ឃាតកម្មថ្មីនេះ…​សង្ស័យ ​ពាក់​ព័ន្ធ​ជាមួយ​លោក​​នាយ ​ប៉ុ​ស្តិ៍​​ឃុំ​រាម​​ដែរ​?

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងថា សមត្ថកិច្ច​បាន​និង​កំពុងបន្ត​​​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​បញ្ជាក់​​រឿង​ពិត ដើម្បីចាត់​ការ​តាម​​ច្បាប់ដោយ​មិន​លើកលែង​ឡើយ​ ។ រីឯ​​ជន​ជាប់​ពាក់​ព​ន្ធ័​ផ្ទាល់ ​និង​អ្នក​រួមគំនិត​ គឺមាន​ប្រជា​កា​ពា​ភូមិ​៤​នាក់ មាន​នាយ​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​រាម​ម្នាក់ និង​ជនសង្ស័យ​ជា​ស៊ី​វិល​ម្នាក់ ទៀត​សរុប​មាន​ចំនួន​៦​នាក់​ ​ត្រូវ​បាន​អធិការ​នគរបាល​ស្រុក​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងកា​ខេត្ត​ ​ខណៈ​​មនុស្ស​ទាំង​៦​នាក់​នោះ​ ​សមត្ថកិច្ច​នៅ​មិន​ទាន់​​​បង្ហាញ​អត្តសញ្ញាណ​​ឱ្យស្គាល់នៅឡើយ ដោយ​កំពុងធ្វើការស្រាវ​ជ្រាវបន្តទៀត នៅថ្ងៃទី០៥ មិថុនា នេះ ។

គួររំលឹកថា ករណី​ឃាត​ត​កម្ម ហាក់​កើត​មាន​ឡើង​​បន្តបន្ទាប់​នៅ​ក្នុងស្រុក​ព្រៃ​នប់ ក្នុង​ចន្លោះ​ពី​ករណី​រំលោភ​​សម្លាប់​ក្មេង​ប្រុស​ស្រី​ពីរ​នាក់​នៅ​ក្នុង​ឃុំ​បិត​ត្រាំ​ង ដែល​ឃាតករ​ទើប​ក្របួចកបាននោះ ស្រាប់​តែ​​​​ករណី​​ឃាតកម្ម​ថ្មី​មួយទៀត កើត​នៅ​ក្នុងស្រុក​ព្រៃ​នប់​ដដែល ។ ​​​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​មាន​ស្នាម​របួស​ត្រង់.​ក និង​ក្បាល​ជា​ច្រើន​កន្លែង ហើយករណី​នេះ កំពុង​សង្ស័យ​​មាន​​ជាប់​ពាក់ព័ន្ធ​និង​សមត្ថកិច្ចជា​នាយ​នគរបាល​ប៉ុ​ស្តិ៍​​រដ្ឋបាល​ឃុំ​រាម​ ដែលឃុំនេះជាប់​និង​ឃុំ​ឃាតកម្ម​រំលោភ​សម្លាប់​ក្មេង​ប្រុស​ស្រី២​នាក់​បងប្អូន​នោះ​ផង​ដែរ ។

តាម​ប្រភព​​​​នគរបាល​ស្រុក​ព្រៃ​នប់​ឱ្យដឹង​ថា នៅ​ជិត​ស្ពាន​ទឹកសាប ​ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ​ប្រទះឃើញសាកសព​បុរស​ម្នាក់​ ត្រូវគេបោះចោល​នៅ​ជិត​ស្ពាន​អូរ​កំបុត ​ជាប់​ផ្លូវជាតិ​លេខ​៤ ក្នុង​គោល​បំណង​ ហាក់ដូចជា​បង្វែង​​ដាន​ដាក់​ទៅ​ក្នុង​ករណី​ផ្សេង​ ។

ប្រភព: kohsantepheapdaily.com

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.