ឃាត់បុរសជនសង្ស័យ ម្នាក់ចូលបន្លំលួចម៉ូតូក្នុង មន្ទីពេទ្យរុស្សី

ភ្នំពេញ : ជនសង្ស័យម្នាក់ក្នុងចំណោម បក្ខពួក២នាក់បន្លំលួចម៉ូតូម៉ាក ឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាក លេខកំពង់ស្ពឺ១N-៨៤០៦សេរីឆ្នាំ២០១៨បង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១៩នៅចំណុចបរិវេនមន្ទីរពេទ្យរស្សុី ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ យិន ដាមិញ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅក្នុងមន្ទីរពេទ្យរុស្សី កន្លែងកេីតហេតុខាងលេីតំណែងអោយម្ចាស់ម៉ូតូ ។

ជនសង្ស័យមានឈ្មោះ អៀង គីមថេត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យជនសង្ស័យទី២ ឈ្មោះ ចន្ដា អាយុ៣០ឆ្នាំ (រត់គេចខ្លួនបាត់)

លោក ផន អូន នាយប៉ុស្តិ៍នគរបាលទំនប់ទឹក បានអោយដឹងថាមុនកេីតហេតុបុរសជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូឌុបហេីយមកមន្ទីរពេទ្យរុស្សុីនិងបានដេីរឡេីងទៅមេីលសួរសុខទុកអ្នកជំងឺមិនដឹងថាបងប្អូនអ្នកជិតខាងក្រោយមកក៏ដេីរចុះមកវិញរួចឈ្មោះ ចន្ដាបានអោយកូនសោម៉ូតូរួមនិងក្រដាសសំបុត្រម៉ូតូដេីម្បីអោយឈ្មោះ អៀង គីមថេតទៅយកម៉ូតូនៅកន្លែងសន្តិសុខធ្ញេីរតែពេលលបណ្ដេីរម៉ូតូចេញមកសន្តិសុខត្រួតពិនិត្យខុសសំបុត្រទេីបបង្កការភ្ញាក់ផ្អេីលបុរសជនសង្ស័យរត់ចោលម៉ូតូហេីយសន្តិសុខស្រែកផ្អេីលឆាឡោដេញចាប់បានម្នាក់និងសន្តិសុខចាប់ប្រគល់អោយសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក​ កសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកម៉ូតូបានប្រគល់អោយសន្តិសុខមន្ទីរពេទ្យរក្សាទុកដោយមិនទាន់មានម្ចាស់ទេហេីយសន្តិសុខជាអ្នកដាក់ពាក្យបណ្ដឹងដោយធ្លាប់បាត់អស់ច្រេីននិងសងខាតបង់លុយច្រេីនដងដែរ ។

Check Also

ជង់តែងចាំកុក តែកុកទេដែលចេះតែ ភ្លេចជង់!

យុវជនម្នាក់ដែលតែងតែប្រើល្បិច បោកយកគ្រឿងអេឡិចត្រូនិចពី ហាងនានា រហូតដល់ទៅ១១លើក ត្រូវបាន

Leave a Reply

Your email address will not be published.