គន្លឹះ​ខ្លះៗ​ជួយ​ឲ្យ​សួនផ្កា​របស់​ អ្នក​រីក​ស្រស់​ស្លឹក​បៃតង ហើយ​ មិន​ងាយ​រុះ​រោយ​

ខាងក្រោម​ជា​គន្លឹះ​ខ្លះៗ​សម្រាប់ ​ជំនួយស្មារតី​ដល់​អ្នក​និយម​ដាំ​ផ្កា ​លំអរ​សួន​គេហដ្ឋាន ។​ល​។​

​អ្នកទើប​ដាំ ប្រាកដ​ជា​ពើបប្រទះ​នូវ​ករណី​ដែល​ពុំ​ដឹង​កែច្នៃ​យ៉ាងដូចម្តេច ដើម្បី​ឲ្យ​ដើម​ផ្កា​រឹងមាំ ស្លឹក​ផ្កា​ស្រស់បំព្រង គួរ​ឲ្យ​គយគន់ ។ បញ្ហា​ដំបូង​ដែល​ត្រូវ​ចងចាំ​នោះ ការដាក់​បន្ថែម​ជីវជាតិ​ត្រូវ​តាម​កម្រិត​កំណត់​ពុំនោះសោធ ដើម​វា​បែរជា “​ក្រិន​” ផ្កា​ចេញ​មក​ពុំ​ស្អាត ។​

​គន្លឹះ​សំខាន់​ដែល​អ្នក​លក់​ផ្កា​មិន​ងាយ​ប្រាប់​គឺ ៖

1.ទឹក​លាយ​ជាមួយ​ស្រា​បៀ​រ ស្រោចស្រព ៖ ក្នុង​សមាមាត្រ ១/៥០ ពោល​គឺ​ស្រា​បៀ​រ ១​លីត្រ ទឹក ៥០​លីត្រ ។ នេះ​ជា​ជម្រើស​ពេញនិយម ព្រោះ​វា​ជួយ​ពង្រឹង​ដើម បង្កើន​ទិន្នផល “​ផ្កា​” និង​សុខភាព​របស់​រុក្ខជាតិ​និយាយ​រួម ។​

​បញ្ហា​ព្រោះ​ថា ៖ ស្រា​បៀរ​ផ្គត់ផ្គង់ Carbonhydrate ចាំបាច់​សម្រាប់​ចិញ្ចឹម​ពួក​សត្វល្អិត​មាន​ប្រយោជន៍​ក្នុង​ដី ហើយ​សារធាតុ​ខ្លះ​ទៀត​ជួយ​ដល់​សុខភាព​ដើម​តែ​ម្តង ។​

2.បន្ថែម​ទឹកខ្មេះ ក្នុង​ទឹក​ស្រោចស្រព ៖

ផ្កា​ជាច្រើន​រួម​ទាំង​អ័រគី​ដេ វា​និយម​សារធាតុ​ជូរ ។ ពេល​ទិញ​មក​ដាំ ស្រាប់តែ​មួយ​រយៈ​ក្រោយ​ឃើញ​សុខភាព​របស់​ពួក​វា​អន់​ជាង​មុន គឺ​គប្បី​បន្ថែម​កម្រិត​ជូរ​ឲ្យ​វា​ភ្លាម ។ សមាមាត្រ​ពី ១/១០០ មានន័យ​ថា ទឹក​ខ្មេះ​១​លីត្រ ទឹក ១០០​លីត្រ ។ គប្បី​ដឹងថា​ក្រៅពី​បង្កើន​កម្រិត​ជូរ​ដល់​ដី វា​នៅ​ផ្តល់​បន្ថែម​បរិមាណ​ដែក​មួយចំនួន​ថែមទៀត ។ ក្នុងករណី​អ្នក​ជ្រុលដៃ​ដាក់​កំបោរ (​កម្ចាត់​សត្វល្អិត​) ច្រើន​នោះ ចម្រុះ​ទឹក​ខាងលើ​នឹង​ជួយ​ឲ្យមាន​តុល្យភាព PH របស់​ដី​ឡើង​វិញ ។ វិធីសាស្ត្រ​នេះ​គប្បី​អនុវត្ត​១​ខែ​ម្តង​ប៉ុណ្ណោះ ។​

3.​ពេល​ស្រោច​ទឹក​បន្ថែម កុំ “​ភ្លេច​” ដាក់​ថ្នាំ Aspirin 2-3​គ្រាប់​

​យក​ថ្នាំ Aspirin ឬ B12 2-3​គ្រាប់ មក​កិន​ឲ្យ​ម៉ត់ មក​កូរ​លាយ​ជាមួយ ។ Aspirin និង​អ៊ុយ​រ៉េ នឹង​ផ្តល់​សារធាតុ​អំបិល រ៉ែ​សរីរាង្គ​ជួយ​ឲ្យ​ដើម​ធំ​ផ្កា​ច្រើន ហើយ​ល្អៗ ។​

​បញ្ជាក់បន្ថែម​ថា Aspirin មាន​ផ្ទុក​អាស៊ី​ត Salicylic ជួយ​ជំរុញ​ឲ្យចេញ​ឫស​ច្រើន ហើយ​ជួយ​កម្ចាត់ ពពួក​ផ្សិត​ច្បាម​រុក្ខជាតិ​ទៀតផង ៕

Check Also

សិល្បករបង្កើតពិភព Surreal មួយដែលមើល ទៅដូចជាឆ្ងាយពីក្តីសុបិន្តរបស់ សាវ៉ាឌ័រដាលី

ការបំផុសគំនិតអាចមករកយើង នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ជាពិសេសប្រសិនបើអ្នកជាអ្នកថត 60 SHARES Share on Facebook Tweet Follow us Share Share Share Share …

Leave a Reply

Your email address will not be published.