ទង្វើ5យ៉ាងរបស់បុរសៗ ធ្វើឲ្យមិត្តស្រីមានអារម្មណ៍ ធុញទ្រាន់

ដោយសារក្តីស្រលាញ់ចំពោះមិត្តស្រីខ្លាំងពេក ទើបបុរសៗមួយចំនួនធ្វើរឿងដែលមនុស្សស្រីមិនចូលចិត្តទាំងមិនបានគិត។ បើមិនចង់ឲ្យសង្សារខឹង ឬ ស្អប់ដាច់ខាតកុំធ្វើរឿងទាំង ៥ នេះជ្រុលពេក ៖
1.ពូកែសួរដេញដោល
ស្រីៗស្អប់បំផុតមិត្តប្រុសដែលពូកែសួររឿងដដែលៗ ឬ សួរចាក់ឬសចាក់គល់ ចង់ដឹងស្ទើរគ្រប់រឿង។

2.ពូកែប្រច័ណ្ឌ
បើមិនស្រលាញ់មិនប្រច័ណ្ឌទេត្រូវអត់? ប៉ុន្តែមនុស្សប្រុសមួយចំនួនប្រច័ណ្ឌគ្មានហេតុផលធ្វើឲ្យមិត្តស្រីមិនចូលចិត្ត។

3.ហួងហែងជ្រុល
គ្រប់យ៉ាងមកពីស្រលាញ់ទើបហួងហែង បារម្ភបែបនេះ។ ស្រីៗភាគច្រើនចង់បានសិទ្ធសើរភាព និងមិនចង់ឲ្យមិត្តប្រុសត្រួតត្រាហូសហេតុពេកនោះទេ។

4.ឆែកទូរស័ព្ទ
ជាសង្សារនឹងគ្នាឆែកទូរស័ព្ទខុសដែរមែន? តាមពិតវាមិនខុសទេ ប៉ុន្តែពេលដែលធ្វើបែបនេះដូចជាមិនទុកចិត្តមិត្តស្រី មិនគោរពនាងទាល់តែសោះ។

5.មិនគោរព មិនឲ្យតម្លៃមិត្តស្រី
ស្រីៗគ្រប់រូបគ្មានអ្នកណាអាចបន្តស្រលាញ់មនុស្សប្រុសបែបនេះបានទេ ថែមទាំងមិនចូលចិត្តមនុស្សប្រុសចរិតបែបនេះផងដែរ៕

សម្រួលដោយ: Spring

Check Also

ល្បិចទាំង5យ៉ាងធ្វើឲ្យមិត្ត ប្រុសនឹកអ្នកស្ទើរឆ្កួត

ស្រីៗធ្លាប់គិតថាសង្សាររបស់អ្នក នឹកអ្នកអត់? បើចង់ដឹងថា គាត់នឹកឬ មិននឹក តោះកុំភ្លេចសាក ប្រើល្បិចទាំង ៥

Leave a Reply

Your email address will not be published.