កុំចេះតែហ៊ាន! ក្នុងក្លឹប ហ្គោលឡាញ លូកស្ទាបស្រី ត្រូវគេព្រួតវាយ ហើយប៊ិះស៊ីដប ស្រាទៀតផង

ភ្នំពេញ៖ នារីរូស្រល់មួយក្រុមបាន នាំគ្នាព្រួតវាយទាត់ធាក់ទៅបុរស ម្នាក់យ៉ាងចាស់ដៃនិងបានទាញដប ស្រាយបំរុងវាយថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវចូលមកកម្សាន្តនិងសន្តិសុខជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុខក្លឹបកម្សាន្ត​ ហ្គោល ឡាញ តាមណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព៌ត៌មានពីកន្លែងហេតុបានអោយដឹងថា មុនកើតហេតុគេឃើញនារីស្រល់មួយក្រុម បានស្រែកឡូឡាផ្អើលពេញក្លឹប ដោយបានចោទថា បុរសម្នាក់នោះបានលូកដៃស្ទាបគូទរបស់ពួកគេ​ បន្ទាប់មក នារីរូបស្រស់មួយក្រុមនោះបាននាំគ្នាព្រួតវាយនិងលោតធាក់យ៉ាងចាស់ដៃតែម្តងតែទៅលើបុរសរូបនោះ ហើយមាននារីស្រស់ម្នាក់ក្នុងចំណោមជាច្រើននាក់ បានរត់ទៅទាញយកដបស្រាបំរុងវាយក្បាលបុរសម្នាក់នោះបន្ថែមទៀត តែត្រូវបានភ្ញៀវចូលទៅលេងក្នុងក្លឹបបាននាំគ្នាមកជួយឃាត់ទាន់ កុំអីត្រូវចាស់ដៃរបស់ស្រីស្រស់ទាំងនោះហើយ។

ក្រោយកើតហេតុនារីរូបស្រស់មួយក្រុមនោះបានគ្នាចូលទៅក្នុងក្លឹបសប្បាយបន្តទៀត ចំណែកខាងបុរសនោះបានចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់ Share on Facebook Tweet Follow us Share Share Share …

Leave a Reply

Your email address will not be published.