ដឹងអត់??? ទ្រព្យ Bill Gates ជាង ៩៦ពាន់លានដុល្លារ តើទុកនៅកន្លែងណាខ្លះ?

មនុស្សមួយចំនួនអាចគិតថា បណ្ដាមហា សេដ្ឋីដែលមានទ្រព្យរាប់ពានើលានដុល្លារ សុទ្ធតែរក្សាលុយរបស់ពួកគាត់នៅធនា គារធំៗលំដាប់កំពូលលើពិភពលោក។ តាមពិតទៅ ពួកបណ្ដាមហាសេដ្ឋី មិនរក្សាទុកលុយនៅធនាគារនោះទេព្រោះបើពួកគាត់ទុកលុយតែនៅក្នុងធនាគារ ប្រហែលពួកគាត់មិនក្លាយជា មហាសេដ្ឋីឡើយ។​

ជាក់ស្ដែង មហាសេដ្ឋី Bill Gates ដែលមានទ្រព្យជាង ៩៦ពាន់លានដុល្លារ មិនចូលចិត្តទុកលុយនៅធនាគារឡើយ។ ចុះ មហាសេដ្ឋីចិត្តធម៌រូបនេះទុកលុយនៅកន្លែងណាខ្លះ? ខាងក្រោមនេះគឹជាកន្លែងដែលគាត់រក្សាលុយរបស់គាត់៖
1.វិនិយោគ នៅក្នុងអាជីវកម្មផ្សេងៗ

រព្យរបស់លោកភាគច្រើនបច្ចុប្បន្នគឺ​បានមកពីក្រុមហ៊ុន Microsoft ជាក្រុមហ៊ុនដែលលោកជាអ្នកបង្កើតផ្ទាល់។ លោកមានភាគហ៊ុននៅក្នុង Microsoft ២០ភាគរយនៃភាគហ៊ុនសរុប។ លើសពីនេះ លុយរបស់លោកភាគច្រើនគឺវិនិយោគក្នុងសាជីវកម្មដែលត្រូវបានគ្រប់គ្រងដោយ Cascade Investments ជាអង្គភាពមួយគ្រប់គ្រង់ដោយលោកផ្ទាល់ដើម្បីទិញភាគហ៊ុនអាជីវកម្មផ្សេងៗជាច្រើន។

ការវិនយោគរបស់ Bill Gates គឺពិតជាមានភាពចម្រុះដោយមានការវិនិយោគចាប់ពីជាង ២ពាន់លានដុល្លារនៃសេវាសាធារណរដ្ឋ (RSG) ដែលជាក្រុមហ៊ុនគ្រប់គ្រងកាកសំណល់។ ៦៨០លានដុល្លារវិនិយោគនៅក្នុងរថយន្តយីហោរថយន្តជាតិ AutoNation (AN) ។ ចំណែក២ពាន់លានដុល្លារទៀតវិនិយោគ(EColab) ដែលផលិតសម្ភារៈសំអាត និងវិនិយោគលើអាជីវកម្មផ្សេងៗជាច្រើនទៀត។

2.វិនិយោគ លើអចលនទ្រព្យ

ការរក្សាទុកលុយមិនមែនទាល់តែទុកនៅធនាគារ ហោះហៅថាទុកលុយនោះទេ។យើងអាចរក្សាទុកលុយតាមរយៈការទិញអចលទ្រព្យផ្សេង ហើយការទិញអចលនទ្រព្យគឺជាការទុកលុយហើយបង្កើតបានលុយបន្ថែមទៀត។ ជាក់ស្ដែង Bill Gates រក្សាទុកលយដោយទិញអចលនទ្រព្យ។

Bill Gates មានផ្ទះមួយនៅក្នុងរដ្ឋ Washington នៅក្បែរមហាសមុទ្រមានកម្ពស់ជាង 66,000 ហ្វីតការ៉េ។ អចលនទ្រព្យនេះមានលក្ខណៈពិសេសនៃបច្ចេកវិទ្យាទំនើបនិងឧបករណ៍។ ក្នុងឆ្នាំ ២០១៣ លោកបានទិញវិមានមួយនៅទីក្រុង Wellington រដ្ឋផ្លរីដាក្នុងតម្លៃ ៨.៧លានដុល្លារ។

លើសពីនេះលោកក៏ជាម្ចាស់កម្មសិទ្ធ Grand Bogue Caye ដែលជាកោះដែលមានទំហំ ៣១៤ អ៊ីញនៅឯនាយឆ្នេរសមុទ្រ Belize នៅអាមេរិកកណ្តាលដែលជាកោះធំជាងគេនៅក្នុងប្រទេសនោះ។ Grand Bogue Caye គឺជាផ្ទះឆ្នេរដ៏ស្រស់ស្អាត។ Bill Gates បានទិញកោះនេះក្នុងទឹកប្រាក់ ២៥លានដុល្លារ

3.ទុកនៅអង្គការមនុស្សធម៌

លោក Bill Gates បានបង្កើតអង្គការ មូលនិធិ Bill & Melinda Gates បច្ចុប្បន្នគឺជាគ្រឹះសប្បុរសធម៌ធំបំផុតនៅក្នុងពិភពលោក។ របាយការណ៍ប្រចាំឆ្នាំ ២០១៦ ទ្រព្យសម្បត្តិសរុបនៅក្នុង មូលនិធិ Bill & Melinda Gates មានចំនួនជាង ៤១ពាន់លានដុល្លារ ដែលជាង ២ពាន់លានដុល្លារដែលកាលពីមុនត្រូវបានបរិច្ចាគដោយលោក Bill Gates ផ្ទាល់ហើយជំនួយឥតសំណងដោយផ្ទាល់មានចំនួនសរុបជាង ៤.៥លានដុល្លារសម្រាប់ឆ្នាំនោះ។

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.