ចង់ដឹងខ្លួនឯងត្រចៀកសរឺ អត់ មើលតែចំនុចទាំង៤នេះ ដឹងហើយ!

មនុស្ស​ត្រចៀក​ស​ ​ជា​មនុស្ស​ដែល​ងាយ ​នឹង​ចាញ់​បោក​គេ​ខ្លាំង​ណាស់​ ​​ព្រោះ​ពួកគេ​ខ្វះ​ មូលដ្ឋាន​ក្នុង​ការ​គិត​ត្រិះរិះ​ពិចារណា​ឲ្យ​បាន ​វែងឆ្ងាយ​។​​ ​​​​​​​ដោយសារ​ឆាប់​ជឿ​គេ​ពេក​ ​ដោយ​ខ្វះ ​ការ​គិត​បែប​នេះ​ហើយ បាន​ជា​វា​នាំ​មក​នូវ​បញ្ហា​ស្មុគស្មាញ​​ជាច្រើន​នៅ​ក្នុង​ជីវិត។ ខាង​ក្រោម​នេះ ជា​សញ្ញា​មួយ​ចំនួន​នៃ​មនុស្ស​ត្រចៀក​ស​៖​​

1.ចូលចិត្ត​ស្ដាប់​សម្ដី​ផ្អែម​៖ ​មនុស្ស​​ត្រចៀក​ស​​ភាគច្រើន​ ​​​ចូលចិត្ត​​ពាក្យ​សម្ដី​ណា​ផ្អែមៗ​ ឬ ​ចូលចិត្ត​ស្ដាប់​អ្នក​ដែល​និយាយ​ពីរោះ​ ដោយ​ភ្លេច​គិត​អំពី​ដំណើរ​ដើម​ទង​នៃ​ហេតុការណ៍​​​​​។ អ៊ីចឹង​ហើយ​បាន​ជា ​គេ​​អាច​បោក​ងាយ​បាន​យ៉ាង​ងាយ​ ព្រោះ​គ្រាន់​តែ​និយាយ​​​ផ្អែម​គឺ​ដឹង​តែ​ជឿ​តែ​ម្តង​ ដោយ​មិន​គិត​​លើ​ហេតុផល​អ្វី​នោះ​ឡើយ​។

2.ចូលចិត្ត​វាយ​តម្លៃ​ដោយ​ផ្អែក​លើ​រូបភាព​តូច​មួយ​៖ ​ដូច​ពាក្យ​ចាស់​គេ​ពោល​ថា​​ កុំ​វាយ​តម្លៃ​​សៀវភៅ​មួយ​ក្បាល​ ដោយ​ផ្អែក​ទៅ​លើ​គម្រប​របស់​វា​។ ឃ្លា​នេះ​មាន​ន័យ​ថា ​​​គម្រប​សៀវភៅ​ វា​ប្រៀប​​ដូច​ជា ​​រូប​ភាព​​តូច​មួយ​នៃ​ហេតុការណ៍​ប៉ុណ្ណោះ ​ដូច្នេះ​​ហើយ​យើង​មិន​​​អាច​​វាយ​តម្លៃ​អ្វីៗ​ដោយ​ផ្អែក​ទៅ​លើ​វា​បាន​​ឡើយ​។ ប៉ុន្តែ​មនុស្ស​ត្រចៀក​ស​ គឺ​មិន​ចូល​ចិត្ត​​​​មើល​​ឲ្យ​ឆ្ងាយ​ជាង​នេះ​​នោះ​ឡើយ​ ពោល​គឺ​​ឃើញ​ជ្រុង​តូច​មួយ​នៃ​ហេតុការណ៍​ ឬ ​​ឮ​នរណា​ម្នាក់​​​និយាយ​អំពី​ជ្រុង​តូច​មួយ​នៃ​ព្រឹត្តិការណ៍​ទាំង​មូល​ ក៏​ជឿ​​ ឬ វាយ​តម្លៃ​​សរុប​តែ​ម្ដង​។

3.គិត​ខ្លី​៖ ​​មនុស្ស​ត្រចៀក​ស​ មិន​ដែល​មាន​គំនិត​វែង​ដូច​គេ​នោះ​​ឡើយ ពោល​គឺ​គិត​អ្វី​បាន​តែ​រាក​ៗ​ប៉ុណ្ណោះ ​ដូច្នេះ​ហើយ​បាន​ជា​ងាយ​នឹង​ជឿ​សម្ដី​គេ​ ​ដែល​នាំ​​ទៅ​រក​ការ​ចាញ់បោក​គេ​ ឬ ​​ត្រូវ​បាន​គេ​បោក​ប្រើ​ក៏​មាន​។ ​

4.ចូលចិត្ត​ផ្អើល​តាម​គេ​ ឬ ​​ធ្វើ​តាម​គេ​៖ ​មនុស្ស​ដែល​ចូលចិត្ត​​​ធ្វើ​តាម​គេ​ ឬ​​ ​ផ្អើល​តាម​គេ​នេះ ក៏​អាច​និយាយ​ថា ជា​មនុស្ស​ត្រចៀក​ស​បាន​ដែរ​ ព្រោះ​ពួកគេ​​មិន​អាច​​​គិត​អ្វី​ឲ្យ​ជ្រៅ​ ឬ ​​​គិត​លើ​អ្វី​ដែល​ជា​សមត្ថភាព​ និង លក្ខណៈ​ពិសេស​របស់​ខ្លួន​ឡើយ​ ​ពោល​គឺ​​​​ឮ​គេ​និយាយ​អ្វី​ក៏​ថា​​​តាម​គេ​ ឃើញ​គេ​​ធ្វើ​អ្វី​ក៏​ធ្វើ​តាម​គេ​ អ៊ីចឹង​ហើយ​បាន​ជា​រក​មិន​ឃើញ​​ផ្លូវ​របស់​ខ្លួន​ឯង​​៕

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.