ឆ្នាំ២០១៨ តំបន់អាស៊ីក្លាយជា ទ្វីបដែលមានមហាសេដ្ឋីច្រើនជាង គេ លើសទ្វីបអាមេរិកនិងអឺរ៉ុប ទៅទៀត

តាមទិន្នន័យចេញផ្សាយដោយសារ ព័ត៌មាន CNBC កាលពីពេលថ្មីៗនេះបាន បង្ហាញថា ចំនួនមហាសេដ្ឋីនៅក្នុងតំបន់ អាស៊ីមានការកើនឡើងយ៉ាងឆាប់រហ័ស បើគេប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ ដោយសារទំហំសេដ្ឋកិច្ចរបស់តំបន់អាស៊ី កាន់តែមានសក្តដានុពលខ្លាំងឡើងៗគួរឲ្យកត់សម្គាល់។ មួយវិញទៀត ដោយសារការងើបឡើងនៃសេដ្ឋកិច្ចរបស់មហាយក្សចិន ដែលជាប្រទេសមួយនៅក្នុងតំបន់អាស៊ី មានសេដ្ឋកិច្ចវិវឌ្ឍលឿនស្ទើរមិនគួរឲ្យជឿ ហើយក៏កំណើនមហាសេដ្ឋីក៏កើនឡើងខ្លាំងផងដែរជជារៀងរាល់ឆ្នាំ។

តាមទិន្នន័យដែលគេប្រមូលបាន គិតមកត្រឹមពាក់កណ្តាលឆ្នាំ២០១៨នេះ ចំនួនមហាសេដ្ឋីនៅក្នុងតំបន់អាស៊ីមានប្រមាណជិត ៨០០នាក់ ស្របពេលដែលមហាសេដ្ឋីនៅក្នុងទ្វីបអាមេរិកមានចំនួនប្រមាណជាង ៥៨០នាក់ប៉ុណ្ណោះ។ ចំណែកឯនៅទ្វីបអឺរ៉ុបដែលតំបន់ប្រជុំប្រទេស ដែលចំណូលប្រចាំឆ្នាំរបស់ប្រជាជនមានចំនួនខ្ពស់នោះ ក៏មានមហាសេដ្ឋីតែ ៥៤៥ នាក់ប៉ុណ្ណោះ ខណៈជាង ២៥០នាក់ទៀត មកពីទ្វីបផ្សេងៗបូករួមបញ្ចូលគ្នា។ តាមការប៉ាន់ប្រមាណរបស់អ្នកវិភាគ ក្នុងអំឡុងពេល៥ទៅ១០ឆ្នាំខាងមុខ កំណើនចំនួនមហាសេដ្ឋីក្នុងតំបន់អាស៊ីតែមួយប៉ុណ្ណោះ អាចនឹងស្មើនឹងចំនួនមហាសេដ្ឋីនៅទ្វីបផ្សេងៗទៀតបូករួមបញ្ចូលគ្នា។

គួរបញ្ជាក់ថា នៅទ្វីបអាស៊ីមានមហាសេដ្ឋីកំពូលៗដែលបានគេទទួលស្គាល់ ហើយភាគច្រើនមកពីប្រទេសចិនមានដូចជា មហាសេដ្ឋីមានបំផុតប្រចាំអាស៊ីលោក Jack Ma, Li Ka-shing, Hui Ka Yan, Pony Ma, Richard Liu, Wang Jianlin និងមហាសេដ្ឋីឥណ្ឌា Mukesh Ambani ។ ចំណែកនៅតំបន់អាស៊ានមានដូចជា ស្តេចស្ករសម៉ាឡេស៊ី Robert Kuok មហាសេដ្ឋីថៃ Charoen Sirivadhanabhakdi, Brothers Chearavanont និងមានមហាសេដ្ឋីថ្មីៗរាប់រយនាក់ទៀតដែលទើបហក់ឡើងចូលក្នុងតារាងបញ្ជី។

យ៉ាងណាមិញ នេះបើតាមទិន្នន័យរបស់គេហទំព័របរទេសមួយចំនួនចុះផ្សាយថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានសេដ្ឋីល្បីល្បាញដែលជាអ្នកជំនួញគ្រាក់ៗមួយចំនួនបានវិវឌ្ឍន៍ខ្លួនពីសេដ្ឋីមានប្រាក់រយលានដុល្លារ ក្លាយជាមហសេដ្ឋីដែលមានទឹកប្រាក់ខ្ទង់ពាន់ដុល្លារជាបណ្តើរៗហើយ៕

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.