ទំនើបណាស់!ឥឡូវនេះបន្ទះ សូឡារអាចទាញយកពីថាម ពលពីទឹកភ្លៀងទៀត!

ថាមពលពីបន្ទះសូឡារត្រូវបានគេយក ប្រើប្រាស់ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ថាម ពលធម្មជាតិដូចជាប្រេងសាំងធ្យូងថ្ម​ រឺហ្គាសធម្មជាតិបានយ៉ាងច្រើន។ អ្វីដែលពិសេសនោះគឺថាថាមពលនេះមិនមានការប៉ះពាល់ដល់បរិស្ថានដូចជាថាមពលធម្មជាតិផ្សេងៗទៀតនោះទេ។ ទន្ទឹមនឹងនេះ យើងអាចចំនេញបានច្រើនណាស់ពីការប្រើប្រាស់វា ព្រោះវាបង្កើតមកពីពន្លឺព្រះអាទិត្រដែលយើងទទួលបា​នច្រើនរាប់មិនអស់។

ប៉ុន្តែអ្វីដែលចំនុចខ្សោយរបស់បន្ទះសូឡារគឺថា វាអាចបង្កើតថាមពលបានលុះត្រាណាតែមានពន្លឺព្រះអាទិត្រគ្រប់គ្រាន់។ មានន័យថានៅពេលដែលមេឃមិនបើកថ្ងៃជាដើម បន្ទះសូឡារមិនបានផលិតថាមពលចេញមកបានអោយប្រើប្រាស់នោះទេ។ ដោយសារតែហេតុនេះហើយទើបអ្នកវិទ្យាសាស្ត្របានបង្កើតបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចអោយបន្ទះសូឡារនោះបង្កើតថាមពលបើទោះបីមេឃគ្មានថ្ងៃក៏ដោយ។

បន្ទះសូឡារដែលអាចបង្កើតថាមពលនៅគ្រប់អាកាសធាតុនេះមានឈ្មោះថា បន្ទះសូឡារហៃប្រ៊ីត (Hybride Solar Cells) ដែលវាជាបន្ទះសូឡារដែលសាកសមបំផុតសម្រាប់តំបន់ណាដែលមិនសូវមានថ្ងៃ និងមានភ្លៀងធ្លាក់ច្រើន។ គេអាចបង្កើតវាអោយដំណើរការបានដោយសារការបូកបញ្ចូលនូវបច្ចេកវិទ្យា Triboelectric nanogenerator (TENG) ដោយវាមានតួនាទីក្នុងការផលិតថាមពលពីកម្លាំងនៃតំនក់ទឹកភ្លៀងដែលធ្លាក់លើវា។

រឹតតែពិសេសទៅទៀតនោះគឺថា បន្ទះសូឡារដែលមានបំពាក់បច្ចេកវិទ្យានេះអាចទាញយកថាមពលទាំងអស់នៅក្នុងបន្ទះដដែលតែម្តង។ ម្យ៉ាងទៀត បន្ទះសូឡារប្រភេទថ្មីនេះក៏មានទម្ងន់ស្រាលជាង ងាយស្រួលក្នុងការដាក់នៅទីតាំងផ្សេងៗមិនអោយមានការបាក់បែករបស់ដែលនៅពីក្រោមដូចជាដំបូលជាដើម។

ទន្ទឹមនឹងនេះ គេក៏ចង់ផលិតគំនិតដូចគ្នានេះនៅលើសាច់ក្រណាត់ផងដែរ ព្រោះវាអាចជួយអោយមនុស្សពាក់វាហើយស្រូបយកថាមពលទុកប្រើប្រាស់បានទៀតផង។ ប្រសិនជាគំនិតនេះពិតជាអាចដាក់អោយដំណើរការជាផ្លូវការមែន ពិភពលោកយើងប្រាកដជាមានថាមពលប្រើប្រាស់ហូរហៀរជាមិនខាននោះទេ៕

Solar Cells Can Now Generate Power From Raindrops

Solar Cells Can Now Generate Power From Raindrops.

Posted by Hashem Al-Ghaili on Saturday, June 16, 2018

Check Also

មនុស្ស ២០ នាក់ដែល Irony ពិពណ៌នាយ៉ាងល្អ ឥតខ្ចោះពីអ្វីដែលមនុស្ស ពេញវ័យគឺដូច

ក្នុងនាមជាមនុស្សពេញវ័យគឺក ម្រណាស់ដែលអ្នករំពឹងទុកនៅ ពេលអ្នកនៅក្មេង។ តាមពិតវាពិបាក

Leave a Reply

Your email address will not be published.