កាលនៅពីក្មេងយើងម្នាក់ៗសុទ្ធតែចូលចិត្ តទៅទស្សនាការសម្ដែងសៀក។ សៀកទាំង នោះ ភាគច្រើនផ្ដោតលើការរកស៊ីលក់ ថ្នាំបូរាណ និងអាចមានដូចជាការផ្សព្វផ្សាយផលិតផលនានាជាដើម។ អ្នកទស្សនាទាំងអស់ មិនតម្រូវឲ្យបង់ប្រាក់ទេ។
ប៉ុន្តែមានសៀកមួយបែបទៀត គឺគេសម្ដែងនៅលើឆាកតែម្ដង។ អាចមាននៅក្នុងកម្មវិធីផ្សេងៗ ក៏មាន។ តែថ្ងៃនេះ យើងនឹងនាំរឿងដ៏នឹកស្មានមិនដល់មួយ ទាក់ទងនឹងល្បិចសៀក។ អ្នកនឹងដឹងថា សៀក ប្រើល្បិចបោកសាហាវប៉ុណ្ណា។
1.មនុស្សដាច់ខ្លួនជាពីរ តែមិនស្លាប់ ៖
ផ្អែកតាមរូបខាងលើនេះ អ្នកនឹងយល់ហើយអំពីការប្រើប្រាស់មនុស្សពីនាក់ ឲ្យចូលក្នុងប្រអប់ ធ្វើដូចជាមានមនុស្សតែម្នាក់ ហើយបំបែកខ្លួនដូចជាសាកសពដាច់ជាពីរ។
2.មនុស្សស្រីអណ្ដែតខ្លួនលើអាកាស ៖
មនុស្សស្រីដែលមើលទៅដូចជាអណ្ដែតខ្លួននៅលើអាកាស តែតាមពិតនាងត្រូវបានទ្រដោយដែកមួយ។ ជាធម្មតាដំបងដែកនោះ មើលឃើញតែអ្នកលេងសៀកតែប៉ុណ្ណោះ។
3.កាត់ជើងដាច់ជាកំណាត់ ៖
មនុស្សជាច្រើនរន្ធត់ចិត្តជាខ្លាំង នៅពេលដែលគេសម្ដែងឈុតឆាកនេះ មានពេលខ្លះគេហាមមិនឲ្យអ្នកខ្សោយបេះដូងមើលទៀតផង ព្រោះខ្លាចភ័យខ្លាំង ធ្វើឲ្យគាំងបេះដូងស្លាប់។ តែតាមពិត វាមិនមែនកាត់ជើងពិតប្រាកដទេ ដោយគេប្រើប្រាស់ជើងសិប្បនិម្មិត និងរួញជើងឡើងមកលើ ពេលយកកំបិតកាត់។
4.អង្គុយនៅលើអាកាស ៖
មានមនុស្សជាច្រើនសង្ស័យថា លើលោកនេះ មានអ្នកចេះដើរលើអាកាសមែន តែតាមពិតមិនមែនទេ។ សម្រាប់អ្នកអង្គុយលើអាកាស គេប្រើល្បិចមួយនេះ។ ប្រើកន្លែងអង្គុយដែលមានជើងទ្រតែមួយ បន្លំធ្វើជាឈើច្រត់។
5.ក្រដាសប្រាក់មិនរហែក នៅពេលគេយកមកអូសកាត់ជាមួយនឹងប៊ិច ឬខ្មៅដៃ។ តាមពិតទៅជាប៊ិច ប្រភេទឆក់ និងអាចផ្គុំគ្នាបាន។
6.កណ្ដុរ ឬទន្សាយចេញពីមួក ៖
នេះគឺជាល្បិចដ៏ពេញនិយមមួយ។ បើយើងធ្លាប់ចាញ់ការបោករបស់គេរាប់ឆ្នាំហើយ គួរឈប់ជឿទៀតទៅ ព្រោះពួកគេបានលួចយកទន្សាយមកដាក់ក្រោមតុរួចហើយ។
7.ពែងបាត់ខ្លួន៖
តាមពិតគេយកពែង ឬកែវទឹកទៅដាក់លើតុ ហើយគ្របក្រណាត់ពីលើ។ បន្តិចក្រោយមក កែវទឹកនោះនឹងបាត់ដោយគ្មានមូលហេតុ។ ល្បិចរបស់ពួកគេ គឺប្រើតុ ដែលមានប្រហោង ហើយទម្លាក់កែវទឹកនោះចូល។
8.ដេកលើដាវ៖
នៅខាងក្រោយខ្នងលាក់របស់ដែលរក្សាតុល្យភាពបានហើយដាវក៏សង្កត់ចុះក្រោម ហើយខាងមុខទ្រូងមានលាក់ដាវមុខដាវក្លែងក្លាយដែលអាចបញ្ចេញមកខាងលើបាន ។
9.ការដើរលើទឹក៖
ល្បិចនេះត្រូវបានអនុវត្តជាទូទៅនៅក្នុងភក់ឬទឹកទន្លេដែលមានល្អក់មិនច្បាស់ឬក្នុងអាងហែលទឹក។ គោលដៅចម្បងគឺដើម្បីបង្កើតកញ្ចក់មួយឬផ្លូវដើរប្លាស្ទិចថ្លាដែលទស្សនិកជនមើលមិនឃើញ។ ឥឡូវនេះអ្នកអាចដើរលើទឹកបានយ៉ាងងាយបើទោះបីចាអ្នកមិនមែនជាកូនរបស់ព្រះ។
10.សៀកលេបដាវ៖
សម្រាប់អ្នកសំដែងមួយចំនួនការរៀនលេបដាវអាចប្រើពេលរាប់ឆ្នាំព្រោះវាជាការប្រព្រឹត្ដដ៏គ្រោះថ្នាក់បំផុត។ ទោះបីជាយ៉ាងណាក៏ដោយ fakir មកពីទូទាំងពិភពលោកបានធ្វើអោយមនុស្សភ្ញាក់ផ្អើលដែលមានសមត្ថភាពលេបដាវយ៉ាងងាយស្រួល។ ល្បិចនេះតម្រូវឱ្យមានការរៀបចំផ្នែករាងកាយនិងផ្លូវចិត្តជាច្រើន។ អ្នកលេងសៀកងើយក្បាលរបស់គាត់ឡើងដើម្បីឲ្យបំពង់កនិងក្រពះរបស់គាត់បើកត្រង់ហើយដូចនេះគាត់នឹងមិនរងរបួសដោយសារដាវនោះទេ។
11.ល្បិចបំបែកខ្លួនរបស់មនុស្ស៖
យើងអាចឃើញការល្បិចបែបនេះបាននៅពេលអ្នកមើលយើងលេងសម្តែងចំពីមុខប៉ុណ្ណោះ។បើពីយើងមើលពីចំហៀងអ្នកអាចមើលឃើញថាចាប់ពីជង្គង់ទៅចង្កេះគ្រាន់តែជាម៉ាននីក់ប្លាស្ទិចប៉ុណ្ណោះ។ សម្លៀកបំពាក់រលុងៗនិងកាយវិការនៃការឈររបស់អ្នកលេងសៀកបានបង្កើតការបំភាន់ដ៏ល្អឥតខ្ចោះ៕