គួរអោយភ្ញាក់ផ្អើលណាស់ ឋានព្រះច័ន្ទក៏ធ្លាប់មានជីវិត​ រស់នៅដែរ!

នៅក្នុងលំហដ៏ធំល្វឹងល្វើយពុំមាន នរណាធ្លាប់ស្គាល់អស់ វាពិតជា ពិបាកនឹងអោយយើងដឹងថាធ្លាប់មាន រឿងអ្វីខ្លះកើតឡើងខ្លាំងណាស់។ តាមរយះ ការសិក្សាពីអ្នកវិទ្យាសាស្ត្រខាងអាវកាសបានបង្ហាញអោយឃើញពីលទ្ធផលរុករកគួរអោយភ្ញាក់ផ្អើលមួយ។​ នោះគឺថា នៅក្នុងឋានព្រះច័ន្ទធ្លាប់មានជីវិតរស់នៅលើទីនោះប្រមាណជាជាង៤ពាន់លានឆ្នាំមុន។

ក្រុមដដែលនេះបានលើកឡើងថា ឋានព្រះច័ន្ទកាលពីកំឡុង៤ពាន់លានទៅ៣.៥លានឆ្នាំ មិនមែនមានភាពរីងស្ងួតបែបនេះនោះទេ​ ពោលគឺវាធ្លាប់មានសារធាតុផ្សេងៗ ដែលអាចផ្តល់កំណើតដល់ជីវិត។ បាតុភូតនេះកើតឡើងដោយសារតែបន្ទុះភ្នំភ្លើងដ៏ធំនៅឋានព្រះច័ន្ទ ដោយបានពាំនាំនូវឧស្ម័នសំខាន់ៗមួយចំនួនដូចជាតំនក់ទឹក ដែលធ្វើអោយផ្ទៃរបស់ព្រះច័ន្ទពោរពេញទៅដោយទឹក។

ទឹកនេះហើយដែលជាកន្លែងចាប់ផ្តើមកំណើតនៃសារធាតុមេក្រូអុកហ្កានីសឹមផ្សេងៗអោយមានជីវិតនៅលើទីនោះ។ លើសពីនេះទៅទៀត គេក៏រកឃើញថា ភពព្រះច័ន្ទអាចនឹងមានសារធាតុទឹកទាំងនោះនៅក្នុងស្នូលរបស់ភពផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ឋានព្រះច័ន្ទធ្លាប់មានកម្លាំងទំនាញសមរម្យមួយដែលអាចអោយជីវិតដូចជាពពួកមីក្រូបបង្កកំណើតនៅលើនោះបាន។

ការសិក្សាក៏បានបង្ហាញទៀតថា ផ្ទៃរបស់ឋានព្រះច័ន្ទធ្លាប់មានភាពស្មើល្អដែរ ប៉ុន្តែវាត្រូវបានទទួលបានបំផ្លិចបំផ្លាញដោយអាចម៍ផ្កាយកាលពីជាង៤.៥ពាន់លានឆ្នាំមុន ដែលជាហេតុធ្វើអោយផ្ទៃរបស់វាមានភាពគគ្រើមបែបនេះ។ ភស្តុតាងនៃការលើកឡើងនេះគឺយោងពីការសិក្សាទៅលើថ្មដែលយកចេញមកពីឋានព្រះច័ន្ទនេះផ្ទាល់តែម្តង។

ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះឋានព្រះច័ន្ទមិនត្រូវបានគេរកឃើញថាមានជីវិតនៅលើនោះទៀតនោះឡើយ។ សម្រាប់ការផ្លាស់ប្តូរយ៉ាងណាទៀតនោះ មានតែចាំមើលទាំងអស់គ្នា៕

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.