តើអ្នកដឹងទេថា នៅអាយុរបស់អ្នកគួរតែគេងបានប៉ុន្មានម៉ោងទើបគ្រប់គ្រាន់

ការគេងគឺជាចំណែកមួយដ៏ធំនៃ សុខភាពប្រចាំថ្ងៃរបស់យើង គេងអាចជួយដល់បញ្ហាសុខ ភាព និងសម្រស់ផងដែរ។ ហើយកន្លងមកជារឿយៗមនុស្សម្នាគ្រាប់គ្នាតែងតែនិយាយ និងដឹងពត៌មានថា ការគេងមួយថ្ងៃ ៧ ទៅ ៨ម៉ោងវាគ្រប់គ្រាន់សម្រាប់អ្នកហើយ ប៉ុន្តែផ្ទុយទៅវិញ ការពិតមួយនេះ វាមិនត្រឹមត្រូវគ្រប់ពេលនោះទេ វាក៏មិនអាចកំណត់ថាការគេងរបស់អ្នកគ្រប់គ្រាន់ផងដែរ។

ដោយឡែកថ្មីៗនេះ អ្នកវិទ្យាសាស្ត្រក៏បានសិក្សាស្រាវជ្រាវអំពីកំរិតនៃការគេងរបស់មនុស្សយើងម្នាក់ៗទៅតាមអាយុរបស់ពួកគេ ដើម្បីចង់ដឹងថា តើមនុស្សយើងនៅអាយុប៉ុណ្ណេះ ត្រូវការគេងប៉ុន្មានម៉ោង និងគួរតែគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់។ ដូច្នេះ ថ្ងៃយើងនឹងមកសិក្សាអំពីការពិតមួយនេះទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យមនុស្សរាល់គ្នាបានចំនាយពេលគេង ឬសម្រាកឱ្យបានគ្រប់គ្រាន់។

មនុស្សភាគច្រើនបានរង់ចាំពេលសម្រាកនៅចុងសប្តាហ៏ ដោយភ្លេចខ្លួនយកពេលសម្រាកនៅពេលថ្ងៃដែលខ្លួនឯងអស់កម្លាំងខ្លាំងទៅវិញ។ ប៉ុន្តែអ្នកមានដឹងទេថា ការគេងមិនគ្រប់គ្រាន់គឺអាចប៉ះពាល់ដល់ទំលាប់គេងរបស់លោកអ្នក ធ្វើឱ្យលោកអ្នកគេងមិនលក់ស្រួល មួយវិញទៀតវាក៏អាចប៉ះពាល់ដល់សុខភាពលោកអ្នកផងដែរ វាអាចធ្វើឱ្យរាងកាយរបស់អ្នកទន់ខ្សោយ និងបាត់បង់ថាមពលជាច្រើន។ គេងមិនគ្រប់គ្រាន់នឹងធ្វើឱ្យយើងបាត់បង់ប្រព័ន្ធការពាររាងកាយ ធ្វើឱ្យយើងអស់កម្លាំងល្ហិតល្ហៃ បង្កើនឱ្យមានអាការៈស្ត្រេសអារម្មណ៏មិនល្អ ធ្វើឱ្យមានការផ្លាស់ប្តូរមុខងាររបស់អ័រម៉ូន និងអាចធ្វើឱ្យមានជម្ងឺទឹកនោមផ្អែមទៀតផង។

ដូច្នេះ ដើម្បីកាត់បន្ថយបញ្ហាដែលអាចកើតឡើងបានដោយសារការគេងមិនគ្រប់គ្រាន់ អ្នកវិទ្យាសាស្ត្រក៏បានណែនាំឱ្យអ្នកទាំងអស់គ្នាព្យាយាមគេងឱ្យបានគ្រប់គ្រាន់ទៅតាមអាយុរបស់ខ្លួនឯងក្នុងមួយថ្ងៃ។ ដោយក្នុងនោះមាន៖

អាយុ ពី ០ ទៅ ៣ខែ ត្រូវគេង ពី ១៤ ទៅ ១៧ម៉ោង ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់
អាយុ ពី ៤ ទៅ ១១ខែ ត្រូវគេង ពី​ ១២ ទៅ ១៥ម៉ោង ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់
អាយុ ១ ទៅ ២ឆ្នាំ ត្រូវគេងឱ្យបាន ១១ ទៅ ១៤ ម៉ោង ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់
អាយុ ៣ ទៅ ៥ឆ្នាំ ត្រូវគេងឱ្យបាន ១០ ទៅ ១៣ ម៉ោង ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់
អាយុ ៦ ទៅ ១៣ឆ្នាំ ត្រូវគេងឱ្យបាន ៩ ទៅ ១១ ម៉ោង ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់
អាយុ ១៤ ទៅ ១៧ឆ្នាំ ត្រូវគេងឱ្យបាន ៨ ទៅ ១០ម៉ោង ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់
អាយុ ១៨ ទៅ ២៥ឆ្នាំ ត្រូវគេងឱ្យបាន ៧ ទៅ ៩ម៉ោង ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់
អាយុ ២៦ ទៅ ៦៤ឆ្នាំ ត្រូវគេងឱ្យបាន ៧ ទៅ ៩ម៉ោង ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់
អាយុ ៦៥ឆ្នាំឡើង ត្រូវគេងឱ្យបាន ៧ ទៅ ៨ម៉ោង ក្នុងមួយថ្ងៃ ទើបគ្រប់គ្រាន់៕

អត្ថបទល្អផ្សេងទៀត៖ តារាងកំណត់ពេលវេលាដើម្បីអោយកូនរបស់អ្នកគេងដោយសុខភាពល្អនិងឈ្លាសវៃ!

ប្រសិនបើអ្នកមានកូនតូច អ្នកប្រហែលជាពិបាកក្នុងការកំណត់ពីពេលវេលាជាក់លាក់ណាមួយសំរាប់កូនតូចរបស់អ្នកចូលគេង។ ប្រសិនបើអ្នកឆាប់អោយកូនរបស់អ្នកគេងលឿនពេក នោះពួកគេមិនងាយគេងឡើយដោយសារតែពួកគេមានកំលាំងពេញខ្លួន ប៉ុន្តែប្រសិនអ្នកយឺតយ៉ាវអោយកូនរបស់អ្នកចូលគេង នោះពួកគេនឹងធ្វើទុក្ខ យំ រំអុកអ្នកពេញមួយថ្ងៃក៏មាន។

ហើយប្រសិនបើអ្នកជាលោកប៉ាអ្នកម៉ាក់ដែលត្រូវប្រកបការងារទៀតនោះ វាកាន់តែពិបាកសំរាប់អ្នកក្នុងការរៀបចំពេលវេលាគេងរបស់កូនតូចរបស់លោកអ្នក។

ប៉ុន្តែពេលនេះអ្នកនឹងលែងមានបញ្ហាបែបនេះទៀតហើយ។ សាលា Wilson Elementary School នៅ Kenosha, Wisconsin បានបង្ហាញពីតារាងពេលវេលាសំរាប់ដោះស្រាយបញ្ហាដែលអ្នកម្តាយទាំងអស់ជួបប្រទះ។

តារាងនេះផ្អែកទៅតាម អាយុ និងពេលវេលាដែលក្មេងត្រូវងើបឡើង។ ឧទាហរណ៍ថាអ្នកមានកូនអាយុ ៦ឆ្នាំ ដែលត្រូវងើបឡើងនៅ ម៉ោង ៦ ៣០នាទីនៅពេលព្រឹក អញ្ចឹងតារាងនេះនឹងបង្ហាញថា កូនរបស់អ្នកត្រូវចូលគេងនៅម៉ោង ៧ ៣០នាទីយប់។ ប៉ុន្តែ ក្មេងអាយុ ១១ឆ្នាំ ដែលត្រូវភ្ញាក់ឡើងនៅម៉ោង ៦ ៣០នាទីព្រឹក អាចចូលគេងនៅម៉ោង ៨ ៤៥នាទីយប់បាន។

យោងតាមការណែនាំនេះ ក្មេងអាយុចន្លោះពី ៣ ទៅ ៥ឆ្នាំ គួរតែគេងអោយបាន ១០ ទៅ ១៣ម៉ោង ក្នុងមួយថ្ងៃ ហើយក្មេងដែលមានអាយុចន្លោះពី ៦ ទៅ ១២ ឆ្នាំ អាចគេងបាន ៩ ទៅ ១២ម៉ោងក្នុង១ថ្ងៃបាន។

តាមការសិក្សារបស់អ្នកជំនាញផ្សេងទៀតបានបញ្ជាក់ថា ក្មេងដែលឆាប់ចូលគេង មានជីវិតដែលមានសុខភាពល្អប្រសើរជាងមុន ហើយឪពុកម្តាយរបស់ពួកគេក៏អាចមានសុខភាពផ្លូវចិត្តបានល្អជាងមុនបើប្រៀបធៀបទៅនឹងឪពុកម្តាយដែលគ្មានក្មេងដែលគេងមិនបាន។ លើសពីនេះទៀតការដែលអោយកូនរបស់អ្នកចូលគេងមុនម៉ោង ៨ ៣០នាទីយប់ អាចជួយអោយក្រុមគ្រួសារទាំងមូលអាចសម្រាកបានច្រើន និងមានតុល្យភាពក្នុងគ្រួសារ និងការរស់នៅ៕

Check Also

អាហារ​អ្វីខ្លះ ដែល​មិន ​គួរឱ្យ​កូន​បរិភោគ ពេល​នៅ​ពោះ​ ទទេ

អ្នក​ត្រូវតែ​ចងចាំ​ថា អាហារ​ទាំង ឡាយ​ខាងក្រោម​នេះ អ្នក​មិន​គួរ ឱ្យ​កូន​បរិភោគ​ទេ ទោះបីជា​គេ ឃ្លាន Share on Facebook Tweet Follow us Share Share …

Leave a Reply

Your email address will not be published.