គន្លឹះ7យ៉ាង អាចឲ្យអ្នក ក្លាយជាមិត្តស្រីដ៏ល្អបំផុត

តើអ្នកចង់ក្លាយជាសង្សារដ៏ល្អ បំផុតក្នុងចិត្តរបស់មិត្តប្រុសរបស់ អ្នកដែររឺទេ?ចុះតើអ្នកដឹងទេ ថាត្រូវធ្វើអ្វីខ្លះទៅ?យ៉ាងណាមិញមាន គន្លឹះមួយចំនួន ក្នុងការធ្វើអោយ អ្នកក្លាយជា មិត្តស្រីដ៏ល្អបំផុតសម្រាប់ គូស្នេហ៍អ្នក៖

1.អោយកាដូទៅគាត់៖ ចំពោះកាដូមិន មិនមានន័យថាត្រូវចំនាយ លុយជាច្រើន រឺក៏ត្រូវទិញរបស់មានតម្លៃ អោយទៅគេនោះទេ។ អ្វីដែលប្រសើរនោះ អ្នកអាចទិញនូវកាដូតូចៗ ដែលគិតថាគាត់ពេញចិត្ត ជាឧទាហរណ៍ ដូចជាសូកូឡាជាដើម។ ចំពោះការអោយកាដូ ទៅមិត្តប្រុសរបស់អ្នក ក្នុងឳកាសអ្វីមួយ វាអាចធ្វើអោយ គេចងចាំអ្នកជារៀងរហូតបាន។

2.ចាំនូវរឿងសំខាន់ៗ៖ ប្រសិនបើអ្នក ចង់បង្ហាញអោយ មិត្តប្រុសអ្នក ដឹងថាអ្នកស្រលាញ់គេខ្លាំង យ៉ាងណានោះ អ្នកគួរតែចាំនូវរឿង សំខាន់មួយចំនួន ដូចជាពណ៌ សត្វចិញ្ចឹម ដែលគេចូលចិត្ត និងថ្ងៃដែលអ្នកទាំងពីរ ស្រលាញ់គ្នា។ នេះជាចំនុចតូច មែនប៉ុន្តែវាធ្វើអោយ គូស្នេហ៍អ្នកស្រលាញ់អ្នករហូតបាន។

3.ផ្តល់កម្លាំងចិត្ត អោយគេគ្រប់ពេល៖ ប្រសិនបើគូស្នេហ៍ របស់អ្នកមានបញ្ហាអ្វីក៏ដោយ អ្នកមិនគួររត់ចេញ ពីគេនោះទេ ទោះជាបញ្ហាតូច រឺធំក៏ដោយ អ្នកគួរតែ ផ្តល់កម្លាំងចិត្តអោយគេគ្រប់ពេល។ ជាពិសេស នេះជាគន្លឹះមួយ ក្នុងការចងសេចក្កីស្នេហា របស់អ្នក អោយនៅស្ថិតស្ថេរយូរអង្វែងបាន។

4.អោយសេរីភាពទៅគេ៖ មនុស្សស្រីភាគច្រើន តែងតែមានការ តឹងតែង និងចង់អោយសង្សារខ្លួននៅជិតគ្រប់ពេល ដោយមិនខ្វល់ពីភាព ទុក្ខលំបាក រឺក៏ពេលវេលាផ្ទាល់ ខ្លួនរបស់គេឡើយ។ អ្វីដែលអ្នកគួរធ្វើនោះ គឺទុកពេលវេលា ផ្ទាល់ខ្លួន ដល់គេខ្លះ។ ប្រសិនបើអ្នក អាចធ្វើបាននោះ សង្សាររបស់អ្នក នឹងគិតថា អ្នកជាមនុស្សល្អ ដែលចេះយល់អារម្មណ៍របស់គេ។

5.រួសរាយជាមួយមិត្តភក្កិរបស់គេ៖ អ្នកគួរតែ ព្យាយាមមានទំនាក់ទំនងល្អ ជាមួយមិត្តភក្កិជិតស្និទរបស់គេ ដូចជាឧស្សាហ៍និយាយលេង និងភាពរស់រាយ ដាក់មិត្តភក្កិរបស់គេ អោយបានច្រើន ទើបជាការប្រសើរ ។

6.ជៀសវាងការស្តីបន្ទោស៖ ភាគច្រើនគូស្នេហ៍និមួយៗ មិនអាចជៀសផុតពី រឿងធ្វើខុសបន្តិចបន្តួច ដាក់គ្នានោះទេ។ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ នៅពេលអ្នកខឹងគូស្នេហ៍របស់អ្នក អ្នកមិនគួរប្រើ ពាក្យមិនសមរម្យ រឺក៏ស្តីបន្ទោសអោយគេខ្លាំងៗនោះទេ ។ គេនឹងមានអារម្មណ៍ថា ជាមនុស្សតឹងតែងម្នាក់ និងអាចធ្វើអោយការ ស្រលាញ់របស់គេ អាចរលាយទៅវិញបាន ។

7.ញញឹម៖ មនុស្សប្រុសភាពច្រើន តែងតែចង់ អោយមិត្តស្រីរបស់ខ្លួន មានទឹកមុខញញឹម និងមានការលេងសើចខ្លះ។ ដូច្នេះអ្នកគួរតែ ឧស្សាហ៍ញញឹមទៅ រកគេអោយបានច្រើន ពីព្រោះការញញឹមរបស់ អ្នកអាចធ្វើអោយ អារម្មណ៍គេធូរស្រាល ពីការនឿយហត់ ក្នុងការងារបាន។

ទាំងនេះជាគន្លឹះដែល អាច ជួយអោយអ្នក ក្លាយជាមិត្តស្រីដ៏ល្អបំផុត ក្នុងចិត្តគេបាន៕

ប្រភព៖ en.amerikanki

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.