ធ្លាប់តែឃើញឥន្ទធនូធម្មតា ឥឡូវមានឥន្ទធនូបញ្ច្រាស ឡើងលើទៀត

តើអ្នកធ្លាប់បានឃើញឥន្ទធនូបញ្ច្រាស ដែលមានរាងកោងវិលត្រឡប់ ឡើងលើ ដូចស្នាមញញឹមនៅលើមេឃ ដែរឬទេ? មនុស្សមួយចំនួនហៅវាថា “ឥន្ទធនូបាស់ជើង” ប៉ុន្តែពួកគេមិនមែនជាឥន្ទធនូទេ ពីព្រោះពួកវាមិនត្រូវបានបង្កើតឡើងតាមពន្លឺភ្លៀង ដែលបង្កើតតាមរយៈតំណក់ភ្លៀងឬទឹកភ្លៀង គឺជាឥន្ទធនូធម្មតា ដូចដែលយើងធ្លាប់ឃើញជាញឹកញាប់។ ផ្ទុយទៅវិញ ឥន្ទធនូបាស់ជើង នេះវាបណ្តាលមកពីពន្លឺស្រាលតាមរយៈគ្រីស្តាល់ទឹកកកទៅក្នុងពពកខ្ពស់ ដូចជា cirrus ឬ cirrostratus ។ ពាក្យដែលត្រឹមត្រូវសម្រាប់បាតុភូតឧតុនិយមនេះគឺជារង្វង់អាតូមដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសារហាឡូស។

អ័ក្សរង្វង់នៃពណ៌នេះគឺជាផ្នែកមួយនៃបាតុភូតពន្លឺភ្លឺចាំងនិងមានពណ៌ស្រស់បំព្រងបំផុត។ ពណ៌របស់វាមានពីពណ៌ស្វាយពីលើទៅពណ៌ក្រហមនៅខាងក្រោម ប៉ុន្តែវាមានពណ៌ស្វាយជាងពណ៌ឥន្ធនូធម្មតា ពីព្រោះវាមានកំណើតខុសគ្នា។

ចំពោះអ័ក្សរង្វង់ដែលបង្កើតជាគ្រីស្តាល់ទឹកកក មានទិសដៅជាក់លាក់ដែលវាទាក់ទងនឹងពន្លឺព្រះអាទិត្យដែលចាំងផ្លាតជាមួយនឹងផ្ទាំងទឹកកក។ ពន្លឺត្រូវជះទៅកាន់គ្រីស្តាល់ទឹកកកនោះតាមរយៈផ្ទៃមុខរាបស្មើរបស់វា។ ដើម្បីឱ្យវាកើតឡើង ព្រះអាទិត្យត្រូវតែស្ថិតនៅកម្ពស់ទាបជាង 32 °ជាមួយនឹងពន្លឺភ្លឺខ្លាំងដែលនឹងកើតឡើងនៅពេលព្រះអាទិត្យនៅ 22 ° ទើបអាចធ្វើឱ្យវាបង្កើតចេញជាចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យនេះទៅកាន់ផ្ទាំងទឹកកកខាងក្រោមបាន ហើយនឹងចេញជាពន្លឺរាងកោងនៅខាងលើមេឃ។ បាតុភូតនេះ ជាបាតុភូតកម្រណាស់ ដោយសារតែវាត្រូវមានការចូលរួមពីខ្យល់ ពន្លឺ និងសីតុណ្ហភាពត្រឹមត្រូវមួយ ទើបវាបង្កើតបានជា ឥន្ទធនូបាស់ជើង នេះឡើង៕

អត្ថបទល្អផ្សេងទៀត៖ ធ្លាប់តែឃើញមនុស្សភឿក ឥឡូវមកមើលសត្វភឿកវិញម្តងមើល

ធម្មជាតិ អាចបង្កើតអច្ឆរិយៈបានគ្រប់ប្រភេទ ហើយអច្ឆរិយៈទាំងនោះក៏អាចមានចំពោះសត្វផងដែរ។ មើលទៅដូចជាសត្វចម្លែកបន្តិច ដូចជា Photoshop បន្តិច ប៉ុន្តែតាមពិតទៅវាចម្លែកដោយសារភាពខុសប្លែកបន្តិចបន្តួចដែលផ្តល់ដោយហ្សែន និងបរិស្ថានជុំវិញវាតែប៉ុណ្ណោះ។

1.ក្ងោករោមស

អាចថាក្ងោកនេះ ផឿកពាក់កណ្តាលខ្លួនដោយសារតែរោមផឿកសរបស់វា។ វាកើតឡើងដោយសារតែការលាយបញ្ជូលគ្នានៃអំប្រ៊ីយ៉ុង ដែលធ្វើឲ្យសត្វក្ងោកនេះ ត្រូវបានគេចាត់ចូលជាអំបូរពួក Chimera។

2.ដូហ្វីនផ្កាឈូក

សត្វដូហ្វីននេះជាសត្វភឿក ហើយវាគ្មានសរីរាង្គស្បែកនោះទេ។

3.កំប្រុកព្រិល

សូម្បីតែសត្វកំប្រុក ក៏អាចកើតជាពូជកំប្រុកភឿកបានដែរ ដែលនេះជាករណីដ៏កម្រមួយក្នុងករណីជាង ២ ម៉ឺនករណី។

4.សេះបង្កង់ចម្លែក

វាជាសត្វបង្កង់កាត់ ដែលមានស្នាមមិនធម្មតា។ ប៉ុន្តែវាមិនមែនជាសត្វសេះបង្កង់ភឿកនោះទេ។

5.សេះបង្កង់ស

ខុសពីសេះបង្កង់មុន នេះជាសេះបង្កង់ភឿក ដែលក្រឡាពណ៌ខ្មៅរបស់វា ទៅជាពណ៌ស្លេកខុសធម្មតា។

6.បង្កងលាយពណ៌

សូម្បីតែសត្វសមុទ្រក៏អាចទទួលរងនូវភាពចម្លែកនេះផងដែរ ជាក់ស្តែងដូចសត្វបង្កងកាត់មួយនេះ ដែលមានពណ៌ទឹកក្រូចធម្មតា លាយនឹងពណ៌ខ្មៅដែលគេកម្រនឹងបានឃើញ។

7.ខ្លាឃ្មំស្វាយ

តាមពិតទៅ នេះមិនមែនជាការបង្កកំណើតដែលខុសពីធម្មជាតិដូចសត្វដទៃទៀតនោះទេ ហើយវាក៏មិនមែនជាការផាត់ពណ៌លម្អអ្វីនោះដែរ ប៉ុន្តែវាគឺជាលទ្ធផលនៃប្រតិកម្មថ្នាំពេទ្យទៅលើខ្លាឃ្មុំទឹកកកនេះតែប៉ុណ្ណោះ។

8.កណ្តូបផ្កាឈូក

អាចថានៅតែជាអាថ៌កំបាំង ដោយសារគេនៅតែមិនដឹងថាហេតុអ្វីកណ្តូបនេះប្រែជាមានពណ៌ផ្កាឈូកខុសពីគេទៅវិញ។

9.ហ្គូរីឡាស

ធ្លាប់តែឃើញហ្គូរីឡាពណ៌ខ្មៅ ឬប្រផេះ ឬត្នោត ចំណែកឯហ្គូរីឡាដែលយើងកំពុងតែឃើញនេះ គឺហ្គូរីឡាភឿកទៅវិញទេ។

10.ឆ្មាកូនកាត់

ឆ្មានេះមានលក្ខណៈពិសេសអស្ចារ្យត្រង់ថាវាជាលក្ខណៈកាត់គ្នានៃហ្សែនដ៏ចម្លែក ដែលផ្តល់ឲ្យវានូវធម្មជាតិដ៏ស្រស់ស្អាត៕

Check Also

រឿងសាមញ្ញៗទាំង ១០ ដែលស្ត្រីត្រូវបានហាម ឃាត់ពីការធ្វើ ១០០ ឆ្នាំ

ទូទាំងប្រវត្តិសាស្ត្រស្ត្រីតែងតែតស៊ូ ដើម្បីសិទ្ធិជាមូលដ្ឋាន។ កាល ពីជាង ១០០ ឆ្នាំមុនស្ត្រីមិនត្រូវបាន

Leave a Reply

Your email address will not be published.