កំហុស​ឆ្គងទាំង9ចំណុច ធ្វើឱ្យ​អ្នក​នៅ​តែក្រ


ដើម្បី​អាច​ក្លាយ​ទៅជា​អ្នកមាន អ្នក​ត្រូវ​ប្រើ​សមត្ថភាព​ខួរក្បាល ចេះ​គ្រប់គ្រង​លើ​ខ្លួនឯង និង​ចេះស្វែង​យល់​ក្នុង​ពេល​សម្រេច​លើ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ ។ ប៉ុន្តែ​មាន​កំហុស​ឆ្គង ៩ចំណុច ដែល​មនុស្ស​ជា​ច្រើន​ណាស់​តែងតែ​ប្រព្រឹត្តិ​ដោយ​មិន​ដឹងខ្លួន ហើយ​ធ្វើឱ្យ​ពួកគេ​មិន​អាច​ងើប​ពីភាព​ក្រីក្រនេះ​រួច ។

1. ការវិនិយោគលើខ្លួនឯង

សេដ្ឋីទី1 ​ជនជាតិ​អាមេរិច​លោក Benjamin Franklin បាន​និយាយ​ថា”កុំវិនិ​យោគ​លើ​ខ្លួន​ឯងដើម្បី​ប្រាក់”ព្រោះវា​មិន​អាច​ធ្វើឱ្យ​អ្នក​ក្លាយ​ទៅជា​អ្នក​មាន​ដូច​បំណង​ឡើយ ។

2. ការកម្សាន្តច្រើនពេក

ការកម្សាន្តជារឿង​មួយ​សំខាន់ អាច​ជួយ​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ និងមាន​កម្លាំង​ឡើង​វិញបន្ទាប់ពី​ធ្វើ​ការងារ​ពេញ​មួយថ្ងៃ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​ត្រូវ​ចំណាយ​ពេល​លើការ​កម្សាន្ត ៥០% ឡើយ ។

3. ការទិញរបស់មិនល្អ

ប្រសិន​បើអ្នក​ទិញ​អ្វីមួយ​ដែល​អ្នក​មិនទាន់​ត្រូវការ អ្នកនឹង​មិនអាច​ទិញ​របស់​អ្វី​ដែល​អ្នក​នឹង​ត្រូវការ​នៅ​ថ្ងៃក្រោយ​បាន​​ឡើយ ។ ដូច្នេះត្រូវ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ចំណាយ ។

4. ការទិញ​របស់​ដោយ​ប្រើ​កាត​ឥណទាន

គ្រប់ធនាគារ​ទាំង​អស់​នឹង​ចែកចាយ​កាត​ឥណទាន​ដោយ​ឥត​គិតថ្លៃ ប៉ុន្តែ​ត្រូវ​សួរខ្លួន​ឯង​សិនថាតើ​អ្នក​ពិតជា​ត្រូវការឬក៏អត់ ។

5. ការបញ្ចាំផ្ទះ

ការបញ្ចាំផ្ទះ​របស់​អ្នក​អាចធ្វើឱ្យ​អ្នក​បង់រំលោះវិញគ្មាន​ទីបញ្ចប់ គ្មាន​ប្រាក់​បង់ ហើយ​ការ​ប្រាក់កាន់​តែឡើង​ខ្ពស់ ។ នៅ​ពេល​អ្នក​បញ្ចាំផ្ទះ​របស់​អ្នក អ្នកនឹង​ត្រូវ​ចំណាយ​សង​គេ​វិញ​ទ្វេដង ។

6. ស្វាមីភរិយាចេះលាក់បាំងគ្នា

ជាធម្មតាគូស្វាមី​ភរិយា​ជា​ច្រើន​មិនគួរ​និយាយ​ពីរឿង​ប្រាក់​ឡើយ ។ ការ​និយាយ​ពីរឿង​ប្រាក់​ធ្វើឱ្យ​ពួកគេ​មិន​សប្បាយ​ក្នុង​ចិត្ត និង​អាច​បង្កជា​ជម្លោះ ។ គូស្វាមី​ភរិយា​ត្រូវ​ចេះចុះ​សម្រុង​នឹង​គ្នា ហើយ​ពិភាក្សា​ពីហិរញ្ញវត្ថុ​ជាមួយគ្នា ។

7. គ្មានពេលសប្បាយរីករាយ

ដោយ​សារតែ​ចង់ស្វែង​រកប្រាក់​ចំណូល​បាន​ច្រើន មាន​មនុស្ស​ជា​ច្រើន​តែងតែ​គិត​ និងព្រួយបារម្ភ​ចំពោះ​ការ​ងារ​របស់​ខ្លួន​ជានិច្ច បើទោះបី​ជា​កំពុងតែ​វិស្សមកាល​ក៏ដោយ ។ យក​ល្អ​ដើម្បី​ឱ្យ​មាន​ភាពសប្បាយ​រីករាយ កុំដាក់​បន្ទុក​ការងារ​​មកលើ​ខ្លួនទៀត​អីក្នុង​ដំណាក់​កាលនេះ ។

8. មិនចេះសន្សំសំចៃ

ការមិន​ចេះសន្សំ​ប្រាក់​ គឺជា​កំហុស​ឆ្គងមួយ​ដ៏ធំ ជា​ពិសេស​អ្នក​នឹងដឹង​ខ្លួន​នៅ​ពេល​ដែល​មាន​ឱកាស​ល្អចូល​មក​ដល់ តែ​បែរជា​គ្មាន​ប្រាក់​ដើម្បី​ប្រើប្រាស់ ។

9. ធ្វើការដើម្បីលុយ

មនុស្ស​ភាគ​ច្រើន​នៅលើ​ពិភពលោក​នេះ​សុទ្ធតែ​ធ្វើការ​ដើម្បី​លុយ ហើយអ្នក​មាន​លុយ​តែងតែ​ឱ្យ​លុយ​ធ្វើ​ការឱ្យ​ពួកគេ ។ ពួកគេ​ដឹង​ថា លុយ​ជា​សេវាកម្ម​អនុផល ឬជា​ផលិតផល​ដែល​ពួកគេ​កំពុង​លក់ ។ ត្រូវយក​ចិត្តទុក​ដាក់​មើល​តម្លៃសង្គម កុំរត់​ក្រោយ​លុយ ៕

Check Also

វិធីសាស្រ្តក្នុងកាចិញ្ចឹម​ត្រី​ក្រាញ់ ជាលក្ខណៈគ្រួសារនៅ​ក្នុង​ថង់ ​ប្លា​ស្ទិ​ច​

វិធីចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ថង់​ប្លា​ស្ទិ​ច ​ចិញ្ចឹម​បែបលក្ខណៈគ្រួសារ រឺប្រកបអាជីវកម្មខ្នាតតូចក៏បាន

Leave a Reply

Your email address will not be published.