ក្រុមហ៊ុនផលិតបន្ទះChip ដ៏ធំមួយប្រកាសបិទរោង ចក្រផលិតនៅជប៉ុនដោយ សារតម្រូវការធ្លាក់ចុះ

Credit: Google

ជប៉ុន៖ ក្រុមហ៊ុនផលិតបន្ទះឈីប(Chip)ដ៏ធំមួយឈ្មោះថា Renesas Electronics គ្រោងនឹងបិទទ្វាររោងចក្រមួយនិងខ្សែផលិតកម្មមួយផ្សេងទៀតនៅភាគខាងជើងប្រទេសជប៉ុន។ បើតាមក្រុមហ៊ុន Renesas Electronics នេះ ការសម្រេចបិទទ្វារនេះ គឺដោយសារតែតម្រូវការបន្ទះឈីប(Chip)នៅក្នុងផលិតផលមួយចំនួនបានធ្លាក់ចុះ។

ក្រុមហ៊ុន Renesas Electronics បានអះអាងឲ្យដឹងទៀតថា ការបិទទ្វាររោងចក្រទាំងនេះនឹងធ្វើឡើងក្នុងរង្វង់ពី២ទៅ៣ឆ្នាំ ហើយបន្ទាប់មកក្រុមហ៊ុននឹងធ្វើការស្វែងរកអ្នកទិញ។ ក្រុមហ៊ុន Renesas Electronicsក៏បានអះអាងឲ្យដឹងដែរថា រោងចក្រទាំងពីរដែលខ្លួនប្រកាសបិទទ្វារនេះ គឺផលិតជាសំខាន់នូវបន្ទះ Semiconductors សម្រាប់ប្រដាប់ប្រដារប្រើប្រាស់នៅក្នុងផ្ទះ និងសម្ភារបរិក្ខាសម្រាប់ឧស្សាហកម្មនានាទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ការបិទទ្វាររោងចក្រនៅក្នុងប្រទេសជប៉ុននេះ វានឹងប៉ះពាល់ដោយធ្វើឲ្យកម្មករជាង៥០០នាក់ប្រឈមនឹងការអត់ការងារធ្វើ។ ក៏ប៉ុន្តែក្រុមហ៊ុន Renesas Electronics បាននិយាយថា ក្រុមហ៊ុននឹងធ្វើគ្រប់បែបយ៉ាងទាំងអស់ ដើម្បីអាចរក្សាកម្មករទាំងអស់នេះឲ្យមានការងារធ្វើដដែល៕

សម្រួលដោយ: BS

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.