ផលិតផល ទីផ្សារនិងការលក់មានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនទាំងមូល ប៉ុន្តែទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នកគឺជាមនុស្សដែលកំពុងតែធ្វើការឱ្យអ្នកទៅវិញទេ។ ប្រសិនបើបុគ្គលិករបស់អ្នកមិនមានចិត្តចង់ធ្វើការទេនោះអង្គការរបស់អ្នកប្រហែលជាមិនទទួលបានជោគជ័យឡើយ។
ការបង្កើតវប្បធម៌កន្លែងការងារនឹងជួយអ្នកក្នុងការទំនាក់ទំនងនិងរក្សាបុគ្គលិកជាន់ខ្ពស់បានមិនថាអាជីវកម្មរបស់អ្នកធ្វើអ្វីនោះទេ។
1. ចេញនូវឋានានុក្រម
Goel បាននិយាយថាគោលនយោបាយថ្មីដែលតឹងរឹង អាចនឹងធ្វើឱ្យការងារធ្លាក់ចុះ។វាដូចជាដាក់អន្ទាក់បុគ្គលិកអញ្ចឹង ដែលប្រធានភាគច្រើនមិនបានគិតពីបញ្ហានេះទេ ដែលជាការបង្កើតនូវបរិយាកាសស្ថិតនៅក្នុងការគំរាមកំហែងនិងដាក់កំហិតក្នុងការចែករំលែកនូវគំនិត។
2.ដោះស្រាយជម្លោះភ្លាមៗ
អ្នកស្រី Wekelo បានផ្តល់យោបល់ថាការដោះស្រាយជម្លោះដោយផ្ទាល់ដោយបើកចំហរ និងភ្លាមៗគឺជាវិធីសាស្ត្រមួយដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន។
អ្នកស្រីបាននិយាយថា “ពេលមានបញ្ហាកើតឡើងនៅក្នុងក្រុមរបស់អ្នកសូមចាំថា រាល់បញ្ហាទាំងអស់ គឺជាឱកាសមួយដើម្បីធ្វើការផ្លាស់ប្តូរក្នុងភាពវិជ្ជមាន”ចូរទទួលយកអ្វីៗគ្រប់យ៉ាង ជាការរៀនសូត្រអំពីឱកាស ហើយធ្វើការជាមួយបុគ្គលិករបស់អ្នកអំពីវិធីសាស្រ្តក្នុងការកែលម្អជាជាងរុញពួកគាត់ឱ្យធ្លាក់ចុះ និងធ្វើឱ្យពួកគាត់មានអារម្មណ៍ថាកាន់តែអាក្រក់”។
3. ផ្តល់អំណាច និងទំនុកចិត្ត
នៅពេលដែលអ្នកក្លាយជាអ្នកដឹកនាំអាជីវកម្មម្នាក់ភាគច្រើននៅក្នុងអង្គការនេះអ្នកមិនអាចមើលឃើញទេ។ លោក
Goel បានណែនាំដល់អ្នកដឹកនាំដើម្បីពង្រឹងនិងផ្ដល់ទំនុកចិត្តដល់ក្រុមរបស់ពួកគាត់ ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ។ ហើយអត្ថប្រយោជន៍នៃការទុកចិត្តនិងការផ្តល់អំណាចដល់អ្នកដទៃ គឺផ្ដល់នូវទំនួលខុសត្រូវច្រើនជាងការប្រឈមនឹងហានិភ័យនៃកំហុសឆ្គង។
4. ផ្តល់ជូននូវភាពបត់បែន
Christine Barney ដែលជានាយកប្រតិបត្តិនៃទំនាក់ទំនង Rbb បាននិយាយថានៅពេលបុគ្គលិករបស់អ្នកមានអារម្មណ៍តុល្យភាពរវាងការងារនិងសកម្មភាពដទៃទៀតនោះពួកគេនឹងពេញចិត្ត មានការលើកទឹកចិត្តបន្ថែម មានសុភមង្គលនិងមានសុខភាពល្អទៀតផង។
និយោជកគួរផ្តល់នូវឱកាសការងារដែលអាចបត់បែនបានដូចជាពេលវេលាធ្វើការ និងចំនួនថ្ងៃនៃការបំពេញការងារ។ លោក
Shaw បាននិយាយថាសូម្បីតែនៅក្នុងការងារផ្លូវការ ឬតំណែងរបស់អ្នកមិនមានលទ្ធភាពក្នុងការបត់បែនក៏ដោយ និយោជកនៅតែអាចបង្កើនតុល្យភាពការងារបានដែរនេះគឺអាចរួមបញ្ចូលទាំង ការអនុញ្ញាតឱ្យបុគ្គលិកចាកចេញពីការប្តេជ្ញាចិត្តក្នុងគ្រួសារដោយផ្តល់ជូននូវសំលៀកបំពាក់ ឬលើកទឹកចិត្តឱ្យមានការឈប់សម្រាកក្នុងថ្ងៃកំណើតជាដើម។
5. លើកទឹកចិត្តដល់ការទំនាក់ទំនងក្នុងក្រុម
លោកស្រី Wekelo បាននិយាយថាការរួមគ្នាក្នុងការកាត់បន្ថយភាពតានតឹងនិងកសាងទំនាក់ទំនងកាន់តែស្និទ្ធស្នាលដែលជំរុញឱ្យមានការងារជាក្រុមនិងបំពេញការងារប្រកបដោយការពេញចិត្ត។
លោកស្រីបានមានប្រសាសន៍ថា”ព្រឹត្តិការណ៍ទាំងនេះ គឺជាវិធីដ៏ល្អមួយសម្រាប់ភាពជាអ្នកដឹកនាំដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគាត់ចំពោះវប្បធម៌ដែលផ្តល់អាទិភាពដល់សុខុមាលភាពសម្រាប់បុគ្គលិកម្នាក់ៗ”។
6. មានវប្បធម៌ជារួម
លោកស្រី Barney បានមានប្រសាសន៍ថា”អង្គការជាច្រើនមានវប្បធម៌មួយសម្រាប់ប្រតិបត្តិការការងារនិងមួយទៀតសម្រាប់ឋានៈ និងឯកសារ។ «វប្បធម៌គឺពិតជាលើកទឹកចិត្តដល់កិច្ចសហការ និងបង្កើនផលិតភាព គឺជាកន្លែងមួយដែលក្រុមហ៊ុនទាំងមូលត្រូវស្ថិតនៅលើជំហរតែមួយនិងធ្វើការក្នុងគោលការណ៍ដូចគ្នា»។
ឧទាហរណ៍ប្រសិនបើក្រុមហ៊ុនរបស់អ្នកជំរុញឱ្យមាននូវភាពបត់បែនប៉ុន្តែអ្នកគ្រប់គ្រងអាចចរចារបាន តែអ្នកមិនប្រាកដនោះទេ។
លោកស្រី បានបន្តទៀត ថា “ដើម្បីលើកកម្ពស់វប្បធម៌របស់ក្រុមហ៊ុន សូមសួរថាតើអ្វីដែលពួកគាត់ចូលចិត្តបំផុតអំពីក្រុមហ៊ុននិងអ្វីដែលពួកគាត់មិនចូលចិត្តបំផុត” ។ចម្លើយរបស់ពួកគាត់អាចជួយអ្នកក្នុងការពង្រឹងភាពវិជ្ជមាននិងស្វែងរកដំណោះស្រាយសម្រាប់អវិជ្ជមានរបស់ក្រុមហ៊ុនបានផងដែរ ។ ”
សរុបសេក្ដីមក ការបង្កើននូវវប្បធម៌ក្នុងការងាររបស់ក្រុមហ៊ុនមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យក្រុមហ៊ុនទទួលបាននូវភាពជោគជ័យ ព្រោះមិនមែនមានតែម្នាក់ ឬពីរនាក់នោះទេ ដែលអាចធ្វើឱ្យការងារនោះដំណើរបានល្អគឺត្រូវពឹងផ្អែកលើការសហការរបស់បុគ្គលិកទាំងអស់៕