គោរពតាមច្បាប់! លោកចៅ ក្រម រស់ ពិសិដ្ឋ សម្រេច ដោះលែង អនីតិចោរ២នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មជា បណ្តោះអាសន្ន

(ភ្នំពេញ)៖ យ៉ាងហោច អនីតិចោរចំនួន ២នាក់ ដែលកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់បញ្ជូនទៅតុលាការក្រុងភ្នំពេញ ត្រូវបានលោក រស់ ពិសិដ្ឋ ជាចៅក្រមស៊ើបសួរ ដោះលែងជាបណ្តោះអាសន្នដោយសារតែនៅក្មេងពេក។ នេះបើយោងតាមប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខ។

ចោរដែលមិនទាន់គ្រប់អាយុជាប់គុក ប៉ុន្តែមានជំនាញផ្នែកឆក់ប្លន់គ្រប់គ្រាន់ ទី១ឈ្មោះ ធូ វីរៈបុត្រ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរ សិស្សសវិទ្យាល័យមភ្នំពេញថ្មី ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ឈ្មោះ នូ ឧត្តម ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥១ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួន នគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនអនីតិចោរទាំង ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)។

ក្រោយពេលបើកការស៊ើបសួរ លោក គុជ គឹមឡុង ជាតំណាងអយ្យការ បានចោទប្រកាន់លើឈ្មោះ ធូ វីរៈបុត្រ និងឈ្មោះ នូ ឧត្តម រួចបញ្ជូនសំណុំរឿងទៅចៅក្រម រស់ ពិសិដ្ឋ ដើម្បីចាត់ការបន្ត។

លោក រស់ ពិសិដ្ឋ បានសម្រេចមិនឃុំខ្លួនក្រុមជនត្រូវចោទទាំង ២នាក់ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

យោងតាមមាត្រា ២១២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីពីសេចក្តី សម្រេចទាក់ទងនឹងអនីតិជនមានអាយុតិចជាង១៤ឆ្នាំ បានចែងថា អនីតិជនអាយុតិចជាង ១៤ (ដប់បួន) ឆ្នាំមិនអាច ត្រូវឃុំខ្លួនបណ្តោះអាសន្នទេ។ ចៅក្រម ស៊ើបសួរអាចសម្រេចប្រគល់អនីតិជននេះ ឲ្យឪពុកម្តាយ អ្នកអាណាព្យាបាល ឬក្នុង ករណីគ្មានអ្នកអាណាព្យាបាល ត្រូវប្រគល់ ទៅមជ្ឈមណ្ឌលអប់រំថែរក្សា ជាបណ្តោះអាសន្នដោយរង់ចាំសេចក្តីសម្រេចពីតុលាការ។

គួររម្លឹកថា កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមអនីតិចោរទាំង ២នាក់ខាងលើកាលពីកណ្តាលយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅគ្រាដែលពួកគេកំពុងជិះម៉ូតូម៉ាកឃ្លីកព័ណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GB-5966 ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅចំណុចផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.