កុំ​ទាន់​ប្រញាប់ព្រោះម្ចាស់ iPhone ប៉ុន្មានម៉ូឌែលនេះ កំពុង​រអ៊ូ​ខ្លាំង​ក្រោយ Update ទៅ iOS 11.4

មតិ​ពី​ម្ចាស់ iPhone ជា​ច្រើន កំពុង​ផ្ទុះ​ការ​មិន​ពេញ​ចិត្ត​ ជុំវិញ​បញ្ហា​ថាមពល​ថ្ម​ចុះ​អន់​ថយ​ រហ័ស​លើ​ប្រព័ន្ធ​ iOS 11.4 ដែល​កំពុង​ដំណើរការ​លើ​ឧបករណ៍​ខ្លួន។ មាន​ការ​បញ្ចេញ​យោបល់​ជាង ១ ៣០០ នាក់​លើ​គេហទំព័រ Apple Communities។

មតិ​ពី​ម្ចាស់ iPhone 6 មួយ​បាន​ឲ្យ​ដឹង​ថា​ តាំង​តែ​ពី Update ហើយ ថាមពល​ថ្ម​លើ​ឧបករណ៍​ចុះ​អន់​ថយ​ដោយ​ឯកឯង ថ្វី​បើ​ខ្លួន​ពុំ​បាន​ចុច​ប្រើប្រាស់​អ្វី​ក៏​ដោយ ពី​មុន​ធ្លាប់​តែ​ប្រើ​បាន​មួយ​ថ្ងៃ ឥឡូវ​ចុះ​សល់​កន្លះ​ថ្ងៃ។ ម្ចាស់ iPhone 6s មួយ​រូប​ផ្សេង​ទៀត ជួប​បញ្ហា​ស្រដៀង​គ្នា ក៏​បន្ថែម​ថា​ទូរសព្ទ​របស់​ខ្លួន​ស្រក​ថ្ម​អស់ ៦០ ភាគរយ​ក្នុង​រយៈ​ពេល​មួយ​យប់ ហើយ​ក៏​សម្គាល់​ឃើញ​ថា iPad Mini 4 មួយ​គ្រឿង​ផ្សេង​ទៀត​ជួប​បញ្ហា​ដូច​គ្នា។ មតិ​ពី​បុគ្គល​មួយ​រូប​ទៀត ក៏​សង្កត់​ធ្ងន់​ថា​ ថាមពល​ថ្ម​លើ​ឧបករណ៍​ស្រក​ចុះ ១ ភាគរយ រៀងរាល់ ២០ វិនាទី។

សរុប​ជា​រួម​ ឧបករណ៍​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​គឺ​ម៉ូឌែល iPhone 6, iPhone 6s ក៏​ដូច​ជា iPhone 7/7 Plus ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយតប​ចេញ​ពី​ក្រុមហ៊ុន Apple ផ្ទាល់​នោះ​ទេ។ យ៉ាងណាមិញ​ ក៏​មាន​ការ​ផ្តល់​នូវ​គន្លឹះ​សន្សំ​ថាមពល​ថ្ម​នៃ​អ្នក​ប្រើប្រាស់​ផ្សេងៗ​ពី​គ្នា ឲ្យ​បិទ​មុខងារ Wi-Fi, Bluetooth និង Location Service ក្នុង​ករណី​មិន​ចាំ​បាច់។ បើ​អ្នក​ជួប​បញ្ហា​ដូច​រៀបរាប់​ខាង​លើ អាច​ផ្តល់យោបល់​ទៅ Apple តាម​រយៈ​តំណ​ ត្រង់​នេះ។

Check Also

ទីបំផុត! ក្រុមហ៊ុន «Apple» អាច ​បំបែក​កំណត់​ត្រា រក​បាន​ ​១​​ទ្រី​ លាន​ដុល្លារ​អាមេរិក ស៊ី​ដាច់​ក្រុម ហ៊ុន​ដទៃ នៅ​លើ​ពិភព​លោក!

(បច្ចេកវិទ្យា)៖ នៅទីបំផុត ក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារ។

Leave a Reply

Your email address will not be published.