Two Businesswomen Meeting In Office

តិចនិកគ្រប់គ្រងការងារ កុំឲ្យខ្លួនឯងរវល់ខ្លាំងពី CEOមហារវល់កំពូលៗ នៅលើលោក

មនុស្សម្នាក់ៗមានទម្លាប់គ្រប់គ្រង និងដឹកនាំការងាររៀងៗខ្លួន ពិសេសអ្នកដែលមានការងារច្រើន ជាអ្នកដឹកនាំគេ ឫជាម្ចាស់អាជីវកម្មគឺជាមនុស្សដែលរវល់ខ្លាំងបំផុត ជាហេតុធ្វើឲ្យពួកកាត់ត្រូវរិះរកមធ្យោបាយបែបណា គ្រប់គ្រងការងាររបស់ខ្លួនឲ្យមានរបៀបរាបរយ និងងាយស្រួលបំផុត។

ថ្ងៃនេះ Business Cambodia នឹងលើកយកតិចនិកគ្រប់គ្រងការងារពីនាយកប្រតិបត្តិ (CEO) កំពូលៗមួយចំនួន ដែលរាប់ទុកថា ជាមនុស្សដែលមានការច្រើនបំផុត ប៉ុន្តែនៅតែអាចបែបចែកពេលវេលាដាច់ស្រេចជាមួយការងារ មានពេលវេលាអភិវឌ្ឍន៍ និងមានពេលវេលាសម្រាប់គ្រួសារ មិត្តភក្តិថែមទៀតផង។

1. គ្រប់គ្រងការងារតាមថ្ងៃ

លោក Jack Dorsey នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Square និងប្រធានក្រុមហ៊ុនយក្សមួយទៀតគឺ Twitter បានបង្កើតទម្លាប់ធ្វើការងាររបស់ខ្លួនទៅតាមថ្ងៃ តួយ៉ាងរៀងរាល់ថ្ងៃច័ន្ទ លោកនឹងផ្តោតការសំខាន់តែទៅលើការងារគ្រប់គ្រង នៅរៀងរាល់ថ្ងៃអង្គារ៍ លោកគ្រប់គ្រងការងារតែទៅលើផលិតផលប៉ុណ្ណោះ ហើយនៅថ្ងៃពុធ លោកផ្តោតសំខាន់លើការងារទីផ្សារ។

ការបង្កើតទម្លាប់គ្រប់គ្រងបែបនេះ ធ្វើឲ្យលោកអាចចំណេញពេលវាលាបានច្រើន ដើម្បីគិតបង្កើតអ្វីដែលថ្មី រកយុទ្ធសាស្ត្របែបណា ដឹកនាំក្រុមហ៊ុនឲ្យរីកធំធាត់បានលឿន និងអាចប្រកួតប្រជែងតទល់នឹងដៃគូប្រកួតប្រជែងផ្សេងទៀត។

2. កំណត់ពេលវេលាធ្វើការងារឲ្យបានជាក់លាក់

មហាសេដ្ឋីមានជាងគេបំផុតផ្នែកបច្ចេកវិទ្យា លោក Elon Musk ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនយក្សចំនួនបី ដែលរួមមាន៖ ក្រុមហ៊ុនផលិតរថយន្តវ័យឆ្លាត Tesla ក្រុមហ៊ុនយានអាវកាស SpaceX និងក្រុមហ៊ុន Solar City។

លោកជាមនុស្សដែលមានទម្លាប់គ្រប់គ្រងការងារបែបសាមញ្ញ ហើយក៏ជាមនុស្សដែលបានចំណាយពេលផ្តល់ភាពកក់ក្តៅដល់គ្រួសាររបស់ខ្លួនបានច្រើនបំផុតដូចគ្នាដែរ។​ គាត់បានបែងចែកពេលវេលាធ្វើការ ពេលវេលាជួបជុំ និងពេលវេលាជាមួយគ្រួសារយ៉ាងដាច់ដោយឡែកពីគ្នា និងបានកំណត់ពេលវេលាយ៉ាងជាក់បំផុត។

នៅកម្ពុជាយើងវិញ លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏ធ្លាប់មានប្រសាសន៍ដែរថា៖ លោកមានទម្លាប់បញ្ចប់ការងារនៅកន្លែងធ្វើការ ដោយមិននាំយកការងារមកធ្វើបន្តនៅផ្ទះឡើយ ព្រោះវាជាពេលសម្រាប់គ្រួសារ និងសម្រាប់ខ្លួនឯង មិនមែនជាពេលធ្វើការបន្តនោះទេ។

3. ដាក់សម្លេងរោទិ៍ក្នុងទូរស័ព្ទ

លោក Stephen Quinn នាយកប្រតិបត្តិក្រុមហ៊ុន Software Jobbio មានទម្លាប់កំណត់ការងារផ្សេងៗនៅក្នុងទូរស័ព្ទដៃផ្ទាល់ខ្លួន ដោយដាក់ជាសម្លេងដាស់តឿន។

គាត់មានប្រសាសន៍ថា៖ ទម្លាប់នៃការដាក់សម្លេងរោទិ៍ក្នុងទូរស័ព្ទនេះហើយ ដែលធ្វើឲ្យលោកក្លាយជាមនុស្សគោរពពេលវេលាបំផុត និងដោយមិនភ្លេចភ្លាំងច្រើន។

4. មើលអ៊ីម៉ែល និងតារាងការងារ

នៅត្រង់ចំណុចនេះ ហាក់សាមញ្ញបន្តិចព្រោះ មិនមែនតែមហាសេដ្ឋី ឫ ចាំបាច់ទាល់តែអ្នកដឹកនាំខ្លាំងពូកែនោះទេ ដែលមានទម្លាប់ធ្វើបែបនេះ សូម្បីតែនិស្សិតខ្មែរយើងមួយចំនួន ដែលជាមនុស្សគោរពពេលវេលាសិក្សាមួយចំនួន ក៏មានទម្លាប់ធ្វើបែបនេះដែរ។

ការពិនិត្យមើលអ៊ីម៉ែល និងតារាងការងារសម្រាប់ថ្ងៃស្អែក ហាក់ដូចជាបន្ថែមសម្ពាធធ្វើឲ្យយើងពិបាកគេលក់ ព្រោះតែគិតដល់ការងារទាំងនោះ ប៉ុន្តែសម្រាប់លោក Tony Hsieh នាយកប្រតិបត្តិក្រុមហ៊ុន Zappos ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់អនឡាញដ៏ល្បីរបស់អាមេរិកវិញ គាត់តែងតែចំណាយពេលមើលអ៊ីម៉ែល ឆ្លើយតប និងកំណត់ពេលវេលាជួបគ្នា សម្រាប់ថ្ងៃស្អែកផ្ទាល់តែម្តង។

ទម្លាប់រៀបចំការងាររបស់គាត់ ធ្វើឲ្យគាត់អាចសម្រាកបានដោយស្ងប់ចិត្ត និងអាចចាប់ផ្តើមការងារថ្មីៗនៅថ្ងៃស្អែកតែម្តង។

5. ផ្តល់អតិភាពដល់ខ្លួនឯង

ចំណុចចុងក្រោយដូចជាមិនទាក់ទងនឹងប្រធានបទខាងលើសោះ ប៉ុន្តែតាមពិតទៅ អ្នកក៏មិនអាចមើលរំលងចំណុចដ៏សំខាន់នេះដែរ។ ដើម្បីឲ្យអ្នកមានស្មារតីធ្វើការងារ និងធ្វើឲ្យក្តីស្រឡាញ់បានកាន់តែយូរ ទាមទារឲ្យអ្នកមានអារម្មណ៍ ស្គាល់ច្បាស់ពីគុណតម្លៃនៃការងារនៅថ្ងៃស្អែកជាមុន។

ប្រសិនបើអ្នកបើកភ្នែកឡើង គិតតែពីការងារ គិតតែពីរឿងដែលអ្នកត្រូវបំពេញ ជីវិតរបស់អ្នកនឹងចាប់ផ្តើមបាត់បង់ថាមពល ចាប់ផ្តើមបាត់បង់កម្លាំងចិត្ត ចាប់ផ្តើមធុញថប់ និងចាប់ពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងពេលជួបបញ្ហាណាមួយ។

ដូចនេះ​ ការលើកទឹកចិត្តដល់ខ្លួនឯង អប់រំចិត្តខ្លួនឯង បង្រៀនខ្លួនឲ្យចេះធ្វើសមាធិក្នុងរយៈពេលខ្លី និងកំណត់ពេលវេលាសម្រាប់ការទទួលទានអាហារ និងធ្វើលំហាត់ប្រាណដើម្បីសុខភាពរាង្គកាយ គឺជារឿងដែលអ្នកគួរណាស់តែធ្វើដោយខានមិនបាន៕

Check Also

ពិនិត្យមើលថាតើម៉ា ស៊ីន Toyota Prius មានរូបរាងយ៉ាងណា បន្ទាប់ពី 303,000 ម៉ាយ

ម៉ាស៊ីន​ Prius នេះ​ត្រូវ​បាន​ គេ​ធ្វេសប្រហែស​ ប៉ុន្តែ​វា​ នៅ​មាន​ជីវិត​ និង​ទាត់​ Share on Facebook Tweet Follow us Share Share …

Leave a Reply

Your email address will not be published.