សម្បកក្រូចថ្លុងមានជាតិប្រេងក្រអូបច្រើន ដែលអាចជួយកម្ចាត់ក្លិន ស្របពេលដែល សារធាតុហិលនៅក្នុងវាមានសមត្ថភាពសម្អាតរាល់ក្លិន បាក់តេរីទាំងឡាយបានយ៉ាងឆាប់រហ័សបំផុត។
មនុស្សជាច្រើនប្រើសម្បកក្រូចនេះដើម្បីបំបាត់ក្លិនមាត់បានយ៉ាងលឿនរហ័ស និងមានប្រសិទ្ធភាព។ទំពារសម្បកក្រូចថ្លុងមិនត្រឹមតែជួយឱ្យសម្អាតធ្មេញលឿង កំណកកំបោរប៉ុណ្ណោះទេ តែក៏ជួយព្យាបាលធ្មេញពុកដង្កូវស៊ីឱ្យបាត់ផងដែរ។
*គ្រឿងផ្សំ
សម្បកក្រូចថ្លុង ទឹកក្តៅអ៊ុនៗ ១កែវលាយទឹកអំបិល ១ស្លាបព្រាកាហ្វេ
*ការណែនាំ
លាងសម្បកក្រូចថ្លុងឱ្យស្អាត ដាក់វាត្រាំក្នុងចានទឹកអំបិលរយៈពេលប្រហែល ៣នាទី បន្ទាប់មកលាងសម្អាតវានឹងទឹកម្តងទៀត នៅពេលសម្បកក្រូចស្ងួត ប្រើកាំបិតហាន់វាជាដុំតូចៗ
*វិធីប្រើ
-ដំបូងត្រូវខ្ពុរមាត់អ្នកនឹងទឹកក្តៅអ៊ុនៗរយៈពេល ១នាទីដើម្បីកម្ចាត់រាល់បាក់តេរី កាកសំណល់អាហារក្នុងមាត់
-បន្ទាប់មក ទំពារសម្បកក្រូចថ្លុងដែលហាន់រួច
–បន្តទំពារវាយឺតៗរយៈពេលពី ១-៣នាទី ដូចនេះសម្បកក្រូចនឹងរលាយចូលទៅក្នុងទឹកមាត់បានល្អ
-ខ្ជាក់សម្បកក្រូចចោល យកថ្នាំដុសធ្មេញៗដូចតាមធម្មតា
-ចុងក្រោយប្រើទឹកអំបិលលាងសម្អាតមាត់របស់អ្នកជាថ្មីម្តងទៀត
វិធីមួយទៀត អ្នកក៏អាចស្ងោរសម្បកក្រូចថ្លុងជាមួយអំបិល ទុកសម្រាប់ខ្ពុរមាត់ឱ្យបាន ២ដងក្នុង១ថ្ងៃជារៀងរាល់ព្រឹក និងល្ងាចដើម្បីបំបាត់ក្លិនមាត់។
*វិធីធ្វើ
ចាក់ទឹក ២លីត្រ និងសម្បកក្រូច ១ផ្លែ អំបិល ២ស្លាបព្រាបាយក្នុងឆ្នាំង រួចដាក់ដាំរហូតដល់ពុះ រម្ងាស់រយៈពេល ៣នាទី ទុកវាឱ្យត្រជាក់ ហើយចាក់ចូលក្នុងកំសៀវរក្សាទុកក្នុងទូរទឹកកកសម្រាប់ប្រើ។
អ្នកក៏គួរកុំញ៉ាំអាហារមានក្លិនច្រើនពេកដូចជា ខ្ទឹមស អាហារសមុទ្រ ស្រា ស្រារបៀ បារី អាហារផ្អែម ភេសជ្ជៈ ផលិតផលអាហារដាក់ពណ៌…ដើម្បីការពារសុខភាពធ្មេញឱ្យមានសុខភាពល្អ៕ (healthkh)