ក្បួនជោគជ័យតែ១គត់ ដែលជនជាតិចិនអនុវត្ត តាំងពីបុរាណកាលមកដល់ បច្ចុប្បន្ន

មហាសេដ្ឋីចិនហុងកុង លី កាស៊ីង ធ្លាប់បាននិយាយថា «កុំទំលាប់ ខ្ជិលហើយចង់ជោគជ័យ ព្រោះផ្លូវទៅកាន់ភាព ជោគជ័យគ្មានដានជើងមនុស្សខ្ជិលនោះទេ»ដោយសារការប្រកាន់ភ្ជាប់នូវគោលគំនិតទាំងអស់នេះហើយ ទើបធ្វើឲ្យមហាសេដ្ឋីដែលមានប្រភពពីគ្រួសារក្រីក្ររូបនេះ អាចកសាងភាពមានបានរបស់គាត់មកទាល់នឹងពេលបច្ចុប្បន្ន។

មហាសេដ្ឋីដែលចូលចិត្តរស់នៅដោយភាពសាមញ្ញរូបនេះ បានមានប្រសាសន៍ថា «គ្រប់បុគ្គលជោគជ័យ ពួកគេសុទ្ធតែមានវិន័យផ្ទាល់ខ្លួនប្រចាំថ្ងៃ ក្នុងការធ្វើកិច្ចការផ្សេងៗដោយមិនបណ្តោយឲ្យពេលវេលាកន្លងផុតទៅឥតប្រយោជន៍នោះទេ ជាពិសេសគឺជនជាតិចិន»។ លោក លី បានលើកឡើងទៀតថា «បើអ្នកចង់ជោគជ័យក្នុងជីវិតអ្នកត្រូវតែមានវិន័យសម្រាប់ខ្លួនឯង មិនមែនខ្ជិលហើយចង់ជោគជ័យដូចគេឡើយ»

សេដ្ឋីល្បីល្បាញខាងវិនិយោគរូបនេះ បានសង្កត់ធ្ងន់ថាមូលហេតុដ៏សំខាន់មួយដែលធ្វើឲ្យជនជាតិចិនភាគច្រើនតែងទទួលបានភាពជោគជ័យក្នុងជីវត​ ជាពិសេសការធ្វើជំនួញរបស់ពួកគេនោះ ក៏ដោយសារជនជាតិមួយនេះ ជាមនុស្សឧស្សាហ៍ ហើយតែងមានវិន័យប្រចាំគ្រួសារនិងសម្រាប់ខ្លួនឯងជាប់ជានិច្ច។ សេដ្ឋី លី បានបញ្ជាក់ថា តាំងពីបុរាណកាលមក ជនជាតិចិនជឿជាក់ថាភាពឧស្សាហ៍និងវិន័យគឺជាក្បួនច្បាប់ដ៏មានប្រសិទ្ធភាពបំផុតដែលអាចនាំមនុស្សគ្រប់គ្នាទៅរកជោគជ័យ។ ក្នុងក្បួនច្បាប់របស់ជនជាតិចិន អ្នកណាដែលមានវិន័យក្នុងការរស់នៅ ពួកគេនឹងទទួលបានជោគជ័យក្នុងជីវិត ចំណែកអ្នកដែលគ្មានវិន័យក្នុងការរស់នៅហើយខ្ជិលច្រអូស ពួកគេនឹងបរាជ័យហើយបរាជ័យទៀត។

មហាសេដ្ឋីដែលទើបចូលនិវត្តន៍ លី កាស៊ីង បានរំលឹកពីជីវិតតស៊ូរបស់លោកថា លោកធ្លាប់មានជីវិតក្រខ្សត់ តោកយ៉ាក តែលតោលគ្មានទីពឹង ភាពលំបាកទាំងអស់នេះហើយបណ្តាលឲ្យរូបលោកបានដាក់វិន័យចំពោះខ្លួនឯងជាកំហិត និងប្រឹងប្រែងមិនខ្លាចហត់នឿយឡើយ ដើម្បីទទួលបានជោគជ័យក្នុងជីវិតដែលលោកចង់បាន។ ពេលសេដ្ឋីមានបំផុតនៅហុងកុងរូបនេះមិនទាន់ទទួលបានជោគជ័យដូចសព្វថ្ងៃ លោកបានកំណត់វិន័យខ្លួនឯងដោយត្រូវក្រោកពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃ ត្រូវធ្វើការ១៦ម៉ោងក្នុង១ថ្ងៃ។ លើសពីនេះទៀត លោកបានហាមខ្លួនឯងដាច់ខាតថា មិនត្រូវចាយលុយខ្ជះខ្ជាយទៅលើរបស់ឥតប្រយោជន៍ ហាមជក់បារី ផឹកស្រា ជាដើម។ ជាពិសេស ការចំណាយផ្សេងៗប្រចាំថ្ងៃត្រូវតែមានខ្ទង់ចំណាយចំណូលជាក់លាក់ មិនត្រូវចាយតាមតែចិត្តចង់ផ្តេសផ្តាស។

មហាសេដ្ឋីវ័យ៩០ឆ្នាំរូបនេះ បានបន្តទៀតថា មនុស្សខ្ជិលលតែងតែបាត់បង់ឱកាសល្អៗឲ្យកន្លងហួស ហើយការខ្វះវិន័យសចំពោះខ្លួនឯងធ្វើឲ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ ទាំងនេះហើយដែលបណ្តាលឲ្យពួកគេមិនទទួលបានជោគជ័យក្នុងជីវិត។

«មនុស្សឧស្សាហ៍ ពួកគេគ្មានថ្ងៃក្រឡើយ រីឯមនុស្សខ្ជិល គ្មានវិន័យក្នុងការស់នៅ ពួកគេនឹងគ្មានថ្ងៃជោគជ័យដែរ»

លោក លី កាស៊ីង បានក្រើនរំលឹកថា ការដាក់វិន័យក្នុងការរស់នៅប្រចាំថ្ងៃសម្រាប់ វាមិនមែនជារឿងងាយស្រួលនោះទេ វាធ្វើឲ្យអ្នកឈឺចាប់បន្តិចមែន ប៉ុន្តែលទ្ធផលដែលអ្នកទទួលបានពីការប្រឹងប្រែងទាំងនោះ នឹងផ្តល់ផលយ៉ាងស័ក្តិសមបំផុតចំពោះអ្វីដែលអ្នកបានលះបង់កន្លងមក។ ចូរចងចាំថា «បើអ្នកមិនដាក់វិន័យសម្រាប់ខ្លួនឯង មិនយូរមិនឆាប់អ្នកដទៃនឹងដាក់វិន័យលើរូបអ្នក ពេលនោះហើយអ្នកនឹងបាត់បង់សេរីភាពពិតប្រាកដ»

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.