ទម្លាប់អាក្រក់ទាំង7យ៉ាងដែល ធ្វើអោយអ្នកដុះក្បាលពោះ បាន

មនុស្សគ្រប់គ្នា មិនថាមនុស្សស្រី រឺប្រុសឡើយ តែងតែចង់បានរាងស្អាត ដោយគ្មានជាតិខ្លាញ់ ត្រង់ក្បាល ពោះនោះទេ។ ចុះតើអ្នកដឹងទេថា មូលហេតុអ្វី បានជាធ្វើអោយ អ្នកមានខ្លាញ់ត្រង់ ក្បាលពោះបែបនេះ?

1.ពិសារជាតិកាបូនឌីអុកស៊ីត ច្រើនពេក៖ តាមការស្រាវជ្រាវ បានអោយឃើញថា ការផឹកទឹកក្រូច មួយរឺពីរកែវ ជារៀងរាល់ថ្ងៃ វានឹងធ្វើអោយសាច់ត្រង់ចង្កេះ កើនឡើងយ៉ាងឆាប់រហ័ស ពីព្រោះមកពី ក្នុងទឹកក្រូច សម្បូរជាតិអត្រាជាតិស្ករខ្ពស់។ ដូច្នេះទឹកក្រូច វាធ្វើអោយរាងកាយរបស់អ្នក ប្រែប្រួលបាន ទៅជាដុះក្បាលពោះបាន។ អ្វីដែលប្រសើរនោះ អ្នកអាចជ្រើសរើសទឹកផ្លែឈើក្រឡុក រឺក៏ជាទឹកក្រូចឆ្មា ពីព្រោះពពួកភេសជ្ជៈទាំងនេះ វាមានជាតិស្ករទាប ដែលអាចយកមកពិសារ ដើម្បីទទួលបានក្បាលពោះ រាបស្មើបាន។

2.ប្រើប្រាស់ចានធំៗ ជាមួយរបបអាហារ៖ ប្រសិនបើអ្នក ប្រើប្រាស់ចានធំៗ នៅពេលញ៉ាំអាហារ វានឹងធ្វើអោយអ្នក ដាក់ម្ហូបកាន់តែច្រើន ដូច្នេះការបរិភោគរបស់អ្នក ក៏កាន់តែហួសប្រមាណ ទៅតាមនឹងដែរ ដូច្នេះអាហារទាំងអស់នោះ វានឹងស្តុកជាតិខ្លាញ់ ក្នុងខ្លួនរបស់អ្នក។ អ្វីដែល អ្នកគួរតែធ្វើនោះ គឺមុនពេលបរិភោគអាហារគួរតែ ជ្រើសរើសយកចានតូចល្មមបានហើយ ទើបធ្វើអោយអ្នកបរិភោគបានតិចផងដែរ។

3.បរិភោគអាហារពេលយប់៖ វាជាការពិត ប្រសិនបើអ្នកចូលចិត្ត ទទួលទានអាហារពេលយប់ជ្រៅ អ្នកនឹងប្រឈមមុខនឹង ការរំលាយអាហារ មិនបានល្អ ដូច្នេះអាហារទាំងអស់ ត្រូវស្តុកទុកក្នុងពោះ ដែលជាហេតុធ្វើអោយ អ្នកមានដុះក្បាលបែបនេះ។ ប្រសិនជាអាច អ្នកគួរតែជ្រើសរើស ផ្លែឈើ មកជំនួសវិញ នៅពេលអ្នកឃ្លានអាហារនៅពេលយប់។

4.ញ៉ាំអាហារនៅពេលអារម្មណ៍មួរម៉ៅ៖ ភាគច្រើននៅពេលអ្នក មានអារម្មណ៍មួរម៉ៅ ធុញធប់ អ្នកនឹងញ៉ាំអាហារច្រើន ដោយមិនដឹងខ្លួន។ វិធីដែលល្អបំផុតនៅពេលអ្នកមានអារម្មណ៍បែបនេះ អ្នកអាចពិសារទឹកធម្មតាមួយកែវ ជជែកលេងជាមួយមិត្តភក្កិ ដើរកំសាន្ត ប៉ុន្តែមិនគួរ ជ្រើសយក ការញ៉ាំអាហារ មកធ្វើជាការ ដោះស្រាយបញ្ហានោះទេ វាកាន់តែធ្វើអោយ អ្នកឡើងទម្ងន់ និងដុះក្បាលពោះបន្ថែមទៀត។

5.អាហារសម្បូរសារធាតុខ្លាញ់៖ ដូចអ្នកដឹងស្រាប់ហើយ ថាអាហារដែលសម្បូរសារធាតុខ្លាញ់ខ្ពស់ វានឹងធ្វើអោយ អ្នកដុះក្បាលពោះ។ ប៉ុន្តែអ្នកគូរតែ ផ្លាស់ប្តូរអាហារជាតិខ្លាញ់ មកទទួលទាន ជាមួយផ្លែអាល់វូកាល់ដូ រឺក៏គ្រាប់ធញ្ញជាតិ វាអាចជួយកាត់បន្ថយ ជាតិខ្លាញ់ត្រង់ ក្បាលពោះបានមួយកម្រិតផងដែរ។

6.មិនសូវបានគេងគ្រប់គ្រាន់៖ ចំពោះមនុស្សវ័យកណ្តាល គឺត្រូវគេងអោយបានយ៉ាងតិច ពី៧ទៅ៩ម៉ោង នៅពេលយប់ ប៉ុន្តែបើអ្នកមិនបានគេង គ្រប់គ្រាន់ វានឹងកើនឡើងកម្រិតជាតិCortisol(គឺអរម៉ូនធុញធប់) ដែលជាហេតុ ធ្វើអោយកើនឡើង ជាតិស្ករក្នុងអាហារ។ ដូច្នេះអ្នកគួរតែគេង អោយបានគ្រប់គ្រាន់នៅពេលយប់ ដើម្បីសុខភាពរបស់អ្នក។

7.កង្វះជាតិប្រូតេអ៊ីន ក្នុងរបបអាហារ៖ ជាទូទៅ ក្នុងអាហារជាប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ត្រូវតែមានជាតិប្រូតេអ៊ីន យ៉ាងហោចណាស់ អោយបានពី២០ទៅ២៥ក្រាមដែរ រីឯចំពោះបុរសវិញ យ៉ាងតិចអោយបាន ១០ក្រាម។ ចំពោះជាតិប្រូតេអ៊ីន វាជួយកច្ចាត់សាច់ខ្លាញ់ក្នុងខ្លួនអ្នក និងអោយអ្នកមានរាងកាយស្អាតបាន។ យ៉ាងណាមិញ ចំពោះអាហារដែរសម្បូរជាតិ ប្រូតេអ៊ីនមានដូចជាស៊ុត ត្រីសាម៉ុង ស្បែកមាន់ជាដើម ពីព្រោះអាហារទាំងនេះជួយ សម្បូរជាតិប្រូតេអ៊ីនខ្ពស់។

ទាំងនេះជាមូលហេតុធ្វើអោយ អ្នកមានក្បាលពោះបាន ដោយមិនបានចាប់អារម្មណ៍ ពីចំនុចតូចៗទាំងនេះ ។

ប្រភព : lifespan

Check Also

ហេតុការណ៍ទាំង ១៣ ដែល​អាចជួយសង្គ្រោះជីវិតរបស់ អ្នកបានពេញមួយថ្ងៃ

មនុស្សជាច្រើនបានរងរបួសនិង ស្លាប់សូម្បីតែអាចត្រូវបានជៀសវាង បានប្រសិនបើមនុស្សដឹងអំពីរបៀបធ្វើ

Leave a Reply

Your email address will not be published.