តើសហគ្រិនថ្មីថ្មោងគួរ គ្រប់គ្រងទីផ្សារលក់របស់ ខ្លួនយ៉ាងណា?

ប្រសិនបើអ្នកជាសហគ្រិនថ្មីថ្មោងម្នាក់ ឬពិចារណាចង់ចាប់ផ្ដើមអាជីវកម្ម អ្នកប្រហែលជាមិនដឹងថាគួរទៅមុខឬទៅក្រោយនោះទេ ព្រោះវាមានរឿងរ៉ាវជាច្រើនដែលត្រូវគិតនិងរៀបគម្រោង។ យ៉ាងណាមិញ បញ្ហាទាក់ទិនជាមួយនឹងការគ្រប់គ្រងទីផ្សារក៏មិនមែនជារឿងងាយស្រួលក្នុងការគ្រប់គ្រងផងដែរ ព្រោះវាជាប្រភពចំណូលដ៏ធំមួយសម្រាប់អាជីវកម្មរបស់អ្នកដែរ។ ខាងក្រោមនេះជាចំណុចខ្លះៗដែលអ្នកគួរសិក្សាដើម្បីគ្រប់គ្រងទីផ្សារលក់របស់ខ្លួនឲ្យបានជោគជ័យ៖

1-ស្ដាប់យោបល់របស់អតិថិជន៖ ជាធម្មតានោះទេ​ អតិថិជនតែងតែចង់បានផលិតផលឬសេវាកម្មដែលមានតម្លៃថោកតែមានគុណភាពខ្ពស់ ហើយពេលខ្លះទៀតទាមទារជ្រុលបន្តិច។ យ៉ាងណាក៏ដោយ អ្នកគួរតែចាត់ទុកវាជាឱកាសដ៏ល្អមួយក្នុងស្វែងយល់ពីចិត្តសាស្ត្ររបស់អតិថិជន ទើបអ្នកអាចបង្កើតនូវវិធីសាស្ត្រដែលសមស្របនឹងទីផ្សាររបស់អ្នកបាន។

2-ស៊ើបមើលការឆ្លើយតបពីអតិថិជន៖ ក្រុមហ៊ុនឬអាជីវកម្មមួយចំនួនរង់ចាំទាល់តែដល់ថ្ងៃដាក់លក់ទើបបង្ហាញនូវផលិតផលរបស់ខ្លួនចេញទៅ ដោយឡែកវិធីមួយនេះហាក់បីដូចជាមានហានិភ័យខ្ពស់បន្តិចហើយ ព្រោះថាអ្វីៗអាចនឹងមិនដូចការដែលអ្នករំពឹងទុកមុនក៏ថាបាន។ ហេតុនេះ អ្នកអាចស៊ើបមើលពីយោបល់របស់អតិថិជនទាក់ទិនជាមួយនឹងផលិតផលរបស់អ្នកឬសេវាកម្មជាដើម ដើម្បីរកចំណុចខ្វះខាតក្នុងការកែប្រែ។

3រក្សាទំនាក់ទំនងល្អជាមួយអតិថិជនជានិច្ច៖ មិនចាំបាច់ទាល់តែជាអតិថិជននោះជាអតិថិជនប្រចាំរបស់អ្នកទើបអ្នករីករាយស្វាគមន៍ជាមួយនោះទេ ត្រូវតែរាក់ទាក់ជាមួយនឹងអ្នកនៅជុំវិញខ្លួនជានិច្ច ព្រោះទំនាក់ទំនងល្អឬមិនល្អពិតជាជះឥទ្ធិពលខ្លាំងណាស់មកដល់ការលក់ផលិតផលឬផ្សព្វផ្សាយពីសេវាកម្មរបស់អ្នក។ ទោះបីជាមានអ្នកចាប់អារម្មណ៍ជាមួយនឹងផលិតផលឬសេវាកម្មរបស់អ្នកក៏ដោយ បើអ្នកមិនស្វាគមន៍អ្នកទាំងអស់នោះដោយភាពរាក់ទាក់នោះទេ អ្នកនឹងបាត់បង់អ្នកទាំងអស់នោះទៅជាក់ជាមិនខាន។

4កុំងាយបោះបង់ចោល៖​ មិនមែនជារឿងចម្លែកអ្វីនោះទេ​ ប្រសិនបើមិនមានមនុស្សច្រើនចាប់អារម្មណ៍នៅពេលដំបូង នេះបានន័យថាអ្នកត្រូវប្រឹងប្រែងក្នុងការផ្សព្វផ្សាយទៅមុខទៀត តែប្រសិនបើគ្មានអ្វីកម្រើកទៀត នោះបញ្ហាមិនមែនមកពីការផ្សព្វផ្សាយទេ។ មានតែអ្នកនិងក្រុមការងាររបស់អ្នកនោះទេ ដែលអ្នកដឹងថាបញ្ហាកើតនៅត្រង់ណានោះ បន្ទាប់មកអ្នកគួរកែប្រែហើយព្យាយាមរកវិធីសាស្ត្រថ្មីៗយកមកប្រើប្រាស់៕

សម្រួលដោយ: Spring

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.