ជនសង្ស័យម្នាក់ធ្វើ សកម្មភាពឆក់ទូត ស័ព្ទបានត្រឹមតែ១ម៉ោង សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ: សមត្ថកិច្ចខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែល បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីរជនរងគ្រោះបានសម្រេចបានត្រឹមតែ១ម៉ោងពេលដែលជនសង្ស័យយកទូស័ព្ទទៅលក់ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ៣០១៩ ស្ថិតនៅចំណុចផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ឈិន សុីឡៃ អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបុរីលឹមឈាងហោ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ចំណែកជនរងគ្រោះមានឈ្មោះ ពុំ សុផល អាយុ២៩មុខរបរលក់ដូរ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។

បើតាមសម្ដីពីរសមត្ថកិច្ចបានប្រាប់អោយដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៩ ជនរងគ្រោះបានមកអង្គុយចុចទូរស័ព្ទនៅលើម៉ូតូនៅតាមផ្លូវ១៤៣កែងនិង១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពេលនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកឡែកពណ៌សពាក់ស្លាកលេខ ភ្នំពេញ1CS-7023 ជិះពីរទិសដៅពីរត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចរួមជិះម៉ូតូគេចខ្លួនបាត់។

ប្រភពបានបន្តទៀតថា បន្ទាប់ពីរជនសង្ស័យឆក់ទូរស័ព្ទឆក់ទូរស័ព្ទយកទៅបាត់ជនរងគ្រោះបាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងត្របែកដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយពីរទទួលបានពាក្យបណ្តឹងសមត្ថកិច្ចស្រាវជ្រាវដោយទូរស័ព្ទជាប់ជនរងគ្រោះប្រព័ន្ធGPSក៏តាមរកឃើញជនសង្ស័យយកទូរស័ព្ទទៅលក់នៅផ្សារកណ្ដាលពេលនោះសមត្ថខណ្ឌខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដងនៅវេលាម៉ោង១១និង៣០នាទីរួចយកមកសួរនាំនៅអធិការខណ្ឌចំការមន។

នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ឆក់ទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន ដោយសារឪពុកម្ដាយអោយលុយរូបគេចាយមិនគ្រប់​។

បច្ចុប្បន្នជនសង្ស័យឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.