ចង់មានសុខភាពល្អយូរ គួរថែរក្សាទម្លាប់ផ្តល់សុខ ភាពដូចម្តេចខ្លះទៅ

ការសម្រកទម្ងន់គ្រាន់តែដំណាងឲ្យពាក់ កណ្តាលនៃភាពយកចិត្តការលំបាក ប៉ុណ្ណោះ តែពាក់កណ្តាលទៀតគឺថែរក្សាការស្រក នេះឲ្យនៅហ្នឹងជាប់។ ដូច្នេះដើម្បីរក្សាទម្ងន់ ឲ្យនៅស្រកជាប់ និងមានសុខភាពល្អទៅមុខរហូត យកល្អគួរតែព្យាយាមធ្វើទោតាមគន្លឹះខាងក្រោមនេះ៖

ចូរប្រាកដថា អ្នកបានធ្វើសកម្មភាព និងលំហាត់ប្រាណថ្មីៗជាច្រើន ដោយក្នុងនោះអាចមានមិត្តភក្តិថ្មីហាត់ប្រាណជាមួយគ្នា និងញ៉ាំអាហារថ្មីៗផង
ផ្តល់អំណោយដល់ខ្លួនឯងនៅពេលដែលរក្សាការស្រកទម្ងន់បានសម្រេច
បង្កើតគម្រងដើម្បីដោះស្រាយបញ្ហាផ្សេងៗដូចជា ប្តូររបៀបហាត់ប្រាណបើសិនជាអាកាសធាតុមិនល្អ ឬអ្នកមានរបួស
យកអាហារសម្រនដែលផ្តល់សុខភាពតាមខ្លួន និងជ្រើសរើសជម្រើសភោជនីយដ្ឋានដែលផ្តល់សុខភាពបើសិនជាអ្នកកំពុងតែធ្វើដំណើរទៅកន្លែងណាមួយ ឬញ៉ាំអាហារពេលយប់ក្រៅផ្ទះ
ចូរកុំបោះបង់ឲ្យសោះនៅពេលដែលអ្នកជួបបញ្ហាដែលរំខានការហាត់ប្រាណរបស់អ្នក
ចូរវាយតម្លៃឡើងវិញទៅលើគោលដៅរបស់អ្នក និងជំនះខ្លួនឯងជាមួយនឹងមធ្យោបាយថ្មីៗដូចជា កាត់បន្ថយការញ៉ាំអាហារមិនផ្តល់សុខភាព ឬបន្ថែមការហាត់ប្រាណរបស់អ្នកទៀត៕

Check Also

ហេតុការណ៍ទាំង ១៣ ដែល​អាចជួយសង្គ្រោះជីវិតរបស់ អ្នកបានពេញមួយថ្ងៃ

មនុស្សជាច្រើនបានរងរបួសនិង ស្លាប់សូម្បីតែអាចត្រូវបានជៀសវាង បានប្រសិនបើមនុស្សដឹងអំពីរបៀបធ្វើ

Leave a Reply

Your email address will not be published.