ក្រសួងអប់រំ សម្រេច ផ្ទេរភារកិច្ចអ្នកគ្រូបង្រៀន ម្នាក់ នៅបឋមសិក្សាភូមិឫស្សី ក្រោយធ្លាយវីដេអូ ការប្រមូល លុយពីសិស្សនៅក្នុងម៉ោងសិក្សា (Video inside)

(ភ្នំពេញ)៖ ក្រសួងអប់រំ​ តាមរយៈមន្ទីរ អប់រំ យុវជន និងកីឡារាជធា នីភ្នំពេញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ប៉ុន្មានថ្ងៃនេះមានព័ត៌មាន ក្នុងបណ្តាញសង្គម ហ្វេសប៊ុក បាននិងកំពុងបន្តចែកចាយករជាអ្នកគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាភូមិឫស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រមូលលុយ សិស្សក្នុងម៉ោង សិក្សា។

បន្ទាប់ពីបានទទួលព័ត៌មាននេះ មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចាត់វិធានការជាបន្ទាន់ ដោយរៀបចំគណៈកម្មការចុះស្រាវជ្រាវកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ និងបានរកឃើញ ថា អ្នកគ្រូបង្រៀនខាងលើពិតជាបានប្រព្រឹត្តខុសដូចការចោទប្រកាន់ប្រាកដមែន។ រីឯសាមីខ្លួន ក៏បានសារភាពទទួលកំហុស ដោយមាន កិច្ចសន្យាជាលាយលក្ខណ៍អក្សរ។

ក្នុងគោលបំណងទប់ស្កាត់កុំឲ្យបាតុភាពអសកម្មបែបនេះកើតឡើង ក្នុងសាលាបឋមសិក្សាភូមិឫស្សីបន្តទៀត ពិសេសដើម្បីអនុវត្តវិធានការដាក់វិន័យ ចំពោះបុគ្គលប្រព្រឹត្តខុសច្បាប់ស្តីពី ការអប់រំ-ក្រមសីលធម៌វិជ្ជាជីវៈគ្របង្រៀន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការណ៍មួយចំនួនដូចខាងក្រោម៖

*ទី១៖ ផ្ទេរភារកិច្ចអ្នកគ្រូ បង្រៀនថ្នាក់ទី ១ឆ នៃសាលាបឋមសិក្សាភូមិឫស្សី មកបម្រើការងារនៅទីចាត់ការសាលាវិញ
*ទី២៖ ចាត់តាំងគ្រូបង្រៀនផ្សេងឲ្យទទួលភារកិច្ចបង្រៀនថ្នាក់ទី ១ឆ ជំនួសវិញ ដើម្បីបន្តនិរន្តភាពសិក្សារបស់សិស្ស
*ទី៣៖ ប្រគល់ភារកិច្ចដល់ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌមានជ័យ និងគណៈគ្រប់គ្រងសាលា ប្រជុំណែនាំ ឲ្យបានម៉ឺងម៉ាត់ដល់លោកគ្រូ-អ្នកគ្រទាំងអស់ដើម្បីគោរពច្បាប់ស្តីពីការអប់រំ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន
*ទី៤៖ ប្រគល់ភារកិច្ចដល់ការិយាល័យបឋមសិក្សា និងការិយាល័យអធិការកិច្ចនៃមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញបន្តតាមដានកិច្ចការនេះ
*ទី៥៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងមានវិធានការរដ្ឋបាលចំពោះអ្នកដែលបានប្រព្រឹត្តល្មើសផ្ទុយពីការ ណែនាំរបស់ក្រសួង-មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ៕

ប្រភព:fresh new

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.