ធ្លាប់ជាសិស្សរៀនមិនពូកែ ក្នុងថ្នាក់ក្លាយជាមហាសេដ្ឋី ក្នុងទឹកដីអាមេរិក

រៀនមិនពូកែក្នុងសាលា មិនមែនជាឧបសគ្គធ្វើ ឲ្យជីវិតបរាជ័យទេ។ លោក Richard Branson ជាមហាសេដ្ឋីពាន់លានរបស់សហរដ្ឋអាមេរិក​ បានរៀបរាប់ថា កាលពីនៅក្មេងលោកជាសិស្សម្នាក់ដែលរៀនមិនចេះ មិនពូកែ ប្រឡងមិនដែលបានជាប់មួយមុខវិជ្ជាណាឡើយ ដោយលោកមានជំងឺពាក់ព័ន្ធនឹងខួរក្បាលដំណើរការមិនសូវល្អ តែលោកក៏មិនចង់បោះបង់ការសិក្សាដែរ លោកខំព្យាយាមរៀនបន្ត តែដោយរៀនកាន់តែលែងទាន់គេ ទើបសម្រេចចិត្តថាឈប់រៀនតែម្តងនៅអាយុ១៦ឆ្នាំ។

មិត្តភ័ក្តរបស់លោក បានមើលងាយ និងចំអកថា៖ « ថ្ងៃក្រោយ​ឯងនឹងក្រលំបាក ព្រោះឯងជាក្មេងល្ងង់ រៀនមិនចេះ ហើយមានជម្ងឺជាប់ខ្លួនទៀត ឯងគ្មានអនាគតឡើយ »។

បន្ទាប់ពី Richard បានបោះបង់ការសិក្សាចោល លោកបានបង្កើតអាជីវកម្មមួយគឺ ក្រុមហ៊ុនទស្សនាវដ្តី “ Student “ សម្រាប់ជាតម្រូវការរបស់សិស្សសាលា។ តែជាអកុសល អាជីវកម្មដំបូងរបស់លោកមិនទទួលបានការគាំទ្រពីអតិថិជនទេ ហើយក៏បរាជ័យលើមុខជំនួញមួយនេះ។ តែលោកមិនបោះបង់នូវមហិច្ឆតានេះឡើយ លោកខំសិក្សាពីការបរាជ័យនោះ និងរកយុទ្ធសាស្ត្រផ្សេងទៀតដើម្បីបន្តដំណើរទៅមុខ។

រហូតកំឡុងឆ្នាំ ១៩​៧០ ក្មេងប្រុសរូបនេះបានរកស៊ីរបរថ្មីមួយទៀត គឺថតសម្លេងចម្រៀងលក់ ដោយរបរមួយនេះមានការគាំទ្រយ៉ាងច្រើនពីអតិថិជន ហើយលោកក៏បានសហការជាមួយផលិតកម្មធំៗជាច្រើន ដោយបានបង្កើតជាស្លាកយីហោថ្មីមួយទៀតគឺ Virgin Records នឹងបានក្លាយជាក្រុមហ៊ុន ថតបទចម្រៀងលំដាប់លេខ៦លើពិភពលោក។ នៅពេលដែល Richard អាយុ២៣ឆ្នាំ លោកមានក្រុមហ៊ុនដល់ទៅជាង ៤០០នៅក្នុងដៃដែលជាសម្ព័ន្ធនៃ Virgin Group។

បច្ចុប្បន្ន Richard Branson គឺជាអ្នកជំនាញលើកទឹកចិត្ត ក៏ដូចជាការដឹកនាំក្រុមហ៊ុនធំៗ ហើយលោកក៏ជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញមួយរូបរបស់សហរដ្ឋអាមេរិកផងដែរ។​

ពេលអ្នករៀនមិនពូកែ មិនបានពិន្ទុល្អក្នុងសាលា អ្នកត្រូវខិតខំបន្តទៀត។ តែបើខំហើយនៅតែមិនបានល្អ អ្នកគួររកផ្លូវដើរផ្សេងទៀតដែលដឹកនាំអ្នកក្លាយជាបុគ្គលជោគជ័យដោយមិនចាំធ្វើជាសិស្សពូកែ៕

Check Also

ទីបំផុត! ក្រុមហ៊ុន «Apple» អាច ​បំបែក​កំណត់​ត្រា រក​បាន​ ​១​​ទ្រី​ លាន​ដុល្លារ​អាមេរិក ស៊ី​ដាច់​ក្រុម ហ៊ុន​ដទៃ នៅ​លើ​ពិភព​លោក!

(បច្ចេកវិទ្យា)៖ នៅទីបំផុត ក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលអាចរកប្រាក់ចំណូលបានជាង១ទ្រីលានដុល្លារ។

Leave a Reply

Your email address will not be published.