តើបុគ្គលជោគជ័យចូលចិត្ត ធ្វើនៅពេលព្រឹក?

អត្ថន័យនៃភាពជោគជ័យគឺមានភាព ខុសៗគ្នារវាងបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ទៀត។ អ្នកខ្លះជឿជាក់ថាការចិញ្ចឹមឬមានគ្រួសារ ប្រកបដោយសុភមង្គល គឺជារឿងជោគជ័យ។ ឯអ្នកខ្លះវិញគិតថាការរកលុយគឺជារឿងជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់សុទ្ធតែមានចំណុចខាងក្រោមនេះ៖

1.គំនិតវិជ្ជមាន៖ ការគិតរបស់បុគ្គលម្នាក់ៗមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតយើងម្នាក់ៗ។ មនុស្សជោគជ័យប្រើប្រាស់ភាពវិជ្ជមានរបស់ពួកគេទុកជាអាវុធដែលជួយពួកគេសម្រេចនូវកិច្ចការផ្សេង។

2.ទទួលទានអាហារសុខភាព៖ ឡានមិនអាចទៅមុខដោយគ្មានសាំងនោះទេ។ ម៉ាស៊ីនក៏មិនអាចទៅមុខដោយសាំងបានដែរ។ មនុស្សក៏មិនអាចជោគជ័យដោយគ្មានកម្លាំងបានដែរ។ ដូច្នេះហើយបានជាមនុស្សជោគជ័យទទួល ទានអាហារសុខភាព។

3.គម្រោង៖ បុគ្គលជោគជ័យតែងតែមានទម្លាប់ និង គម្រោងច្បាស់លាស់។ ពួកគេមិនដែលខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍នោះទេ។ អ្វីៗត្រូវបានគ្រោងទុករួចជាស្រេច។

4.កម្លាំងចិត្ត៖ មនុស្សជោគជ័យភាគច្រើនអានរឿងវិជ្ជមាន ឬអានសុភាសិតដែលជួយឲ្យគេមានកម្លាំងចិត្ត។ ការមានកម្លាំងចិត្តនឹងជួយឲ្យពួកគេសម្រេចនូវកិច្ចការដែលលំបាកៗបាន៕

ប្រភព៖ www.lifehack.org

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.