ថោកទាប!! ថៅកែ ល្មោបតណ្ហា ពូកែលូកច្របាច់ នាងខ្លាំងពេក នារីបម្រើតាម ផ្ទះបានលួចដាក់កាមេរ៉ាមើល ស្រាប់តែ…(មានវីដេអូ)

ការយារយីផ្លូវភេទទៅលើនារី ឫកុមារីតែងតែកើតមានជា រឿយៗមិនថានៅទីក្រុងឫក៏នៅតាម ទីជនបទនោះទេ ហើយវាជារឿង មួយដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់ជា

កំហិត ។ ភាគច្រើននៃការបៀតបៀនផ្លូវភេទតែងតែកើតមានទៅលើស្ត្រីដែលបម្រើការងារតាមផ្ទះ ពួកគេងាយនឹងរងការគ្រោះថា្នក់ខ្លាំងណាស់ ។ តួយ៉ាងមានស្ត្រីជនជាតិហ្វីលីពីនម្នាក់ដែលធ្វើការនៅប្រទេសគេ បានបង្ហោះវីដេអូនៅលើហ្វេសប៊ុក ដែលអាចថតបានពីសកម្មភាពថៅកែរបស់នាង ព្យាយាមបំពារបំពានផ្លូវភេទនាង

ក្នុងបំណងបង្ហាញឲ្យមនុស្សទាំងឡាយបានដឹងថា ការយារយីផ្លូវភេទក្នុងចំណោមពលករជនជាតិហ្វីលីពីនធ្វើការនៅស្រុកគេ ពុំមានគ្រាន់តែលឺគេថានោះទេ តែនេះវាបានកើតឡើងជាការពិតគួរឲ្យខ្លាចណាស់ ។ យើងអាចឃើញក្នុងវីដេអូនេះ នៅវេលាដំបូង ស្ត្រីអ្នកបំរើជនជាតិហ្វីលីពីនម្នាក់ កំពុងធ្វើការងាររបស់នាងនៅចង្ក្រានបាយ ដូចជាលាងចានជាដើម ។ មួយសន្ទុះក្រោយមក ថៅកែជនជាតិលីបង់របស់នាងក៏បានចូលមកកៀកនាង និងចាប់ផ្តើមយកដៃស្ទាបអង្អែលតំបន់ចង្កេះរបស់នាង

និងបន្តព្យាយាមធ្វើរឿងមិនសមរម្យនេះ បើទោះជានាងបដិសេធយ៉ាងណាក៏ដោយ ។ សំណាង ដែលមាននរណាម្នាក់ចុចកណ្តឹងទ្វាផ្ទះ ដែលជាឱកាសល្អ ធ្វើឲ្យនាងរួចផុតពីការយារយីផ្លូវភេទនេះបន្ថែមទៀត ។ គេបានជឿថា ថៅកែលីបង់នេះជាអ្នកចុះទៅបើកទ្វា ខណៈអ្នកបំរើហ្វីលីពីនរងការបៀតបៀន នៅតែបន្តលាងចាន ។ ទោះយ៉ាងណា គេក៏អាចជឿថា ការធ្វើបាបផ្លូវភេទមកលើនាង អាចនឹងកើតឡើងនៅឱកាសល្អណាមួយពុំខានឡើយ ៕

Check Also

សិល្បករមកពីប្រទេស អូស្រ្តាលីម្នាក់បានបង្កើតស្នាម សាក់ដែលមានពន្លឺព្រះអាទិត្យ ហើយមើលទៅដូចជាវេទមន្ត

នៅក្នុងពេលវេលានិងពេលវេលា នេះនៅពេលដែលការចាក់សាក់ អាចមានលើគ្រប់រូបភាពពណ៌និង 60 SHARES Share on Facebook Tweet Follow us Share Share Share Share …

Leave a Reply

Your email address will not be published.