គន្លឺះសំខាន់បីយ៉ាងជួយកូន របស់អ្នកចេះទុកដាក់លុយ កាក់

អ្នកជំនាញបាននិយាយថា វាគឺជារឿងសំខាន់បំផុត ដែលអ្នកត្រូវបង្រៀនកូនរបស់អ្នក អោយចេះ ទុកដាក់លុយកាក់ តាំងពីពួកគេ នៅវ័យកុមារ។ ពេលដែលពួកគេ រៀននូវចំនេះដឹង ដែលមានតំលៃ នេះហើយ គេនឹងអាចយក បទពិសោធន៏ទាំងនេះ ទៅប្រើបា្រស់នៅក្នង ជីវិតពេលដែលពួកគេ ពេញវ័យ។

ដូច្នេះដើម្បីអោយ បុត្រធីតារបស់លោកអ្នក ចេះរៀបចំទុកដាក់ លុយកាក់ យ៉ាងមានប្រសិទ្ធភាពនោះ ត្រូវធ្វើតាមគន្លឹះសំខាន់ៗ ទាំងបីយ៉ាង ខាងក្រោម ៖

ការសន្សំលុយ៖ អ្នកត្រូវបង្រៀនអោយ កូនរបស់អ្នកចេះ សន្សំលុយ ដោយអ្នកអាច ទិញកូនជ្រូក សន្សំលុយអោយ ពួកគេ។ ហើយពេលដែល ពួកគេបានលុយ ត្រូវអោយកូនរបស់អ្នក ចេះសំរេចចិត្ត ថាតើត្រូវដាក់ លុយប៉ុន្មាន ទៅក្នុងកូនជ្រូក សន្សំលុយនោះ។ ម្យ៉ាងវិញទៀត អ្នកត្រូវអោយ ពួកគេរាប់លុយ នៅក្នុងកូនជ្រូក នោះផង ដើម្បីអោយយល់ ដឹងពីការកើនឡើង នៃលុយ។

ការចំណាយ៖ បង្រៀនកូន របស់អ្នក អោយយល់ដឹង ពីការចាយប្រាក់ ដោយមានភាពវ័យឆ្លាត ទោះបីជា ពួកគេចង់ទិញ របស់របរលេង ឫ ក៏ ប្រអប់ដាក់ប៊ិច ត្រូវសួរកូនរបស់ អ្នកថា ពួកគេពិតជា ចង់បានមែនឫ? ការសួរបែបនេះ អាចធ្វើអោយពួកគេ យល់ដឹង ពីអ្វីដែលគេ គួរទិញ និង អ្វីដែលមិនគួរទិញ។

ការបរិច្ចាគ៖ អ្នកត្រូវអោយ បុត្រធីតា របស់លោកអ្នក ចេះនូវវប្បធម៌ ចែករំលែក។ និយាយជាមួយ កូនរបស់អ្នក ថាតើអ្វីដែល ជាមួលហេតុ ដែលពួកគេ ចាត់ទុកជាការ សំខាន់ ក្នុងការចែក រំលែកនេះ។ គ្មានអ្វីដែលមាន គុណធម៌ ជាងភាពសប្បុរធម៍ នោះទេ៕

ប្រភព៖​ timesofindia.indiatimes

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.