ចោរប្លន់យកម៉ូតូសង់២០១៩មួយគ្រឿង បានសម្រេច ខណៈជនរងគ្រោះខំស្កាត់ជួបសង្សារ ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូទៅជួប សង្សារនៅឯកោះពេជ្រ ត្រូវបានជន សង្ស័យមួយក្រុមមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះអោយដួល រួចប្លន់យកម៉ូតូរួចជិះគេចខ្លូនទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ កែវនិងផ្លូវឌួងងៀប៣ មុខការ៉ាស់សាំង លីមឡុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះទី១៖ជាម្ចាស់ម៉ូតូមានឈ្មោះ ខំ សុជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររោងចក្រ ស្នាក់ភូមិត្រពាំងពោធិ សង្កតា់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។មានស្រុកកំណើតភូមិក្រសាំង ខ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរងរបួសដៃស្តាំម្ខាង និងទី២មិនស្គាល់អត្តសញ្ញាណនោះទេបានរងរបួសក្បាលជង្គង់ជើងឆ្វេង។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យ ដឹងថាមុនកើតហេតុ រូបគាត់មានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកសង់ប៊ិចជិះគ្នាពីរនាក់ និងមួយគ្រឿងទៀតដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាខ ឧ.មានជ័យ1D-7992 ចេញពីម្តុំវង្វង់មូលចោមចៅ គោលបំណងទៅជួបសង្សារនៅកោះពេជ្រ លុះមកដល់ចំណុចកើតហេតុខាងលើ ក៍លេចមុខជនសង្ស័យបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកប៊ីត មិនចាំស្លាកលេខបានមកពីក្រោយ រួចធ្វើសកម្មភាពធាក់ម៉ូតូរបស់ពួកគាត់ឲ្យដួល អូសជាច្រើនម៉ែត្រ បណ្តាលមានរងរបួសផងដែរ ភ្លាមេនោះឃើញឱកាសល្អ ជនសង្ស័យក៍បានលើកម៉ូតូរបស់គាត់ជាជនរងគ្រោះជិះគេចខ្លួន បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុក៍មានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះមកដល់ចំណុចកន្លែងកើតហេតុ ដោយឲ្យជនរងគ្រោះចង្អុលបង្ហាញនៅចំណុចទីតាំងកើតហេតុ រួចសមត្ថកិច្ចប្រាប់ថានៅក្នុងសង្កាត់ចៅមចៅ១ ទើបសមត្ថកិច្ចខណ្ឌសែនសុខបានទំនាក់ទំនងទៅសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ១ ឲ្យមកយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។


រូបតំណាងទី1

រូបតំណាងទី2

រូបតំណាងទី3

រូបតំណាងទី4

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.