គន្លឹះសំងាត់សំរាប់ជួយស្រ្តីអោយ ចេះគ្រប់គ្រង ហិរញ្ញវត្ថុគ្រួសារ

តាមការវិភាគរបស់អ្នកជំនាញ លុយគឺជាមូលហេតុចំបងនៃជំងឺស្រ្តេស និង បញ្ហាទាំងឡាយដែលកើតមានក្នុងសង្គមគ្រួសារ។ ហេតុអ្វីបានជាស្រ្តីមួយចំនួនពឹងផ្អែកទៅលើចំនូលរបស់ប្តី ? ហេតុអ្វីបានជាស្រ្តីមួយចំនួនចំណាយច្រើនជាងអ្វីដែលខ្លូនអាចរកមកបាន ហើយលង់ខ្លួនក្នុងបំណុល ? ដើម្បីអោយយើងរួចផុតពីទុក្ខដែលបណ្តាលមកពីប្រាក់ ហើយជ្រើសជំរើសដែលឆ្លាតវៃ អាចក្លាយជាសេដ្ឋីបាន សូមអាននូវគន្លឹះសំខាន់ៗ ១០ ប្រការដែលនឹងបកស្រាយខាងក្រោម។

1.មិនត្រូវពឹងផ្អែកលើដង្ហើមប្រាក់ចំនូលរបស់អ្នកណាម្នាក់ឡើយ ។ ត្រូវអប់រំខ្លួនឯងអំពីវិធីទុកដាក់លុយ និង រៀនវិនិយោគអោយបានច្រើន។

2.ដៅទិសដៅខ្លួនអោយច្បាស់ ថាចង់បានអ្វី ហើយរៀបចំជំហានអ្វីខ្លះដើម្បីដើរទៅដល់គោលដៅដែលបានដៅ។

3.កំុខ្ជះខ្ជាយលុយដើម្បីបន្ធូរអារម្មណ៍ គួររកសកម្មភាពផេ្សងៗដែលពង្រឹងជំនឿជាក់លើខ្លួនឯង និង ពង្រីកភាពច្នៃប្រឌិតរបស់ខ្លួន។

4.ធ្វើម៉េចអោយចំណាយទាបជាងចំណូលទើបវាសល់ប្រាក់។

5.ពង្រឹងសមត្ថភាពខ្លួនតាមរយៈការអប់រំ រឺ សិក្សាជំនាញផ្សេងៗដើម្បីបង្កើនប្រភពចំណូល។

6.ត្រៀមប្រាក់ដើម្បីពេលមានការបន្ទាន់ ដូច្នេះពេលមានប្រទះនឹងហនិភ័យដូចជាបាត់បង់ការងារ រឺឈឺថ្កាត់ អ្នកអាចមានប្រាក់គ្រប់គ្រាន់នឹងដោះទាល់។

7.ត្រូវចូលរួមក្នុងកិច្ចពិក្សាក្នុងគ្រួសារពីបញ្ហាហិរញ្ញវត្ថុ ពីវិធីដើម្បីធ្វើអោយសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង។

8.មិនត្រូវស្ពាយបំណុលរបស់ដៃគូ រឺគ្រួសារឡើយ ។ មុនពេលរៀបអាពាហ៌ពិពាហ៌ត្រូវអោយច្បាស់ថាទាំងសងខាងមិនជំពាក់បំណុលអ្នកណា ។

9.មិនត្រូវអោយការខ្លាចបាត់បង់ប្រាក់បង្អាក់ចិត្តអ្នកពីការវិនិយោគទុនផ្សេងៗឡើយ ត្រូវស្វែងរកឱកាសវិនិយោគតូចៗតាមដែលធ្វើបាន។ ទុកប្រាក់ចោលសន្សំដូចត្រង់ទឹកភ្លៀងនេាះវាមិនអាចរីកដាលទៅណាទេ។

10.ត្រូវបើកចិត្តរៀនពីកំហុសនៃការវិនិយោគខុស មិនត្រូវរអារ រឺធ្វើអោយខ្លួនបាត់បង់ជំនឿចិត្តនេាះទេ។

Check Also

ពិនិត្យមើលថាតើម៉ា ស៊ីន Toyota Prius មានរូបរាងយ៉ាងណា បន្ទាប់ពី 303,000 ម៉ាយ

ម៉ាស៊ីន​ Prius នេះ​ត្រូវ​បាន​ គេ​ធ្វេសប្រហែស​ ប៉ុន្តែ​វា​ នៅ​មាន​ជីវិត​ និង​ទាត់​ Share on Facebook Tweet Follow us Share Share …

Leave a Reply

Your email address will not be published.