ត្រូវប្រើបណ្តាញសង្គមបង្កើត លុយកុំប្រើគ្រាន់តែកម្សាន្ត

បច្ចេកវិទ្យានាពេលបច្ចុប្បន្ន កាន់តែទំនើប ធ្វើឲ្យមនុស្សកាន់ តែមានភាពងាយស្រួលក្នុងជីវិតរស់ នៅប្រចាំថ្ងៃ។ បច្ចេកវិទ្យាវាបង្កើត ផលប្រយោជន៍ដល់មនុស្ស លុះត្រាតែមនុស្សចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ជាពិសេសការប្រើប្រាស់នូវ ​បណ្តាញសង្គមផ្សេងៗ។

លោកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានលើកឡើងពីយុវជនបច្ចុប្បន្ន គួរតែចេះប្រើប្រាស់បណ្តាយសង្គមដើម្បីបង្កើតចំណូលដល់ខ្លួន កុំប្រើប្រាស់គ្រាន់តែជាការកម្សាន្ត ដែលចំណាយលុយឥតប្រយោជន៍។

លោកឧញ៉ា មានប្រសាសន៍ថា៖ « ខ្ញុំនឹងមិនអាចគ្រប់គ្រងក្រុមហ៊ុនបានទេ បើសិនជាគ្មានប្រព័ន្ធបច្ចេកវិទ្យា ឬបណ្តាញសង្គមដើម្បីទំនាក់ទំនងទៅតាមផ្នែកនីមួយៗ »។

ការប្រើប្រាស់នូវបណ្តាយសង្គមសម្រាប់ទំនាក់ទំនងក្នុងការងារ ឬការរកស៊ី វាពិតជាមានភាពងាយស្រួល ព្រោះយើងអាចគ្រប់គ្រងបានទៅលើគ្រប់ផ្នែកទាំងអស់ ទោះបីជានៅទីកន្លែងណាក៏ដោយ។

តែផ្ទុយទៅវិញ​ មានមនុស្សមួយចំនួន ​មិនបានមើលឃើញពីគុណប្រយោជន៍នៃ បច្ចេកវិទ្យា ឬបណ្តាញសង្គមដែលពួកគេកំពុងតែប្រើប្រាស់សព្វថ្ងៃនោះទេ ដោយផ្តោតតែលើការចំណាយឥតប្រយោជន៍ ឬគ្រាន់តែប្រើដើម្បីការកម្សាន្ត​ សប្បាយដូចជាការស្តាប់តន្រ្តី ឬមើលរឿងភាគផ្សេងៗ។

លោកឧញ៉ាក៏បានណែនាំថា៖ «យុវជនគួរតែចេះប្រើប្រាស់បណ្តាយសង្គម ដើម្បីធ្វើជំនួញ ឬដើម្បីរកចំណូលបាន ជាជាងយកលុយទៅបោះចោលដោយឥតប្រយោជន៍​ និងប្រើគ្រាន់តែជាការកម្សាន្ត»៕

Check Also

ប្រជាជនមកពីគ្រួសារ ក្រីក្រត្រូវបានគេសួរថា តើមានអ្វីដែលពួកគេចាត់ ទុកថាជាវត្ថុប្រណីត

ក្នុងវ័យកុមារភាពយើងធ្លាប់ទទួល យករបស់ជាច្រើន៖ តែងតែមានផ្លែ ឈើនៅក្នុងកន្ត្រកនៅលើតុខូឃីតែង

Leave a Reply

Your email address will not be published.