ចំណុចខ្លឹមអ្វីខ្លះធ្វើ​ឲ្យ​ KOI ឈរជើង​រឹងដូចភ្នំ ខណៈ​គូប្រកួតខ្លះចង់​ត្រលប់​ ទៅស្រុកកំណើត​អស់​

ភ្នំពេញៈ របរកស៊ីនៅក្នុង​ទីផ្សារ​ បើ​មិន​មាន​ទស្សនៈវិស័យ និង​ការ​សិក្សារ​ស្រាវជ្រាវ​ច្បាស់លាស់​ គឺ​ងាយ​​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត។ ដូច្នេះ​អាជីវកម្ម​មួយ​អាច​ឈរជើង​បាន​យូរឆ្នាំ និង​មាន​សា​ធារណៈជន​គាំទ្រច្រើន​ គឺ​មិន​មែន​កើតឡើង​ដោយចៃដន្យ​នោះទេ វា​បាន​គួបផ្សំ​សារធាតុ​ជាច្រើន​ពី​ថ្នាក់​ដឹកនាំ​ក្នុង​អាជីវកម្ម​នោះ​ ដើម្បី​ឲ្យ​វា​បន្ដជីវិត​យ៉ាង​រស់រវើក​បាននៅក្នុង​ទីផ្សារ​។

លោក ឃន ឈុន​តារា (Khorn Chhundara) ស្ថាបនិក និង​ជា​នាយក​គ្រប់គ្រងវ័យ​ក្មេងនៃ​ហាង​ភេសជ្ជៈ​ តែ​ និង​ការ​ហ្វេរ​ KOI ​ក្នុង​ប្រទេស​កម្ពុជា ដែលកំពុងមាន​ការ​ពេញ​និយម​ ពី​សំណាក់​យុវវ័យ​គ្រប់​ស្រទាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​ថា «ខ្ញុំ​គិតថា ម៉ាក​ផលិត​ផល​និមួយ​គេ​តែង​តែ​មាន​គម្រោង​ និង​យុទ្ធ​សាស្រ្ដ​ជា​ច្រើន​ផ្សេង​ៗ​គ្នា។ ប៉ុន្ដែ​ចំពោះ​ខ្ញុំ​ គិត​ថាផលិត​ផល ឬ ម៉ាក​ទាំង​អស់​ដើម្បី​ឈរ​ជើង​រឹង​នៅ​ក្នុង​ទីផ្សារ​បាន​ដំបូង​បំផុត​គឺ​យើង​ត្រូវ​ផ្ដោត​ទៅ​លើ គុណភាព​ចំពោះ​ផលិត​ផល​របស់យើង​»។

លោក​បន្ដថា « KOI យើង​បាន​ផ្ដោត​ទៅ​លើ​ កំលាំង​កាយ និង​កំលាំង​ចិត្ដ​ច្រើន​ ដើម្បី​ឲ្យ​រស់​ជាតិ​នៃ​ផលិត​ផល​របស់​យើង​ថេរ​។»។

លោក​បាន​ពន្យល់ទៀតថា «កំលាំង​ចិត្ដ​»នេះ​ ​គឺ​យើងបាន​​ផ្ដោត​ទៅ​លើ​ធន​ធាន ដោយ​បាន​បង្កើត​វគ្គ​បណ្ដុះ​បណ្ដាល​ជាច្រើន​​ចំពោះ​ការ​ផលិត។ បន្ទាប់​មក​​យើង​ត្រូវ​មាន​ការ​សាកល្បង​ក្នុង​ការ​ផលិត​ ផលិត​ផល ដោយ​មាន​ការ​តាម​ដាន​ និង​ត្រួត​ពិនិត្រ​ពី​ថ្នាក់​លើ​បន្ថែម​ជា​អចិន្រ្ដៃ​ រួម​ជា​មួយ​នឹង​ក្រ​ប្រើ​ប្រាស់​ប្រព័ន្ធ​ត្រួត​ពិនិត្រ​គុណ​ភាព​មួយ​ដែល​ត្រូវ​តាម​ស្ដង់​ដារ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណ​ភាព​។

លោកបាន​សង្កត់ធ្ងន់ថា៖«អញ្ចឹង​ដើម្បី​ធ្វើ​ការ​ងារ​នេះ​ យើង​ត្រូវ​ចំណាយ​​ច្រើន​ទាំង​ពេល​វេលា និង​ថវិការ។ ព្រោះ​យើង​ត្រូវ​មាន​ទី​តាំង​មួយ​ ​ សម្រាប់​ការ​ត្រួត​ពិនិត្រ​ និង​តាម​ដាន​គុណ​ភាព​ផលិត​ផល​តែ​ម្ដង»​​។ ​

បើ​តាមលោក​ តារា ​ភេសជ្ជៈ KOI អញ្ចឹង បើ​យើង​មិន​ចំណាយ​ពេល​ក្នុង​ការ​ពិនិត្រ​គុណ​ភាព​ឲ្យ​បាន​ល្អ​ទេ វា​អាច​នឹង​មាន​បញ្ហាជា​ច្រើន​ដែល​អាច​នឹង​កើត​មាន​ឡើង ដូចជា បាត់​បង់​រស់​ជាតិ​ដើម ផ្អែម​ពេក សាប​ពេក ឬ ប្រើ​បា្រស់​ តែ​ ឬ​ កាហ្វេរ​ លើសចំនួន​​កំណត់​ជាដើម​។ អញ្ចឹង​យើង​ត្រូវ​ចំណាយ​ពេល​ច្រើន​ ក្នុង​ការ​ផលិត​ឲ្យ​ផលិត​ផល​នេះ​ទទួល​បាន​គុណភាព​។

លោក​បន្ថែមថា «ចំណែក​កំលាំង​កាយ​ ក៏​យើង​ត្រូវ​ចំណាយ​ច្រើន​ដែរ​ ព្រោះ​បើ​យើង​ត្រូវ​ការ​រក្សា​ឲ្យ​បាន​នូវ​​គុណភាពល្អ​ យើង​ត្រូវ​ប្រើ​ប្រាស់កំលាំង​ ឬ​អូស​ទាញ​កំលាំ​ង​មក​ប្រើ​ប្រាស់​ ដើម្បី​បំពេញ​នូវ​ចន្លោះ​ខ្វះ​ខាត​​ណាមួយ​»។

លោកថា​ អញ្ចឹង​ការ​ផលិត​ ផលិត​ផលនេះ​ មិន​មែន​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ ដោយ​មិន​មាន​គុណ​ភាព​នោះ​ទេ​។ យើត​ត្រូវ​តេ​រក្សា​ឲ្យ​បាន​នូវ​គុណ​ភាព​មួយ​ដែល​មាន​ស្ថេរភាព ពី​សាខា​មួយ​ទៅ​សាខា​មួយ​ទៀត​ជា​និច្ច​ ទោះ​យើង​មាន​ប៉ុន្មាន​សាខា​ទៀតក៏​ដោយ​។​

ចំណុច​សំខាន់​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ផលិត​ផល​របស់​យើង​នូវ​តែ​មាន​ការ​គាំ​ទ្រ​ដូច្នេះ​នោះ​គឺ«​សេវាកម្ម»​។

ឧទាហរណ៍​ដូច​ជា​ KOI អញ្ចឹង អតិថិជន​ដែល​ចូល​មក​ទី​នេះ​យូរៗ​ទៅ ពួក​គាត់​ និង​អ្នកផ្ដល់​សេវាកម្ម​បាន​​ក្លាយ​ទៅ​ជា​មិត្ដ​ភក្ដិ​នឹង​គ្នា​អស់​ទៅ​ហើយ​។ ពួកគាត់​អាច​បង្កើត​ការ​ទំនាក់ទំនង​គ្នា​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គមផ្សេងៗ ពេល​ខ្លះ​ចប់​ម៉ោង​ការ​ងារ​ពួក​គាត់​អាច​មាន​ពេល​ជួប​ជុំ​គ្នា​ដូច​មិត្ដភក្ដិ​អញ្ចឹង។​

លោក​ឲ្យ​ដឹង​ថា៖«អញ្ចឹង ចំពោះ​ KOI យើង​មាន​ថ្នាក់​មួយ​សម្រាប់​បណ្ដុះ​បណ្ដាល​បុគ្គលិក​ មាន​ឈ្មោះ​ថា ថ្នាក់​សេវាកម្ម​ ដែល​ថ្នាក់​នេះ​បាន​ផ្ដោត​តែ​ទៅ​លើ​ការ​បម្រើ​សេវា​កម្ម​អតិថិជន​តែ​ម្ដង។ ហើយ​ការ​បង្រៀន​ចំពោះ​សេវា​​ទាំងនេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ ការ​ជំរើស​ពាក្យ កាយ​វិការ ការ​ប្រើ​ប្រាស់​សម្លេង និង​ទឹក​មុខ រួម​ជា​មួយ​តិចនិច​ចំពោះ​ការ​សន្ទនា​ជា​មួយ​ភ្ញៀវ និង​ការ​លើក​ជា​សំណួរ​សួរ​ទៅ​កាន់​ភ្ញៀ​វ​​។ សរុប​មក​គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ ឲ្យ​ភ្ញៀវ​គិត​ថា​ គាត់​ចូល​មក​ទិញ​ផលិផល​របស់​យើង​ ដោយ​ទទួល​បាន​មក​វិញ​នូវ​ការ​ឆ្លើយ​តប​ចំពោះ​សេវាកម្ម​ស្វាគមណ៍​កក់ក្ដៅ​បំផុត​»​។

ទាក់ទិន​ចំពោះចំណុចខ្លាំង​របស់​ KOI លោក តារា បាន​បង្ហាញថា ចំណុច​ខ្លាំង​របស់​យើង​ដែល​ធ្វើឲ្យ​យើង​លេចធ្លោ​ល្អ គឺ​ដំណើរការ គ្រឿងផ្សំ និង​សេវាកម្ម​របស់​យើង។ នៅ KOI យើង​បាន​រៀបចំ​ដំណើរការ​យ៉ាង​យក​ចិត្ត​ទុកដាក់។ យើង​បាន​ចាប់ផ្ដើម​កំណត់​ពី​ស្តង់ដារ​នៃ​ការប្រតិបត្ដិការ (SOP) យ៉ាងសម្រិតសម្រាំង​គ្រប់​ទំហំ​ការងារ​ក្នុង​ហាង​របស់​យើង ចាប់​តាំងពី​ការងារ​តូច​បំផុត​ដល់​ធំ​បំផុត។ វា​មិនមែន​ជា​ការងារ​ងាយស្រួល​ទេ ប៉ុន្តែ​យើង​ប្តេជ្ញាចិត្ត​ចំពោះ SOP របស់​យើង ព្រោះ​វា​អាច​ជួយ​យើង​រក្សា​ស្តង់ដារ​ខ្ពស់​លើ​គុណភាព និង​រសជាតិ​សម្រាប់​អ្នកផឹក​តែ​ទាំងអស់។ ក្រុម​របស់​យើង​កំពុង​ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ទំនៀមទម្លាប់​នៃ​ការឆុងតែ។

យើង​បាន​ឲ្យ​តម្លៃ​លើ​ភេសជ្ជៈ​ដែល​ធ្វើ​ដោយ​ដៃ ដោយសារ​តែ​វា ធ្វើ​ឡើង​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់។ គួរ​ឲ្យ​សរសើរ​នោះ គ្រឿងផ្សំ​ដែល​ស្មុគស្មាញ​វា​ផ្តល់​គុណភាព​ដល់​យើង។ ពី​ស្លឹក​តែ​ទាំងឡាយ​បាន​មកពី​កូនភ្នំ នៅ​តៃវ៉ាន់ គេ​បាន​ប្រមូលផល​សណ្តែក Arabica ក្រអូប​ពី​ភ្នំ​នៃ​ឆ្នេរសមុទ្រ​ក្វាតេម៉ាឡា,… វា​ធានា​ថា​ជា​គ្រឿងផ្សំ​ដែល​ផ្តល់​សុខភាព​ល្អ​គឺ​ត្រូវ​បាន​ប្រើ​នៅ KOI កាហ្វេ។ ផ្លែឈើ​ស្រស់​ដូចជា ក្រូច និង​ទឹកដោះគោ មាន​ប្រភព​នៅក្នុង​ស្រុក​ដើម្បី​បង្កើន​តម្លៃ​អាហារូបត្ថម្ភ​បន្ថែម។

ភាគច្រើន​បំផុត​នៃ​គ្រឿងផ្សំ​របស់​យើង​ត្រូវ​បាន​រៀបចំ​ទៅលើ​តម្រូវការ​នៅក្នុង​ហាង​នេះ ក្នុង​គោលបំណង​ដើម្បី​ផ្តល់​នូវ​ភេសជ្ជៈ​របស់​យើង​ឲ្យ​បាន​ស្រស់ៗ​មាន​ជីវជាតិ​ល្អ ហើយ​ពិបាក​រកឃើញ​នៅក្នុង​សង្វាក់​ភេសជ្ជៈ​ផ្សេង​ទៀត។

វា​ក៏​ជា​គោលដៅ​របស់​យើង​ផង​ដែរ​ក្នុង​ការ​ធ្វើឱ្យ​អតិជន​របស់​យើង​ធ្វើ​ដំណើរ​មក KOI ដែល​គេ​មិន​អាច​បំភ្លេច​បាន។ បដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅ បាន​ធ្វើឲ្យ​យើង បង្កើត​ជា​កម្មវិធី​បណ្តុះបណ្តាល​តែ​មួយ​គត់ និង​មាន​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​សម្រាប់ សមាជិក​ទាំងអស់​ដែល​បម្រើ​ការងារ​នៅ KOI ដើម្បី​ធានា​ពី​ការផ្តល់​សេវាកម្ម​ពិសេស​ដល់​អតិថិជន។

គោលដៅ​សំខាន់ ៣ នៃ​កម្មវិធី​បណ្តុះបណ្តា​របស់​យើង​គឺ: «ស្វាគមន៍» គឺ​មាន​ន័យ​ថា យើង​ស្វាគន៍​អស់​ពី​ដួងចិត្ត​ដើម្បី​ទទួល​ភ្ញៀវ។ «រាក់ទាក់» បម្រើ​ជាមួយ​នឹង​ក្តីរីករាយ និង​ស្នាមញញឹម និង «ភាពកក់ក្ដៅ» បម្រើ​ជាមួយ​ការយកចិត្ត​ទុកដាក់​បំផុត។

គួរ​បញ្ជាក់ថា​៖​KOI គឺជា​ស្លាក​យីហោ​របស់​តៃវ៉ាន់ និង​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ 50LAN Teahouse ដែល​ហាង​តែ​ល្បីល្បាញ​របស់​តៃវ៉ាន់។ KOI គឺជា​យីហោ ដែល​ត្រូវ​ជំរុញ​ដោយ​តួអក្សរ​ចិន Dou ដែល​គេ​ប្រែ​ថា សណ្តែក។ ប្រសិនបើ​អ្នក​បាន​បង្វិល​តួអក្សរ​ចិន​នេះ​ទៅ​ខាង​ស្តាំ​ដៃ វា​បង្ហាញ​ជា​ការ KOI ដែល​ជា​និមិត្តរូប​នៃ​ក្ដីស្រឡាញ់​នៅក្នុង​ភាសា​ជប៉ុន និង​ឈ្មោះ​របស់​ត្រី​ដែល​ជា​និមិត្តរូប​នៃ​ក្តីរីករាយ និង​សុខដុមរមនា​ក្នុង​ភាសា​ចិន។ សរុបទៅ ហាង​កាហ្វេ KOI គឺ​ស្លាក​យីហោ ដែល​ពោរពេញ​ទៅ​ដោយ​ក្ដីស្រឡាញ់ និង​រីករាយ៕​

សម្រួលដោយ: Spring

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.