ទាយទៅមើលថា កំពូលអ្នកមានជាងគេនៅក្នុងពិភព លោកនឹងធ្វើអ្វីមុនគេបង្អស់? ប្រសិនជាមានប្រាក់តែ ២ដុល្លារក្នុងហោប៉ៅ

តើបុរសកំពូលអ្នកមានជាងគេបំផុតនៅលើពិភពលោក នឹងធ្វើបែបណា ប្រសិនជាគាត់មានប្រាក់ត្រឹមតែ ២ដុល្លារក្នុងមួយថ្ងៃ ដូចជាមនុស្សជិត ១ពាន់លាននាក់ ដែលកំពុងតែរស់នៅក្នុងជីវភាពដ៏ក្រីក្រមួយនេះ?

សម្រាប់លោក Bill Gates នឹងចិញ្ចឹមមាន់ នេះបើតាមការបកស្រាយនៅក្នុង ប្លុករបស់គាត់។ គាត់បានសរសេរថា វាពិតជាគ្មានចម្លើយដ៏ត្រឹមត្រូវទេអំពីភាពក្រីក្រ ព្រោះវាមានសភាពខុសគ្នាទៅតាមទីកន្លែង។ តែតាមរយៈការងាររបស់គាត់ គាត់ធ្លាប់ជួបមនុស្សជាច្រើននៅក្នុងប្រទេសក្រីក្រ ដែលចិញ្ចឹមមាន់។ គាត់បានសិក្សាយ៉ាងច្រើន ពីការទិញ និងលក់មាន់នេះ។ វាពិតជាបង្ហាញមកគាត់យ៉ាងច្បាស់ថា អ្នកដែលក្រីក្រ អាចនឹងមានជីវភាពប្រសើរឡើង ប្រសិនជាពួកគេមានសត្វមាន់។

យ៉ាងណាមិញ លោក Bill Gates ក៏មានហេតុផល៤ ដែលធ្វើឲ្យលោកហ៊ាននិយាយបែបនេះដូចជា៖

– វាមានតម្លៃថោក

– ងាយស្រួលចិញ្ចឹម

– មានការវិនិយោគទុនល្អ ដោយសារតែទទួលទានមាន់ និងស៊ុត គឺផ្ដល់ល្អសម្រាប់អ្នក

– អាចបង្កើនប្រាក់ចំណូល ដែលធ្វើឲ្យនារីរឹតតែមានសកម្មភាពច្រើន នៅក្នុងសហគមន៍ពួកគេ

នេះបើតាមលោក Chris Weller ដែលជាអ្នករាយការណ៍របស់ Tech Insider បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវ និងធ្វើដំណើរទៅកាន់អាហ្រ្វិកខាងលិច លោក Bill Gates បានរកឃើញថា បន្ទាប់ពីរយៈពេល៣ខែ ម្ចាស់មាន់ ដែលមានមាន់ ៨ទៅ១០ក្បាល អាចទទួលបានមាន់មួយហ្វូងមកវិញ គឺ៤០ក្បាល។ ជាមួយនឹងតម្លៃទីផ្សារ គឺអាចលក់បាន ៥ដុល្លារ ក្នុងមួយក្បាល ដែលលោក Bill Gates បានកត់សម្គាល់ថា ជាទូទៅនៅអាហ្វ្រិកខាងលិច ម្ចាស់មាន់ទាំងនោះ អាចរកប្រាក់ជាង ១,០០០ ដុល្លារក្នុងមួយឆ្នាំ ខណៈដែលអ្នកក្រីក្រតោកយ៉ាកខ្លាំង អាចរកបានជុំវិញ ៧០០ ដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ្នកស្រី Melinda Gates ក៏មានគោលគំនិតដូចជាលោក Bill Gates ប្ដីរបស់អ្នកស្រីផងដែរ បែបនេះហើយទើបអ្នកទាំងពីរ បានសហការជាមួយនឹងក្រុមហ៊ុនអន្ដរជាតិ Heifer ក្នុងការបរិច្ចាគ បសុសត្វទៅកាន់គ្រួសារក្រីក្រនៅជុំវិញពិភពលោក និងបានជួយ ៣០% នៃគ្រួសារដែលរស់នៅតំបន់តូចៗ នៃវាលខ្សាច់សាហារ៉ា នៅអាហ្វ្រិក ឲ្យចិញ្ចឹមមាន់ ខណៈពេលនេះបានកើនឡើង ៥%បន្ថែមទៀត៕

ប្រភព : businessinsider

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.