នាំក្រោយមកនៅពេលគាត់មានអាយុ ១៩ ឆ្នាំ គាត់ត្រូវបានគេជ្រើសរើសសម្ដែងជាលើកដំបូងក្នុងរឿង Drunken Tai-Chi ។
កុំកុំ និង Yuen Woo-Ping ក្លាយជាដៃគូយ៉ាងសាកសមក្នុងរឿងជាបន្តបន្ទាប់ដូចជា Tiger Cage ថតក្នុងឆ្នាំ១៩៨៩ និងបទចម្រៀង Iron Lion នៅឆ្នាំ ១៩៩៣។ មហាជនចាប់ផ្តើមស្គាល់គាត់កាន់តែច្រើនឡើងនៅពេលដែលគ្រូគាត់ លី លានជា ស្នើរអោយគាត់ដើរតួជាតួអង្គចិត្តអាក្រក់ក្នុងខ្សែភាពយន្តខ្នាតធំ Tsui Hark និង រឿងOnce Upon Time in China 2 ចប់ផ្តើមថតនៅឆ្នាំ១៩៩២ ហើយរឿងទាំងពីរនេះ បានទទួលពានរង្វាន់ភាពយន្តហុងកុងទៀតផង។
ក្រោយល្បីឈ្មោះរៀបនឹងរះទៅហើយតារាវ័យក្មេងរូបនេះ ត្រូវបានប្រឈមនឹងពាក្យចចាមអារាមថា មានលួចប្រើប្រាស់គ្រឿងញៀន ធ្វើអោយគាត់ឃ្លាតឆ្ងាយពីអ្នកដឹកនាំរឿង ប៉ុន្តែពេលនោះហើយ ដែលគាត់បានវិវត្តខ្លួនឯងមកជាអ្នកដឹកនាំរឿងវិញម្តង។
រឿងដំបូងដែលលោកផលិតមានចំណងជើងថា Kung Fu Master និងរឿងភាគ Fist of Fury និយាយពីប្រវត្តិលី សាវឡុង(Bruce Lee) រឿង Legend of the Wolf នៅឆ្នាំ១៩៩៧ និងដើរតួជាមួយ Ballistic Kiss នៅឆ្នាំ ១៩៩៨។
លុះដល់សតវត្សទី២០ កុំកុំបានប្រឡូកពេញដៃពេញជើងក្នុងវិស័យភាពយន្តនៅឆ្នាំ២០០៩ និងបានចុះកុងត្រាជាមួយ Weinstein Company នៅឆ្នាំ២០១៣ ជាឱកាសដែលលោកបានបង្ហាញមុខលើខ្សែភាពយន្តខ្នាតធំជាច្រើន ហើយក្លាយជាតារាចំណូលខ្ពស់ ដោយគ្រាន់ថតភាពយន្តតែ៤រឿងប៉ុណ្ណោះ លោកអាចរកចំណូលបានទៅដល់ជិត៣០លានដុល្លារអាមេរិកឯណោះ។

តារាឆ្នើមមុខមាំរូបនេះ ធ្លាប់មានប្រសាសន៍ថា”សម្លឹងមើលរឿងវិជ្ជមាន និងការជម្រុញទឹកចិត្តនៅក្បែរខ្លួនយើង វាប្រសើរជាងការរើសតែអ្វីដែលអវិជ្ជមានមកក្តាប់ទុកក្នុងដៃ៕”

Check Also

រូបថតទាំង១៩បន្ទាប់ ដែលគួរត្រូវបានគេទុកយូរមក ហើយ

តើអ្នកចាំទេអារម្មណ៍នៅពេលម្តាយ អ្នកសម្រេចចិត្តបង្ហាញរូបថតគ្រួសារ ដល់ភ្ញៀវហើយយកអាល់ប៊ុមគ្រួសារចេញ?

Leave a Reply

Your email address will not be published.