ទោះដាក់លក់ថ្លៃកប់ក្ដោងក៏ Appleអាចលក់iPhoneអស់ជាង 52លានគ្រឿង៣ខែដំបូងឆ្នាំនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស  Apple បានចេញរបាយការណ៍នៃចំនួនការលក់ចេញទូរស័ព្ទ iPhone បានជាង៥២លានគ្រឿងនក្នុងត្រីមាសទីមួយឆ្នាំ២០១៨។ តាមរយៈលិទ្ធផលដល់ដ៏ត្រចះត្រចង់នេះ លោក Tim Cook ដែលជានាយុប្រតិបត្ដិរបស់ក្រុមហ៊ុន Apple បានដាក់ក្ដីរំពឹងថានឹងអាចកើនប្រាក់ចំចំណូខ្ពស់នាត្រីមាសបន្ទាប់។

ថ្លែងនៅក្នុងសន្និសីទការសែតការពីថ្ងៃអង្គារកន្លងទៅនេះ  លោក Time Cook បានឱ្យដឹងថា ចំណូលនៃការលក់ទូរស័ព្ទ IPhone X របស់ក្រុមហ៊ុន Appleនឹងកើនឡើង៥១,៥ ពាន់លានដុល្លារអាមេរិកទៅ ៥៣,៥ ពាន់លានដុល្លារអាមេរិក។  តែបើការព្យាករណ៍ Wall Street វិញ ក្រុមហ៊ុនAppleនឹងកើនចំណូលប្រមាណជាង៦០ពាន់លានដុល្លារអាមេរិក ប្រសិនបើធៀបទៅនិងឆ្នាំកន្លងទៅ។

ការកើនឡើងនៃចំណូលការលក់នេះគឺបណ្ដាលមកពីក្រុមអតិថិជនរបស់Appleមានការពេញចិត្ដនឹងទូរស័ព្ទIPhone X ជាងប្រភេទម៉ូឌែលណាទាំងអស់។ ដោយសារតែភាពពេញនេះបានធ្វើឱ្យពួកគេហានចំណាយលុយទិញនូវទូរស័ព្ទ IPhone X ក្នុងតម្លៃ ៩៩៩ដុល្លារអាមេរិក

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Apple គឺ $13.82 billion ដែលមានការកើនឡើងពីឆ្នាំមុន $11.03 billion ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple រកប្រាក់បាន $2.10 ក្នុងមួយហ៊ុននៅលើប្រាក់ចំណូល $52.9 billion ។ បើទោះបីជាការលក់ទូរស័ព្ទ iPhones របស់ក្រុមហ៊ុនApple មានការលក់ទន់ខ្សោយជាងការរំពឹងទុកនោះ ក្រុមហ៊ុននេះក៏នឹងរកប្រាក់ចំណុលបានច្រើនជាងការរំពឹងទុកជាមួយនឹងអាជីវកម្មសេវាកម្ម និងការផ្តល់នូវប្រាក់ 100 ពាន់លានដុល្លារទៅកាន់ Wall Street សម្រាប់កម្មវិធី capital return program ។ កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុននេះ ក្រុមហ៊ុន Apple បញ្ចេញនូវទូរស័ព្ទចំនួន 3 ម៉ូដែលជាជាង 2 ម៉ូដែល។

សម្រាប់តម្លៃលក់ជាមធ្យមរបស់ទូរស័ព្ទ iPhone គឺ $728 ដែលទាបជាងការរំពឹងទុករបស់ Wall Street គឺតម្លៃ $742 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ប្រឈមមុខជាមួយនឹងក្រុមហ៊ុនប្រកួតប្រជែងជាច្រើននៅក្នុងប្រទេសចិនដែលជាទីផ្សារដ៏ធំមួយស្របពេលដែលមានក្រុមហ៊ុនខ្លាំងក្លាដូចជា Huawei និង Xiaomi នៅទីនោះ។ ប៉ុន្តែលោក Cook និយាយថា វាមានការកើនឡើង 20% នៅក្នុងប្រទេសចិន និងជប៉ុននេះក៏ដោយសារតែការប្រើប្រាស់នុវបច្ចេកវិទ្យា Apple Pay នៅទីនោះ៕

លោក Time Cook បានប្រកាសពីរហាសនាមរបស់ IPhone X ថាIPhone X គឺផលិតផលពបេញនិយម សម្រាប់រូបលោក និង គ្រប់បណ្ដាអតិថិជនទាំងអស់។លោកបានថ្លែងយ៉ាងដូច្នេះថា៖«IPhone X ជាផលិតផលប្រចាំចិត្ដ»នៅខាងមុខក្រុមអ្នកគាំទ្រApple។

នៅក្នុងត្រីមាសទី១នាឆ្នាំ២០១៨នេះក្រុមហ៊ុន Apple បានលក់ចេញនូវទូរស័ព្ទ IPhone X ប្រមាណជា ៥២,៣ ទៅ ៥២,៣លានគ្រឿង ដោយការកើនឡើង បើធៀបនិងឆ្នាំមុន ដែលមានចំនួន ៥០,៧លានគ្រៀង។

សម្រួលដោយ: Spring

Check Also

ទីបំផុត! ក្រុមហ៊ុន «Apple» អាច ​បំបែក​កំណត់​ត្រា រក​បាន​ ​១​​ទ្រី​ លាន​ដុល្លារ​អាមេរិក ស៊ី​ដាច់​ក្រុម ហ៊ុន​ដទៃ នៅ​លើ​ពិភព​លោក!

(បច្ចេកវិទ្យា)៖ នៅទីបំផុត ក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារ។

Leave a Reply

Your email address will not be published.