ទីកន្លែងស្រស់ស្អាតទាំង10 ដែលអ្នកគួរទៅកំសាន្តក្នុង មួយជីវិតនេះ

ពិភពលោក៖ នៅពេលដែល យើងគិតទៅ ដល់ការធ្វើ ដំណើរកំសាន្ត យើងពិតជា ដឹងមិនច្បាស់ទេ ថាតើគួរ ទៅទីណាមុន។ កន្លែងដែល យើងចង់ទៅ ពិតជាមាន រាប់មិនអស់ ដូចជាទីក្រុងនានា ឆ្នេរខ្សាច់ និងប្រទេសផ្សេងៗ ដែលយើងចង់ ទៅទស្សនា។

ខាងក្រោម នេះគឺជា កន្លែង ដែលស្អាត ជាងគេបំផុត ទាំង១០ នៅ លើពិភពលោក និងលេចធ្លោ ក្នុងចំណោម កន្លែងកំសាន្ត ស្អាតៗ ជាច្រើនផ្សេងទៀត៖

1.ទស្សនាភ្លើងពណ៌ នៅភាគខាងជើង នៃប្រទេស អៀរឡង់

លោកអ្នកអាច ធ្វើដំណើរ ដោយខ្លួនឯង រឺតាមក្រុមហ៊ុន ទេសចរណ៍ ហើយជិះទូក បន្តែតខ្លួន នៅលើបឹងទឹក ប្រៃមួយ ដោយមានភ្លើងពណ៌ មកពី ភាគខាងជើង ចែងចាំង យ៉ាងស្រស់ស្អាត ពីលើអ្នក។

2.ធ្វើដំណើរ ទៅកាន់កោះ ប្រទេសហ្គ្រិច ដែលមានឆ្នេរ ខ្សាច់ស្អាតជាងគេ បំផុតនៅលើ ពិភពលោក

នៅទីនោះ ក៏មានសាកសព កប៉ាល់រត់ពន្ធ មួយគ្រឿង នៅលើ ឆ្នេរខ្សាច់ ដ៏សក្បុស នៃច្រាំងឆ្នេរខ្សាច់ Navagio នេះ សម្រាប់ឲ្យ ទស្សនាផងដែរ។

3.ទៅមុជទឹកលេង នៅល្អាងថ្មក្រោមទឹក នៃប្រទេស ម៉ិចស៊ីកូ

Yucatan Peninsula ជាកន្លែងដ៏ ល្បីឈ្មោះ ដែលគេស្គាល់ថា ជាទន្លេដែលមាន ទេសភាពក្រោម ទឹក ដ៏ស្រស់ស្អាត។

4.ដើរនៅលើ កញ្ចក់ដ៏ធំ នៃប្រទេស បូលីវី

នៅពេលដែល មានពន្លឺចាំង មកលើតំបន់ទំនាប ដ៏ធំ ដែលមានឈ្មោះថា Salar de Uyuni នឹងកើតមាន ទស្សនីយភាព កាន់តែអស្ចារ្យ នៅលើតំបន់នោះ។

5.ចុះឲ្យជ្រៅ ទៅក្នុងល្អាងភ្នំ ធំជាងគេ បំផុតនៅលើ ពិភពលោក ក្នុងប្រទេស វៀតណាម

កាលពី៦ឆ្នាំមុន គ្មានអ្នកណាម្នាក់ ហ៊ានចុះទៅ ក្នុងល្អាងភ្នំ Son Doong ដែលជាល្អាងភ្នំ ដ៏ធំជាងគេ លើពិភពលោកនេះទេ។

6.ងាកមកមើល ខ្ទមអ្នកនេសាទ នៃប្រទេស ន័រវេស

ភូមិតូចមួយ ដែលមានឈ្មោះថា Reine គឺជាភូមិមួយ ក្នុងចំណោម ភូមដែលសប្បាយ រីករាយជាងគេ និងមានសុវត្ថិភាព ជាងគេនៅ លើផែនដីនេះ។

7.ធ្វើដំណើរ នៅតាមផ្លូវ ភាគខាងត្បូង នៃអាមេរិច

ទីនេះគឺជាបណ្តុំ នៃកន្លែង ដែលសំបូរ មុខម្ហូបវប្បធម៌ របស់អាមេរិច។

8.ទៅទទួលទាន អាហារនៅ ប្រទេស អ៊ីតាលី

យើងត្រូវធ្វើដំណើរ ឆ្លងកាត់កោះតូចធំ ដ៏ស្រស់ស្អាត ជាច្រើន រហូតបានទៅដល់ ចំការទំពាំងបាយជូ ដែលទៅនោះ គឺជាទីកន្លែង ដ៏រ៉ូមេនទិច និងមានម្ហូប Pasta ដ៏គួរឲ្យចាប់ចិត្ត ផងដែរ។

9.ធ្វើដំណើរតាមផ្លូវ នៃមាត់សមុទ្រ ដ៏ធំ របស់ប្រទេស អូស្រ្តាលី

ផ្លូវមួយនេះ ស្របតាមមាត់ សមុទ្រដោយ ឆ្លងកាត់ ចំណុចរលក និងអច្ឆរិយវត្ថុ ពីធម្មជាតិ ដ៏ទាក់ទាញ ជាច្រើន ដែលជាអំណោយ ផលពីធម្មជាតិ របស់ប្រទេសនេះ។

10.មកកាន់ឆ្នេរ ខ្សាច់ដ៏ស្រស់ ស្អាតនៃតំបន់ ការីបៀន

នៅតំបន់ St. Vincent និង Grenadines ហ៊ុមព័ទ្ធទៅ ដោយកោះ ដ៏ស្រស់ស្អាត ជាច្រើន ប៉ុន្តែចំណុច ដែលល្អជាងគេ គឺកន្លែងផឹកស្រា ទឹកអំពៅ។

ប្រភព៖ lostwaldo

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.