ក្រោយបាត់បង់លោក Beat Richner លោកព្រាប សុវត្ថិបានបង្ហោះពាក្យ មួយឃ្លាដ៏សែនក្តុលក្តួលថា….

ភ្នំពេញ៖ ក្រោយពីលោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធ​​ បុប្ផា​​ទទួលមរណៈភាព កំពូលតារាចំរៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ បានបង្ហោះសារយ៉ាងក្រៀមក្រំ ខណៈពេលដឹងដំណឹងមរណៈភាពរបស់ វីរៈបុរស លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺ ដែលខំចំណាយ ទាំងកំលាំងកាយ កំលាំងចិត្ត និងថវិការ ដើម្បីជួយដល់កូនខ្មែរ។ នេះជាមហាទិគុណដ៏ធំបំផុតចំពោះកូនខ្មែរ គ្រប់រូប។ កាលពីថ្ងៃម្សិលមិញ លោក ព្រាប សុវត្ថិ ក៏បានបង្ហោះសារយ៉ាងក្រៀមក្រំ អមជានឹងសារយ៉ាងខ្លីថា៖

“សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធ​​ បុប្ផា​​ដែលចំណាយពេលវេលាពេញមួយជីវិតសម្រាប់កុមារកម្ពុជាជាទីស្រលាញ់របស់យេីង សូមវិញ្ញាណក្ខន្ធលោក ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។ សេចក្តីល្អសព្វបែបយ៉ាងពួកយើងនិងចង់ចាំពេញមួយជីវិត”🙏។

ការបាត់បង់ដ៏ធំមួយនេះ បានធ្វើឲ្យកូនខ្មែរទូទាំងប្រទេស មានការសោកស្តាយ ជាខ្លាំង និងសូមឲ្យលោកទៅកាន់សុគតិភព កូនខ្មែរគ្រប់រូបនិងចងចាំអំពើល្អ និងសេចក្តីស្រលាញ់របស់លោកជារៀងរហូតទៅ។

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.