តើ​មាន​ចំណុច​អ្វី​ខ្លះ​ ដែល​អ្នក ​ជំនួញ​អាច​ធ្វើ​បាន​ដើម្បី​ជីវិត?

អ្នកជំនួញតែងតែចង់ឃើញជំនួញរបស់ ខ្លួនឯងឡើងដល់កម្រិតកំពូល ហើយពួក គេក៏បានដាក់កម្លាំងកាយចិត្តនិងពេល វេលាទៅក្នុងការងារ។ ប្រសិនអ្នកជាម្ចាស់ជំនួញ តើពេលណាដែលអ្នកឈប់ពីការងារហើយលំហែកាយដោយសប្បាយ? ប្រសិនជាច្រើនជាង៣ឆ្នាំ អ្នកគួរតែលៃលករឿងនេះហើយ។

1.ដើរលេង៖ វាពិតជាយូរណាស់មែនទេតាំងពីលើកចុងក្រោយដែលអ្នកមានដំណើរលេងដោយពិតប្រាកដ។ ដំណើរកម្សាន្តដែលគ្មានអ្នកតេមករំខាន។ អ្នកគួរតែរកពេលមួយសម្រាប់ចេញពីការងារខ្លះពីរស់ដោយសប្បាយខ្លះ។

2.អារម្មណ៍៖ យូហ្គាត្រូវបានគេទទួលស្គាល់ថាអាចសម្រួលដល់អារម្មណ៍បាននិងមានឥទ្ធិពលជាច្រើនដល់រាងកាយ។ អ្នកអាចពិចារណាចុះឈ្មោះហាត់និងហាត់ពីរឬបឺដងក្នុងមូយអាទិត្យ។ វាមិនត្រឹមតែធ្វើឲអារម្មណ៍ស្ងប់ ថែមទាំងជួយអ្នកឲមានរាងស្អាត។

3.គេងឲបានគ្រប់គ្រាន់៖ ចំនួនម៉ោងដែលអ្នកគេងនិងភាពលក់ស្រួលមានឥទ្ធិពលដល់សុខភាពរបស់អ្នក។ អ្នកប្រហែលជាមានកិច្ចការជាច្រើនដែលអ្នកត្រូវធ្វើ។ តែ កុំភ្លេចគេងឲបានគ្រប់គ្រាន់។

4.ហាត់ប្រាណមុនពេលធ្វើការ៖ អ្នកដឹងហើយថាការហាត់ប្រាណអាចជួយឲអ្នកមានអារម្មណ៍ល្អនិងការចងចាំបានល្អ។ ក្រោយពេលហាត់ប្រាណ វានឹងជួយអ្នកផ្ដោតអារម្មណ៍ពេលអ្នកធ្វើការ៕

ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.addicted2success.com

Check Also

ដំណើរការ​អាជីវកម្ម​បាន​ល្អ​ស ហគ្រិន​ត្រូវ​មាន​កត្តា ៣យ៉ាង

មុន​នឹង​សម្រេច​ចិត្ត​ឈាន​ជើង​ចេញ​រក​ស៊ី អ្នក​គួរ​ដាក់​ក្ដី​ស្រមៃ​ឲ្យ​ធំ និង​គិត​ ពី​និរន្តរភាព​របស់​អាជីវកម្ម​អ្នក ហើយ​ចាប 60 SHARES Share on Facebook Tweet Follow us Share Share …

Leave a Reply

Your email address will not be published.