ចាំមេីលលោក​ ម៉ូវ​ ម៉ានិត​ អភិបាល​ខណ្ឌ​សែន ​សុខ​ហ៊ាន​បង្រ្កាប​ហ្គេម​បាញ់​ ត្រី​នៅ​ក្នុង​ផ្សារ​ទំនើប​អ៉ី​ អន​២​ ដូច​លោក​ថេង​ សុថុល​ អភិបាល​ខណ្ឌ​ចំ ការមន​ដែរ​ឬទេ​?

ភ្នំពេញ ៖ ទីតាំងល្បែងសុីសង ហ្គេម​បាញ់​ត្រី​រាប់​សិប​ទូ​កំពុង​បេីក ​លេងជ្រក​ ក្រោម​ស្លាក​ផ្សារ​ទំនើប​អ៉ី​អន​២​ ស្ថិតនៅ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ប្រជាពលរដ្ឋ​បានលើក​ឡើង​ថា​ តេី​ល្បែង​ហ្គេម​បាញ់​ត្រី​ដែល​លួច​ដាក់​លេង​នៅ​តាម​ផ្ទះ​សម្ថកិច្ច​ បានបង្ក្រាប​ ស្ទេីគ្រប់​កន្លែង​តែ​ផ្ទុយ​ទៅ​វិញ​ ទីតាំង​ហ្គេម​បាញ់​ត្រី​រាប់​សិប​ទូ​នៅ​លេីផ្សារ​ទំនើប​អ៉ី​អន​២​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​សែនសុខ​ មិន​ឃេីញ​មាន​ សមត្ថកិច្ច​ណាទៅក្បែរឡេីយ​។

ប្រភព​បាន​បន្ថែមថា​ហេតអ្វី​បាន​ជា​ ការ​បង្ក្រាប​ មិន​ដូច​គ្នា​ចឹង​ មិចក៏មិនបង្ក្រាបទាំងអស់ទៅ? ព្រោះ​ថា​ល្បែង​ស៊ីសង​នេះ​ហេីយដែល​ជា​ដេីមចម​នៃ​ ការ​កេីត​​មាន​អំពើ​ លួច​ ឆក់​ ប្លន់​នេះឯង។ ប្រភពដដែល​បានអោយដឹង​ទៀត​ថា​ ឯណាទៅ​គោល​នយោបាយ​ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩ចំណុច​ដែល​រដ្ឋាភិបាល​ដាក់​អោយ​អនុវត្តន៍​នោះ​ឬ​មួយ​ក៏​មាន​តែ​នៅ​លេីស្លាក​ទេ​?

គួរបញ្ជាក់ផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យបង្រ្កាប ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងស៊ីសងហ្គេម​ បាញ់​ត្រី​ ល្បែង​ភ្នាល់តាមអនឡាញ ក្នុងមូលដ្ឋានក្នុងខណ្ឌសែនសុខនៅមិនទាន់ឃើញធ្វើការចុះបង្រ្កាបនោះទេនៅតែឃើញទីតាំងអ៊ិនធើណេតជាច្រើន ទៀតនៅបន្តបើក ផ្តល់ឱកាសឲ្យអ្នកញៀនល្បែងចូលលេងដដែលមិនឃើញ ចុះទៅសាកសួរ ឬពិនិត្យបង្ក្រាបឡើយ ។

សូមបញ្ជាក់ថា​ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​អង្គភាពសារព័ត៌មាន​ពិតពិត​មេឌាយ៍​ បានទាក់ទងលោក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​ខណ្ឌ​សែនសុខលោកបានបញ្ជាក់ថា​ លោក​ពុំបាន​ដឹង​ពី​រឿង​នេះ​ទេ​ ហើយ​លោក​បញ្ជាក់​បន្ថែម​ថា​ ម្ខាស់​ទីតាំង​​ហ្គេម​បាញ់​ត្រី​ខាងលើ​នេះ​គេស្គាល់​ លោក​ ម៉ូវ​ ម៉ានិត​ អភិបាល​ខណ្ឌ​សែន​សុខ​។

ដោយឡែក​នៅ​ថ្ងៃទី​ ១៩​ ខែ​ មិថុនា​ ឆ្នាំ​២០១៩​ អង្គភាពសារព័ត៌មាន​ពិតពិត​មេឌាយ៍​ សុំការ​បញ្ជាក់​ពីលោក​ ម៉ូវ​ ម៉ានិត​ អភិបាល​ខណ្ឌ​សែន​ ពីរឿង​ហ្គេម​បាញ់​ត្រី​នៅផ្សារ​ អ៉ី​អន​ ២​នេះ​តាម​រយៈ​សារ​អេឡិចត្រូនិក​ WhatsApp តែពុំមានការ​ឆ្លើយតប​។

ប្រជាពលរដ្ឋ​បាន​ស្នើសុំ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ជា​ពិសេស​អាជ្ញាធរ​ខណ្ឌ​សែនសុខ​តែម្ដង​ មេត្តា​ចុះ​ពិនិត្យ​ និង​បង្ក្រាប​នៅល្បែង​ស៊ី​សង​ទាំង​នេះ​ផង។

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.