ជំហានទាំង5អាចជួយអ្នក ប្រែក្លាយពីភាពបរាជ័យ មករកភាពជោគជ័យ

បរាជ័យ​ជា​ផ្នែក​មួយ​នៃ​ជីវិត​។ គេ​អាច​និយាយ​បាន​ថា​ក្នុង​លោក​នេះ​គ្មាន​នរណា​ម្នាក់​ដែល​មិន​បរាជ័យ​នោះ​ទេ គ្រាន់​តែ​អ្នក​ខ្លះ​​បរាជ័យ​ហើយ​​មិន​ព្រម​ចុះ​ចាញ់បោះ​បង់ព្យាយាម​តស៊ូ​រហូត​បាន​ទទួល​ជោគជ័យ ឯខ្លះ​ទៀត​អស់​សង្ឃឹម​ជា​ដើម។ ​ខាង​ក្រោម​នេះ​ជា​ជំហាន​ខ្លះៗ ដែល​ប្រហែលជាអាច​នឹង​ជួយ​អ្នក​ឱ្យ​ប្រែ​ក្លាយ​ពី​ភាព​បរាជ័យ​មក​ជោគជ័យ​បាន៖

1. រក​មើលកំហុស​ និង រៀន​ពីវា​

កំណត់​រក​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​បរាជ័យ ហើយ​រៀន​ពីវា។ អ្នក​ជោគ​ជ័យ​ភាគ​ច្រើន​ តែង​តែ​ជួប​ប្រទះ​រឿង​បរាជ័យ​មិន​ថា​តិច​ឬច្រើនតូច​ឬធំ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ពួ​កគេ​បាន​រៀន​ពី​វា​​ ​ស្គាល់​ពី​កំហុស​របស់​ខ្លួន​ឯង ដូច​មាន​ពាក្យ​មួយ​ឃ្លា​ដែលគេនិយាយ​ថា “កំហុស​មិន​មែន​ជា​បញ្ហា​ធំនុះទេ ប៉ុន្តែ​មិន​ព្រម​ចាប់​យកឱកាស​ហើយ​រៀន​ពីវា​ទើប​ជាបញ្ហាធំ”។

2. រក្សារ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯ​ង

ពេល​ខ្លះ​ពេល​អ្នក​បរាជ័យ អ្ន​កអាច​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ហើយ​យល់​ថា​ខ្លួន​ឯង ធ្វើ​អ្វី​ក៏​មិន​កើត​ដែរ​ មាន​អារម្មណ៍វិលវល់ វង្វេង​បាក់​ទឹក​ចិត្ត យល់​ថា​ពិភព​លោក​មិន​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ជា​ដើម។ ប៉ុន្តែ​អ្នក​គួរ​ចាំ​ថា​ការ​មាន​ទំនុក​ចិត្ត​ គិត​វិជ្ជមាន​ សុទិដ្ឋិនិយម​លើ​ខ្លួន​ឯង​ជា​គន្លឹះ​មួយ​សំខាន់​ក្នុង​ការ​ជោគជ័យ។ ជា​ឧទាហរណ៍​ធ្លាប់​ត្រូវ​បាន​គេ​បណ្ដេញ​ពីក្រុមហ៊ុន​ដែល​គាត់​អ្នក​បង្កើត​ខ្លួន​ឯង ប៉ុន្តែ​គាត់​មិន​បាត់​បង់ទំនុកចិត្ត​លើខ្លួន​ឯង ឬ បោះ​បង់​គំនិត​របស់​គាត់​ឡើយ។

3. ឈប់​ខ្លាច​តទៅទៀត

សត្រូវ​នៃ​ភាព​ជោគជ័យ​គឺ​ការ​ភ័យ​ខ្លាចនឹង​បរាជ័យ​។ ការភ័យ​ ការ​ខ្លាច ខ្លាច​នឹង​បរាជ័យ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​មិន​ហ៊ាន​សាក មិន​ហ៊ាន​ធ្វើ​ ខ្លាចខុស ខ្លាច​គេនិយាយ ខ្លាច​គេសើច​ចំអក​។ អ្នក​គួរ​គិត​ថា បើ​អ្នក​ធ្វើ​ អ្នក​អាច​ជោគជ័យ និង បរាជ័យ តែបើ​អ្នក​មិនធ្វើ​វិញ​មាន​តែ​ជម្រើ​ស​មួយ​ប៉ុណ្ណោះ​គឺ បរាជ័យ។ ធ្វើ​ទៅ! បើ​អ្នក​ជោគជ័យ​អ្នក​នឹង​សប្បាយ​ចិត្ត តែ​បើបរាជ័យ​អ្នកនឹង​ឆ្លាត​ជាង​មុន។

4. មាន​ទំនួល​ខុស​ត្រូវ​ខ្លួន​ឯង​

ប្រសិន​បើ​អ្នក​ខ្លួនឯង​ជាមូលហេតុ​ធ្វើ​ឱ្យ​អ្នក​បរាជ័យ អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​កុំព្យាយាម​ទៅ​បន្ទោស​អ្នក​ដទៃ។ វា​គ្មាន​បាន​ផលអ្វី​នោះទេ​បើ​អ្នក​ព្យា​យាម​បិទបាំង​កំហុស​ខ្លួន​ឯង ព្រោះ​អ្វី​ដែលអ្នក​ធ្វើ​បាន​ត្រឹម​តែ​កុហក​ខ្លួន​ឯង​ប៉ុណ្ណោះ​ ផ្ទុយ​ទៅវិញគួរ​ទទួល​ស្គាល់​ថា​អ្នក​បង្កើត​វា​ ប្រឈម​មុខ​នូវ​អ្វី​ដែល​កើតឡើង ហើយ​ព្យា​យាម​កុំ​ឱ្យ​វា​កើត​មាន​ម្ដង​ទៀត។

5. រក​អ្វី​ដែល​ថ្មី

នៅ​ពេល​ខ្លះ​សាក​ល្បង​អ្វី​ដែល​ថ្មី​អាច​ជា​បរាជ័យ។ ប៉ុន្តែ​បើសិន​ជា​អ្នក​ចិត្ត​សឿង​ ចង់​ប្រថុយ​ជាមួយ​វា​ អ្នក​អាច​នឹង​ទទួល​បាន​ជោគជ័យ។ ធ្វើ​អ្វីដែល​អ្នក​មិន​ធ្លាប់​ធ្វើ អ្នក​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​មិន​ដែល​មាន។ សួរ​យោបល់​អ្នក​ដទៃ ស្វែង​រក​អ្នក​ដែល​មាន​ចិត្ត​ដូច​អ្នក ធ្វើការ​ជាមួយ​គ្នា។

Check Also

20ការរចនាដែលមិន បានប្រែក្លាយដូចដែល ពួកគេត្រូវបានគេនឹកឃើញ

ការរចនាការគិតមិនល្អមាន អំណាចក្នុងការរំខានយើង ធ្វើ ឱ្យយើងមានអារម្មណ៍តានតឹង Share on Facebook Tweet Follow us Share Share Share Share Share

Leave a Reply

Your email address will not be published.