គោលការណ៍ ៣០-៣០-៣០ ពី Jack Ma ដែលអ្នកត្រូវយកចិត្តទុកដាក់ បើចង់រស់សុខស្រួលនៅថ្ងៃ អនាគត

ថ្លែងក្នុងវេទិកាប្រចាំឆ្នាំ The World Economic នៃទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលប្រជុំដោយមេដឹកនាំធំៗ មហាសេដ្ឋី Jack Ma បានចែករំលែកដំបូន្មាន ឬគោលការណ៍៣ ហៅថាគោលការណ៍ ៣០-៣០-៣០ ជាអ្វីដែលអ្នកដឹកនាំ សហគ្រិន រដ្ឋាភិបាល ក៏ដូចជាមនុស្សទូទៅត្រូវយកចិត្តទុកដាក់ ។

គោលការណ៍ ៣០-៣០-៣០ ដែលមហាសេដ្ឋីត្រកូល Ma លើកឡើងនេះ ក្នុងបំណងធ្វើយ៉ាងណាឲ្យថ្ងៃស្អែកមានការផ្លាស់ប្តូរល្អជាងថ្ងៃនេះ ។

1.៣០ ឆ្នាំខាងមុខ

អ្នកត្រូវយកចិត្តទុកដាក់ទៅ ៣០ ឆ្នាំខាងមុខ វាគឺជារឿងសំខាន់សម្រាប់ពិភពលោកទាំងមូល ។ គ្រប់ការវិវត្តន៍នៃបច្ចេកវិទ្យាទាំងអស់ត្រូវការពេលប្រហែល ៥០ ឆ្នាំ ហើយនៅក្នុង ២០ ឆ្នាំដំបូងនេះ ក្រុមហ៊ុននិងបច្ចេកវិទ្យាបានបង្កើតឡើងរួចហើយ ដូចច្នោះផលប៉ះពាល់នៃបច្ចេកវិទ្យាគឺអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់នៅពេល ៣០ ឆ្នាំខាងមុខ ។

ជាមួយគ្នានេះលោក Ma ហ៊ានទស្សន៍ទាយថា ៣០ ឆ្នាំខាងមុខក្មេងៗនឹងរកការងារធ្វើលែងបាន បើពួកគេនៅតែរៀនតាមបែបប្រពៃណីបុរាណបែបនេះ ។ ២០០ ឆ្នាំមុនជាសម័យកាលចំណេះដឹង តែ ៣០ឆ្នាំ ទៅ ១០០ឆ្នាំក្រោយ ជាសម័យកាលនៃ បទពិសោធន៍ ប្រាជ្ញា និងសេវាកម្ម ដូចច្នោះបើមិនបណ្តោយឲ្យក្មេងៗដើររកបទពិសោធន៍ថ្មីទេ ពួកគេច្បាស់ជាជួបហានិភ័យធំ ។

2.មនុស្សអាយុ ៣០ ឆ្នាំ

យកចិត្តទុកដាក់ទៅលើមនុស្សមានអាយុ ៣០ ឆ្នាំ ព្រោះពួកគេជាមនុស្សជំនាន់អ៊ីនធឺណេត ពួកគេនឹងក្លាយជាអ្នកផ្លាស់ប្តូរពិភពលោក ពួកគេនឹងក្លាយជាអ្នកបង្កើតអនាគតថ្មី ។

3.ក្រុមហ៊ុនមានបុគ្គលិកជាង ៣០ នាក់

អ្នកវិនិយោគ ឬបុគ្គលិកគួរយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនតូចៗដែលមានបុគ្គលិកជាង ៣០ នាក់ ។ មហាសេដ្ឋី Ma លើកឡើងពាក្យមួយឃ្លាថា​ “គ្មានអ្នកណាម្នាក់ជះលុយទៅទិញត្រីប៉ាឡែនទេ តែគេចូលចិត្តបង្កើតលុយដើម្បីទិញបង្គាតូចៗ” ដូចច្នោះហើយបានជា Alibaba បម្រើសេវាកម្មសម្រាប់អាជីវកម្មតូចៗ ។

ដំបូន្មានចុងក្រោយពីមហសេដ្ឋីរូបនេះ “ចូលដល់អាយុ ៣០ ឆ្នាំ អ្នកត្រូវរកមេល្អ មិនមែនក្រុមហ៊ុនល្អទេ ព្រោះក្រុមហ៊ុនល្អគ្រាន់តែឲ្យប្រាក់ខែអ្នកច្រើនប៉ុណ្ណោះ តែមេល្អនឹងបង្វឹកអ្នក អភិវឌ្ឍន៍អ្នក” “ចូលដល់អាយុ ៤០ ឆ្នាំ អ្នកគួរធ្វើការងារដើម្បីខ្លួនឯង” “ចូលដល់អាយុ ៥០ ទៅ ៦០ ឆ្នាំ អ្នកគួរចាប់ផ្តើមជួយក្មេងៗ”​ “អាយុលើ ៦០ ឆ្នាំ គួរតែដល់ពេលដែលអ្នកចំណាយពេលជាមួយចៅៗហើយ” ។

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.