ទីបំផុត! ក្រុមហ៊ុន «Apple» អាច ​បំបែក​កំណត់​ត្រា រក​បាន​ ​១​​ទ្រី​ លាន​ដុល្លារ​អាមេរិក ស៊ី​ដាច់​ក្រុម ហ៊ុន​ដទៃ នៅ​លើ​ពិភព​លោក!

(បច្ចេកវិទ្យា)៖ នៅទីបំផុត ក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារ។ Apple ក្លាយជាក្រុមហ៊ុនឈានមុខគេ ដោយរកប្រាក់ចំណូលចូលហៅប៉ាវ ដល់ទៅ ១ពាន់ពាន់លានដុល្លារ នៅដើមឆ្នាំ២០១៨នេះ ខណៈដែលភាគហ៊ុនរបស់ខ្លួន បានកើនឡើងដល់២០១,០ដុល្លារ ក្នុងមួយភាគហ៊ុន គិតនៅត្រឹមម៉ោង១១ និង៤៨ នាទីព្រឹក (តម្លៃហ៊ុនបានថយចុះបន្តិច)។ ទោះបីជាយ៉ាងណា ការរកចំណូលចំនួនជាង១ពាន់លានដុល្លារនេះ មិនអាចរក្សាស្ថេរភាពតម្លៃទីផ្សារភាគហ៊ុន នោះទេ ពោលគឺមានភាពប្រែប្រួល ឬក៏អាចថយចុះមកត្រឹម១ លានលានដុល្លារគត់ ក៏អាចថាបាន នាប៉ុន្មានថ្ងៃខាងមុខទៀត។

នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុមហ៊ុនធំៗ នៅជុំវិញពិភពលោក ក៏អាចទទួលបានប្រាក់ចំណូលខ្ទង់ ១ពាន់ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ ២០០៧ ក្រុមហ៊ុន Petro របស់ប្រទេសចិន រកចំណូលបាន១ពាន់ពាន់លានដុល្លារ បើទោះបីជាភាគហ៊ុនធ្លាក់ចុះ យ៉ាងលឿនក៏ដោយ។

បើតាមរបាយការណ៍ទីផ្សារ បានឲ្យដឹងថា តម្លៃភាគហ៊ុន Apple ឡើងខ្ពស់ដល់ ២០៧,៣៩ដុល្លារ។ តម្លៃហ៊ុន Apple កើនឡើងចាប់តាំងពីថ្ងៃទី៣១ ខែកក្កដាមកម៉្លេះ ដែលវាជាលទ្ធផលមួយ លើសពីការរំពឹងទុក ក្នុងរយៈពេល១ត្រីមាសកន្លងទៅ។

យ៉ាងណាមិញ មានក្រុមហ៊ុនដទៃទៀត ដែលកំពុងប្រកួតប្រជែង នៅលើទីផ្សារភាគហ៊ុន ជាក់ស្ដែងមានដូចជា ក្រុមហ៊ុន Amazon ជាដើម ដែលកំពុងវាយលុក នៅលើទីផ្សារ ហើយខិតខំប្រឹងប្រែង ឲ្យឈានដល់ប្រាក់ចំណូល ១ពាន់ពាន់លានដុល្លារ បន្ទាប់ពីប្រកាសចេញលទ្ធផលនូវត្រឹមត្រីមាសទី៣ របស់ខ្លួន។

សូមជម្រាបថា iPhone បានដាក់ចេញលក់ផលិតផលដំបូងរបស់ខ្លួន នាឆ្នាំ២០០៧ ហើយបានហក់ឡើងខ្លាំងដល់១១០០%។ បើធៀបនឹងពេលចុះបញ្ជីដំបូង កាលពីឆ្នាំ១៩៨០ តួលេខនៃការកើនឡើង តម្លៃហ៊ុន Apple គឺ ៥០០០០%៕

YOU MIGHT ALSO LIKE

Check Also

បក្សី​ដាយណូស័រ​ គឺជា​អ្នក​ប្រមាញ់​ដ៏អស្ចារ្យ

ស្រាវជ្រាវ)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិកា ណាដា បាននិយាយថា ដាយណូស័រ ចេះហោះដែលត្រូវបានចាត់ទុកថាជា

Leave a Reply

Your email address will not be published.