ទម្លាប់មិនល្អទាំង១០ ដែលអ្នកគួរបញ្ឈប់ឲ្យ បានមុនអាយុ 30

បរទេស៖ ស្របពេលដែលយើង មានអាយុកាន់តែច្រើនទៅៗ អាយុ ៣០ឆ្នាំគឺជាពេលដ៏ល្អមួយស ម្រាប់ឲ្យយើងប្រើពេលពិនិត្យ មើលដំណើរជីវិតយើងឡើងវិញ និងកែប្រែទម្លាប់មួយចំនួនដើម្បីអាចប្រាកដថា យើងនឹងអាចរស់នៅជីវិតមួយដែលពោរពេញទៅដោយភាពរីករាយបាន។

ខាងក្រោមជាទម្លាប់ទាំង១០ ដែលអ្នកគួរបញ្ឈប់ឲ្យបានមុនអាយុ ៣០ឆ្នាំ៖

ការរង់ចាំចុងសប្ដាហ៍ទើបសម្រេចចិត្តធ្វើរឿងអ្វីមួយ

អ្នកអាចចៀសវាងសកម្មភាពនេះបានដោយ រៀបគម្រោងក្នុងការធ្វើសកម្មភាពទាំងឡាយដែលមានប្រយោជន៍ជារៀងរាល់ល្ងាច។

គិតថាការជក់បារីនៅទីប្រជុំជនគឺជារឿងធម្មតា

ការកាត់បន្ថយការជក់បារីនៅទីប្រជុំជន អាចនាំឲ្យអ្នកកាត់បន្ថយការជក់បារីទាំងស្រុងបាន ហើយវាថែមទាំងជួយឲ្យអ្នកចៀសវាងពីការរំខានអ្នកដទៃទៀតផង។

ចាប់តោងមិត្តភាពដែលកំពុងបាត់បង់ទៅហើយ

នៅពេលដែលអ្នកមានអាយុកាន់តែជិត ៣០ឆ្នាំទៅ មិត្តភក្ដិរបស់អ្នកជាច្រើននឹងចាប់ផ្ដើមចាកចេញពីអ្នក ដោយសារមនុស្សគ្រប់ៗគ្នានឹងត្រូវមានទំនួលខុសត្រូវរៀងៗខ្លួន។

គ្មានពេលគេងទៀងទាត់

ការដែលគ្មានពេលគេងទៀងទាត់អាចនាំឲ្យគុណភាពនៃការគេងរបស់អ្នកចុះខ្សោយបាន។

មើលរំលងពេលវេលាសំខាន់ៗជាមួយមិត្តភក្ដិ

ការចងចាំពេលវេលាដើរកម្សាន្តដែលអ្នកចំណាយជាមួយមិត្តភក្ដិរបស់អ្នក គឺសំខាន់ខ្លាំងណាស់ ពីព្រោះពេលវេលាមួយដែលអ្នកមិនអាចចំណាយពេលជាមួយពួកគេបន្តទៀតនឹងមកដល់នៅថ្ងៃណាមួយជាមិនខាន។

រត់គេចពីការជជែកគ្នា

ការជជែកគ្នាពីប្រធានបទផ្សេងៗដែលអ្នកមិនពេញចិត្ត នឹងកើតមានឡើងកាន់តែច្រើនទៅៗ ស្របពេលដែលអ្នកមានអាយុកាន់តែចាស់ទៅៗ។

ទទួលទានទឹកតិចពេក

ការទទួលទានទឹកគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែទាំស្បែក តម្រងនោម និងសុខភាពរបស់អ្នកទាំងមូល។

មិនថែទាំសុខភាពធ្មេញ

ការថែទាំសុខភាពធ្មេញដោយដុសធ្មេញរបស់អ្នក ២ដងក្នុងមួយថ្ងៃគឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសារធ្មេញរបស់អ្នកនឹងមិនដុះឡើងវិញម្ដងទៀតនោះទេ។

បារម្ភពីថាអ្នកដទៃគិតមិនល្អចំពោះអ្នក

ការបារម្ភបែបនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថានឿយហត់យ៉ាងខ្លាំង ហើយកម្លាំងនិងពេលដែលអ្នកប្រើដើម្បីបារម្ភនេះគឺគ្មានផលប្រយោជន៍នោះទេ លើសពីនេះទៅទៀត វាថែមទាំងដាក់កម្រិតទៅលើសេរីភាពរបស់អ្នកទៀតផង។

គ្មានគម្រោងអនាគតច្បាស់លាស់

ការដែលគ្មានគម្រោងអនាគតច្បាស់លាស់គឺជារឿងដ៏គ្រោះថ្នាក់មួយ ពីព្រោះពេលដែលអ្នកមានអាយុកាន់តែចាស់ទៅៗ អ្នកនឹងអាចមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីបាន៕

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.